Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

ដោយ Pothe Thun
24/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល ជម្រុញ​ឲ្យ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បន្ត​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស ដើម្បី​ពង្រឹង​គុណភាព បំរើ​សេវា​សុខភាព​សាធារណៈ ស្របតាម​ទិសដៅ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល !

មានប្រសាសន៍ ក្នុងឱកាស​បើក​សិក្ខាសាលា​ស្តី​ពី​សមិទ្ឋផល​៥​ឆ្នាំ ( ២០១៤-២០១៨ ) របស់ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ឡើង​នៅ​ខេត្តសៀមរាប នា​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល និង ជា​ប្រធាន ក្រុមប្រឹក្សាភិបាល នៃ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល មានប្រសាសន៍ថា ៖ សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​អនុវត្ត​ប្រកប​ដោយ​យកចិត្តទុកដាក់ លើកកម្ពស់ គុណភាព​បណ្តុះបណ្តាល ពង្រឹង​ការងារ​ស្រាវជ្រាវ​និង​ផ្តល់​សេវា ធ្វើ​ទំនើបកម្ម​ផ្សេងៗ សម្រាប់​ជំនួយ​លើ​ការងារ​គ្រប់គ្រង បង្រឹង​បាន​នូវ​អភិបាលកិច្ច​ល្អ អភិវឌ្ឍ​បន្ថែម ហេដ្ឋារចនាសម្ព័ន្ធ ប្រើប្រាស់​បាន​ធនធានមនុស្ស សម្ភារៈ ថវិកា ប្រកបដោយ​ប្រសិទ្ធភាព ជាពិសេស ការខិតខំ​ពង្រឹង និង ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាតិ​-​អន្តរជាតិ ឲ្យមាន​ការរីកចម្រើន ។

​
ឯកឧត្តម​រដ្ឋមន្ត្រី លើកឡើងថា ៖ មាន​សាស្ត្រាចារ្យ​ជាច្រើន​នាក់​ធ្វើការ​នៅ​មន្ទីរពេទ្យ​ជាតិ និង មន្ទីរពេទ្យ​ខេត្ត ។ ជាមួយគ្នានេះ ក៏​មាន​ការបញ្ជូន​និស្សិត​ជាច្រើន​នាក់​ផងដែរ ធ្វើ​កម្មសិក្សា នៅ​មន្ទីរពេទ្យ​ខេត្ត​ទាំងនោះ ដែល​វា​ជា​ការរួមចំណែក​យ៉ាងសំខាន់ ដល់​ការបំរើ​សេវា​សុខាភិបាល​សាធារណៈ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ផ្តាំផ្ញើ​និង​សំណូមពរ សូម​ឲ្យ​សាស្ត្រាចារ្យ ដែល​កំពុង​ធ្វើការ​នៅ​មន្ទីរពេទ្យ​ទាំង​នោះ ជួយ​ផ្តល់​ការលើកទឹកចិត្ត បង្ករ​លក្ខណៈ​ងាយស្រួល ឲ្យដល់​និស្សិត បាន​ចូលរួម​ធ្វើ​សកម្មភាព​ការងារ​ឲ្យបាន​ច្រើន ដកស្រង់​បទពិសោធន៍ ដើម្បី​បង្កើត​ធនធានមនុស្ស ស្រប​តាម​យុទ្ឋសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៦ ក្រោម​ការដឹកនាំ​ដ៍​ឈ្លាសវៃ ប្រកបដោយ​គតិបណ្ឌិត របស់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ជា​អនាគត​របស់​វិស័យ​សុខាភិបាល ដែល​បាន​យកចិត្តទុកដាក់​ពង្រឹង លើកកម្ពស់​សេវា​សុខភាព​សាធារណៈ និង​អាហារូបត្ថម្ភ កាត់បន្ថយ​បាន​នូវ​ភាពក្រីក្រ របស់​ប្រជាពលរដ្ឋ ។​

គោលបំណង​នៃ​អង្គ​សិក្ខាសាលា​នេះ ដែល​មាន​រយៈពេល​២​ថ្ងៃ គឺ​ដើម្បី​ពិនិត្យ​ពង្រាង​របាយការណ៍ បូក​សារុប​សមិទ្ធផល​៥​ឆ្នាំ នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ( ២០១៤ – ២០១៨ ) របស់​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ។ ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំនេះ បាន​ដាក់ឲ្យ​ដំណើរការ​ដោយ​ក្រសួង​សុខាភិបាល ។

​នៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​នេះ​ផងដែរ ត្រូវបាន​កំណត់​សូចនាករ​គោល​ចំនួន​៩​សំខាន់ៗ ហើយ​អង្គសិក្ខាសាលា​នេះ ស្ថិត​ក្នុង​គោលបំណង​សំខាន់ ពិនិត្យឡើងវិញ ថា​តើ​អ្វីខ្លះ​ដែល​សម្រេចបាន អ្វីខ្លះ​ដែល​សម្រេច​មិនទាន់បាន ដោយ​មូលហេតុ​អ្វី ។ ការធ្វើ​បែប​នេះ​គឺ​ដើម្បី​ជួយ​តម្រង់ទិស ក្នុង​ការត្រៀម​លក្ខណៈ រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថ្មី រយៈពេល​៥​ឆ្នាំ​បន្តទៀត ៕

​អត្ថបទ​: លោក ងិន គឹម​ឡេង​
​រូបថត : លោក យូ វង្ស​

Tags: ក្រសួង​សុខាភិបាលព័ត៌មានខេត្តសៀមរាបសាកលវិទ្យាល័យ វិទ្យាសាស្ត្រ​សុខាភិបាលសិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.