Monday, April 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

ដោយ Pothe Thun
24/12/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ចាប់ផ្ដើម​ដំណើរការ​ពី​ឆ្នាំ​១៩៩៩ រហូតមកដល់​ពេល​បច្ចុប្បន្ន មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាប ពឹងផ្អែក​ទាំងស្រុង​លើ​ជំនួយ​សប្បុរស​ជន ជាពិសេស​ជំនួយ​ពី​ក្រៅ​ប្រទេស ដែល​មន្ទីរពេទ្យ​កុមារ​មួយ​នេះ​ត្រូវ ចំណាយ​ថវិកា​ប្រមាណ​៦​លាន​៥​សែន​ដុល្លារ​សហរដ្ឋ​អា​មេ​រិច​ក្នុង​មួយឆ្នាំ ដើម្បី​ព្យាបាល​កុមារ​កម្ពុជា​ទូទាំង​ប្រទេស​កម្ពុជា​។​

​ចំពោះ​ថវិកា​នេះ នៅ​មិនទាន់​ឆ្លើយតប​ទៅនឹង​ប្រតិបត្តិការ ដ៏​ធំធេង​ក្នុង​ការជួយ​សង្គ្រោះ​កុមារ​កម្ពុជា ដែល​កំពុង​ប្រឈម​នឹង​ជំងឹ​កាច​សាហាវ​យ៉ាងច្រើន​នោះឡើយ​។ ទន្ទឹមនឹងនោះ វិស័យ​ឯកជន បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការគៀងគរ​ថវិកា​សប្បុ​រស​ជន​ក្នុងស្រុក​តាម​រូបភាព​ផ្សេង សម្រាប់​ជួយ​គាំទ្រ​ដល់​សកម្មភាព​ថែរក្សា​សុខុមាលភាព​កុមារ​កម្ពុជា​។​

​កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែ​ធ្នូ ឆ្នាំ​២០១៨ ក្រុមហ៊ុន​ខេ​ម​ផេន ថ្នាំ​ពណ៌​ជាតិ រួមជាមួយ​អតិថិជន​របស់​ខ្លួន ព្រមទាំង​សប្បុរសជន​មួយចំនួនទៀត បាន​នាំយក​ថវិកា​សរុប​ចំនួន ២២,០១៨​ដុល្លារ​សហរដ្ឋ​អា​មេ​រិច នេះ​ជា​ថវិកា​លើក​ទី​២​ហើយ ដែល​ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ដល់​មន្ទីរពេទ្យ​កុមារ​អង្គរ ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក សោម សម្បត្ដិ អគ្គនាយក​ក្រុមហ៊ុន​ខេ​ម​ផេន ថ្នាំ​ពណ៌​ជាតិ និង​ជា​ក្រុមប្រឹក្សា​ផ្ដល់​យោបល់ នៃ​មន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្ដ​សៀមរាប បាន​មានប្រសាសន៍ថា ដោយ​មើលឃើញ​ពី​ការទទួល​ព្យាបាល​ជំងឺ​កុមារ​រាប់រយ​នាក់ ក្នុង​មួយ​ថ្ងៃៗ​និង​មិន​គិតថ្លៃ ក្រុមហ៊ុន​ខេ​ម​ផេន និង​អតិថិជន​បាន​សម្រេច​បង្កើត​មូលនិធិ​មួយ ដើម្បី​ចូលរួម​គាំទ្រ​ដល់​ប្រតិបត្តិការ​ព្យាបាល​ជំងឺ និង​ថែទាំ​សុខភាព​របស់​កុមារ​កម្ពុជា​។​

​លោក​បាន​អះអាង​ថា ក្រុមហ៊ុន​ខេ​ម​ផេន និង​អតិថិជន​របស់​ខ្លួន នឹង​នៅតែ​បន្ត​គៀងគរ​ថវិកា ដើម្បី​ចូលរួម​ក្នុង​ការថែរក្សា ប្រតិបត្តិការ​មនុស្សធម៌​របស់​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​យូរអង្វែង​នាពេល​អនាគត​។​

​លោក ទេព ណាវី នាយករង​មន្ទីរពេទ្យ​កុមារ​អង្គរ​បាន​ថ្លែងអំណរគុណ ចំពោះ​ក្រុមហ៊ុន​ខេ​ម​ផេន និង​អតិថិជន ព្រមទាំង​សប្បុរសជន​កម្ពុជា ដែល​បាន​បង្ហាញ​ពី​គំរូ​ដ៍​ល្អ ក្នុង​ការចូលរួម​អំពើ​មនុស្សធម៌​នាពេលនេះ ដើម្បី​លើកកម្ពស់​សុខភាព​កុមារ​កម្ពុជា ដែល​ជា​ទំពាំង​ស្នង​ឬ​ស្សី និង​ជា​សរសរ​ទ្រូង​នៃ​ប្រទេសជាតិ​នា​ពេលអនាគត​។​

​លោក​បញ្ជាក់​ថា​ក្រោម​កិច្ចសហការណ៍​ជាមួយ​ក្រសួង​សុខាភិបាល​និង​មន្ទីរ​សុខាភិបាល ខេត្តសៀមរាប មន្ទីរពេទ្យ​កុមារ​អង្គរ នឹង​បន្ត​ផ្តល់​ការពិនិត្យ​ព្យាបាល និង​ថែទាំ​សុខភាព​ដល់​កុមារ​កម្ពុជា​ប្រកបដោយ​គុណភាព​ខ្ពស់ និង​មិន​គិត​កម្រៃ ព្រមទាំង​ចូលរួម​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​កម្ពុជា តាមរយៈ​ការបណ្តុះបណ្តាល​វេជ្ជបណ្ឌិត គិលានុបដ្ឋាក និង​បុគ្គលិក​សុខាភិបាល​កម្ពុជា​ផងដែរ​។

​អត្ថបទ និង រូបថត : លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​ក្រុមហ៊ុន​ខេ​ម​ផេនព័ត៌មានខេត្តសៀមរាបមន្ទីរពេទ្យ​កុមារ​អង្គរ​ខេត្តសៀមរាបវិស័យ​ឯកជន​សប្បុរសជន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

ក្រសួង​អប់រំសាកល្បង​បំប៉ន​ការរៀន​អាននិង​សរសេរ​បន្ថែមដល់​កុមារ​ថ្នាក់​ទី​មួយ​

ក្រសួង​អប់រំសាកល្បង​បំប៉ន​ការរៀន​អាននិង​សរសេរ​បន្ថែមដល់​កុមារ​ថ្នាក់​ទី​មួយ​

សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.