Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​

ដោយ Pothe Thun
20/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាបអះអាងថាការផ្សារភ្ជាប់​សុវត្ថិភាព​ចរាច​រណ៍ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើង​
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ស៊ុ សំអន នាយក​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​មានប្រសាសន៍ថា ការផ្សារភ្ជាប់​សុវត្ថិភាព​ចរាចរណ៍​ពិតជា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ប្រទេស​កំពុងអភិវឌ្ឍន៍​ដូច​កម្ពុជា​យើងខណៈពេលដែលមធ្យោបាយ​យានយន្ត​មាន​ការកើនឡើង គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ស្ទើរ​រាល់ថ្ងៃ ព្រោះថា គ្រាន់តែ​រយៈពេល​១០​ខែ​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ចំនួន​៦៨​ករណី ដែល​មាន​ជនរងគ្រោះ​សរុប​១៦៥​នាក់ ក្នុង​នោះ​ស្លាប់​ចំនួន​៧១​នាក់ , របួសធ្ងន់​ចំនួន​៤៣​នាក់ និង រង​របួសស្រាល​ចំនួន​៥១​នាក់ ដែល​បញ្ហា​នេះ គឺជា​ក្តី​កង្វល់​របស់យើងទាំងអស់គ្នា ។​

​លោក ស៊ុ សំអន មានប្រសាសន៍​ទៀត​ថា ទាក់ទង​ទៅនឹង​សកម្មភាព​អនុវត្តន៍​គម្រោង​សុវត្ថិភាព​ចរាចរណ៍ និង​ពិការភាព ក្នុង​ពេល​កន្លងមក សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​សហការ​ជាមួយ​យុវជន​និង​បណ្តាញ​សហគមន៍​អ្នកស្ម័គ្រចិត្ត ជាពិសេស​សហការ​ជាមួយ​មន្ត្រី​ចរាចរណ៍ បាន​ដឹកនាំ​ធ្វើការ​អប់រំ ស្តីពី​សុវត្ថិភាព​ចរាច​រណ៍ ដោយ​ការចែក​ខិតប័ណ្ណ​នៅតាម​ដងផ្លូវ​សាធារណៈ ចូលរួម​ជួយ​សម្រួល​សុវត្ថិភាព​ចរាចរណ៍​តាម​ភ្លើង​សញ្ញា​ក្នុង​ក្រុង ចូលរួម​ក្នុង​យុទ្ឋនាការ​ពាក់មួ​កនិង​ខ្សែក្រវ៉ាត់​សុវត្ថិភាព​ឱ្យ​បាន​ត្រឹមត្រូវ និង​ចាត់​មន្ត្រី​ចូលរួម​ធ្វើ​វាគ្មិន​តាម​វិទ្យុ​ក្នុង​ខេត្ត​។​ល​។​

​លោក ស៊ុ សំអន បាន​ប្រសាសន៍​យ៉ាងនេះ នៅក្នុង​សិក្ខាសាលា​បូក​សរុប​លទ្ឋផល​គម្រោង​សុវត្ថិភាពច​រាចរណ៍និ​ង​ពិការភាព​សម្រាប់​ឆ្នាំ​២០១៨ របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្រោម​អធិបតីភាព​ឯកឧត្តម សម កុសល នាយក នៃ​នាយកដ្ឋាន​ធនធានមនុស្ស​កាកបាទ​ក្រហម​កម្ពុជា និង វត្តមាន​មន្ត្រី​មក​ពី​ស្នាក់ការ​កណ្តាល ចំនួន​៤​ខេត្ត នៃ​គម្រោង​សុវត្ថិភាព​ចរាចរណ៍​និង​ពិការភាព រួមមាន ខេត្ត​កំពត , ខេត្ត​ពោធិសាត់ , ខេត្តតាកែវ និង​ខេត្ត​សៀមរាប ព្រមទាំង​យុវជន​កាកបាទក្រហម​មក​ពី​វិទ្យាល័យ​មួយចំនួន និង​បណ្តាញ​អ្នកស្ម័គ្រចិត្ត​ក្នុង​ខេត្ត​សៀមរាប​សរុប​ចំនួន​៤០​នាក់ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម សម កុសល មានប្រសាសន៍ថា កាកបាទក្រហមកម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្តេច​គតិ​ព្រឹទ្ឋ​បណ្ឌិត ប៉ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​បង្កើត​ឱ្យ​មាន​គម្រោង​យុវជន​កាកបាទ និង​ការងារ​ចរាចរណ៍​តាំងពី​ឆ្នាំ​២០០៥ ក្រោម​ទស្សនវិស័យ យុវជន​កាកបាទក្រហម​កម្ពុជា ធ្វើជា​គំរូ​គេ​ក្នុង​ការងារ​សុវត្ថិភាព​ចរាចរណ៍ ដូច្នេះ​តាមរយៈ​នេះ សំណូមពរ​សូម​ក្មួយៗ​យុវជន​កាកបាទក្រហម ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ទស្សនៈ​វិស័យ​នេះ ដើម្បី​ធ្វើ​ជា​គំរូ​នៅក្នុង​សហគមន៍ តាមរយៈ​តួនាទី​ជំនាញ​សំខាន់​មួយ គឺ មិត្ត​អប់រំ​មិត្ត ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​យុទ្ឋសាស្ត្រ​របស់​កាកបាទក្រហម​កម្ពុជា​អនុវត្ត​បាន​គ្រប់​ជ្រុងជ្រោយ និង​សម្រេច​តាម​គោលដៅ​នៅ​ឆ្នាំ​២០២០ ។​

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​យកចិត្តទុកដាក់ និង​គិតគូរ​ខ្ពស់​តាម​រយៈ​ពង្រឹង​ការអនុវត្ត​ច្បាប់ ស្តី​ពី​ចរាចរណ៍​ផ្លូវគោក រួម​ជាមួយ​យន្តការ​ជាច្រើន​ដែល​បាន​អនុវត្ត​ជាង​១០​ឆ្នាំ​មកហើយ ហើយ​នៅតែ​បន្ត​ពង្រឹង និង​អនុវត្តន៍​ជា​បន្តទៅទៀត ដោយសារ​អត្រា​នៃ​ការគ្រោះថ្នាក់​ចរាចរណ៍​មាន​សន្ទុះ​ទៅមុខ​កាន់តែខ្លាំង​ឡើង ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​កាកបាទក្រហមព័ត៌មានខេត្តសៀមរាប​សិក្ខាសាលា​បូក​សរុប​លទ្ឋផល​គម្រោង​សុវត្ថិភាពច​រាចរណ៍សុវត្ថិភាព​ចរាច​រណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.