Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

ដោយ Pothe Thun
25/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​យោងតាម​របាយការណ៍​សេដ្ឋកិច្ចពិភពលោក ដែល​ចេញផ្សាយ​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញថា គម្លាត​យេនឌ័រ​សាកល​របស់​ប្រទេស​កម្ពុជា បាន​ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​រៀង​ទី​៩៣ ក្នុងចំណោម​ប្រទេស​១៤៩ គឺ​មាន​ភាពល្អប្រសើរ ខណៈ​ឆ្នាំ​២០១៧ ប្រទេស​កម្ពុជា​ឈរ​នៅ​លេខ​រៀង​ទី​៩៩ ក្នុងចំណោម​ប្រទេស​១៤៤​។​

​ការកើនឡើង​ចំណាត់ថ្នាក់​ល្អ​នេះ ត្រូវបាន​ថ្នាក់ដឹកនាំ​ក្រសួង​កិច្ចការនារី ចាត់ទុកថា ជា​សមិទ្ធិផល​ដែល​កើតឡើង​ពី​នយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​សម្តេច​តេជោ​ហ៊ុនសែន​។​

​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី លោកជំទាវ ឃឹម ចំរើន បាន​មានប្រសាសន៍​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ ក្រុមការងារ​បញ្ជ្រាប​យេនឌ័រ​ក្រសួង​-​ស្ថាប័ន ដែល​ធ្វើឡើង កាលពី​ព្រឹក​ថ្ងៃទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ថា នយោបាយ​ឈ្នះៗ របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ជម្រុញ​ឲ្យ​គម្លាត​យេនឌ័រ រវាង​បុរស និង​ស្ត្រី កំពុង​បម្រើការ​នៅតាម​ក្រសួង​ស្ថាប័ន​នានា​កាន់តែ​ខិត​ជិត​គ្នា​។ ជាពិសេស​សម្រាប់​អណត្តិ​ទី​៦​នេះ សមាសភាព​ស្ត្រី ដែល​មាន​សមត្ថភាព​ហើយ​ទទួលបាន​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល បាន​ទទួល​នូវ​កា​តែងតាំង​ឲ្យទទួល​មុខ​តំណែង​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់ក្រោម​ជាតិ​មាន​ការកើនឡើង​គួរឲ្យកត់សម្គាល់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោកជំទាវ​គឹម ស៊ី​ផាត់ រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី ទទួលបន្ទុក​សមភាព​យេនឌ័រ ក៏បាន​លើកឡើង​ផងដែរ​ថា គ្រប់​អណត្តិ​របស់​រាជរដ្ឋាភិបា​ល​ម្ពុ​ជា តែងតែ​ផ្តោត​នូវ​ការយកចិត្តទុកដាក់​លើ​ការលើកកម្ពស់​សមភាព​យេនឌ័រ និង​ការពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី ហើយក៏​មាន​សមិទ្ធិផល​ជាច្រើន​បានបង្ហាញ និង​បញ្ជាក់​នូវ​វឌ្ឍនភាព ទាំង​កម្រិត​ជាតិ តំបន់ និង​សកលលោក​។​

​លោកជំទាវ បន្តថា ជាង​នេះ​ទៅ​ទៀត​បើ​យើង​ពិនិត្យមើល​ច្បាប់ គោលនយោបាយ និង​បទដ្ឋាន​នានា​ជាច្រើន​បាន និង​កំពុងតែ​យកចិត្តទុកដាក់​គិតគូរ ឲ្យ​តម្លៃ និង​ទទួលស្គាល់​យ៉ាង​ច្បាស់​នូវ​សារៈសំខាន់ ក្នុង​ការលើកកម្ពស់​ស​ម​ភាព​យេនឌ័រ និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី ដោយ​បាន​ចាត់ទុកថា ស្ត្រី​ជា​ឆ្អឹងខ្នង​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គមជាតិ​៕

​អត្ថបទ និង រូបថត : លោក ជា ស្រស់​

Tags: ​ក្រសួង​កិច្ចការនារីព័ត៌មានខេត្តសៀមរាប​យេនឌ័ររបាយការណ៍​សេដ្ឋកិច្ចពិភពលោក​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.