Sunday, June 4, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

ដោយ Pothe Thun
28/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ការងារ​ស្ម័គ្រចិត្ត បង្ហាញ​ពី​ការចេះ​ជួយ​យកអាសារ​គ្នា និង​លើកកម្ពស់​គុណ​តម្លៃ​របស់​មនុស្ស ដើម្បី​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កម្ពុជា ចូលរួម​ការងារ​ស្ម័គ្រចិត្ត​ឲ្យបាន​កាន់តែច្រើន យុវជន​គឺជា​ចលករ​ដ៏​សំខាន់​ក្នុង​កិច្ចកា​នេះ​។​

​នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ​ធ្នូ ឆ្នាំ​២០១៨ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​រៀបចំ​ពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា ចំនួន ១០០​នាក់ ដែល​មក​ពី​វិទ្យាល័យ ហ៊ុន សែន សៀមរាប និង​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ​។​

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន អនុប្រធាន​គណៈកម្មាធិកា​រ សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បាន​លើកឡើង​ថា​៖ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏​ដូចជា​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បានចាត់ទុក​យុវជន​ជា​ធនធាន​គន្លឹះ និង​មាន​តម្លៃ​បំផុត​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ បរិស្ថាន និង​ការរក្សា​សន្តិភាព​។ នៅ​គ្រប់​សម័យកាល គ្រប់​សង្គម យុវជន​ជា​កម្លាំង​ស្រួច​ដែល​មាន​កម្លាំង​កាយ​-​កម្លាំងចិត្ត និង​ស្មារតី​ភ្លឺស្វាង មាន​ទឹកចិត្ត​ក្លាហាន ពុះពារ​មិន​រារែក​គ្រប់​ឧបសគ្គ ការលំបាក​នានា ពិសេស​យុវជន​គឺជា​សសរទ្រូង​របស់​ប្រទេសជាតិ​ទាំង​នៅពេល​បច្ចុប្បន្ន និង​ទៅ​អនាគត​។​

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

ក្រសួងបរិស្ថាន សហការជាមួយស្ថាប័នពាក់ព័ន្ធបើកយុទ្ឋនាការអន្ទាក់សូន្យ នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដំណាក់កាលទី២ ក្នុងខេត្តសៀមរាប

02/06/2023
គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

គម្រោងជុសជុលផ្លូវដីសក្រាលគ្រួសក្រហមធម្មជាតិ ៥ខ្សែ ក្នុងឃុំចំនួន២ នៃស្រុកអង្គរជុំ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

02/06/2023

​លោកជំទាវ​បណ្ឌិត បានបញ្ជាក់​ថា កាកបាទក្រហមកម្ពុជា បាន​ទទួលស្គាល់ថា យុវជន​កាកបាទក្រហម​កម្ពុជា គឺជា​អ្នកស្ម័គ្រចិត្ត​វ័យក្មេង ដែល​ជា​កម្លាំង​ស្នូល​មួយ​ដ៏​មាន​សារៈសំខាន់ និង​សកម្ម​បំផុត ក្នុង​ការផ្ដល់​នូវ​សេវាកម្ម​មនុស្សធម៌ ប្រកប​ដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់ និង​ការលះបង់​ឥត​ងាករេ ស្រប​តាម​ប្រធានបទ “​យុវជន​កំពុង​នាំគ្នា​ធ្វើ​កម្ម​ភាព យុវជន​ជា​ភ្នាក់ងារ​នៃ​ការផ្លាស់ប្តូរ​ឥរិយាបថ​ក្នុងសង្គម​” ។​

​ទន្ទឹម​នឹង ការប្រគល់​ជូន នូវ​តួនាទី​ភារកិច្ច​ដល់​ប្អូនៗ ដែល​ទើប​បំពាក់​កន្សែង​ថ្មី​នាពេលនេះ លោកជំទាវ​បណ្ឌិត គួ​យ ណា​លីន ក៍​បាន​ផ្តាំផ្ញើ​ដល់​យុវជន​កាកបាទក្រហម​កម្ពុជា គ្រប់​ស្រទាប់​យុវវ័យ​ថា ក្មួយៗ គឺ​ជា​ទំពាំង​ស្នង​ឫស្សី ជា​អ្នក​បន្តវេន​ក្នុង​សកម្មភាព​មនុស្សធម៌ របស់​កាកបាទក្រហម​កម្ពុជា ត្រូវ​គោរព​វិន័យ​សាលា ខិតខំ​រៀនសូត្រ​ឲ្យបាន​ពូកែ ធ្វើជា​គំរូ​ល្អ​គ្រប់​សកម្មភាព​ក្នុង​ស្រទាប់​យុវវ័យ ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ដើម្បី​រួមចំណែក​កាត់បន្ថយ អត្រា​គ្រោះថ្នាក់ ស្លាប់ របួស និង​ពិការ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​៕

​អត្ថបទ និង រូបថត : លោក គឿន វេ​ត និង ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​កាកបាទក្រហម​ការងារ​ស្ម័គ្រចិត្តព័ត៌មានខេត្តសៀមរាប​ពិធី​បំពាក់​កន្សែង​យុវជន​កាកបាទក្រហម​កម្ពុជា​យុវជន​គំរូ​វិទ្យាល័យ ហ៊ុន សែន វត្ត​ស្វាយ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    បុរសវ័យចំណាស់ម្នាក់បានស្លាប់ដោយសារក្រពើខំា ដោយសាររអិលជើងធ្លាក់ចូលក្នុងអាងចិញ្ចឹមក្រពើ ខណ:ពេលដើរហាត់

    650 shares
    Share 260 Tweet 163
  • អាជ្ញាធរខេត្តជំរុញដល់ភាគីពាក់ព័ន្ធនៅក្នុងព្រលានយន្តហោះអន្តរជាតិសៀមរាបជួយសម្រួលដល់អ្នកទេសចរដែលមកកម្សាន្ត កុំឲ្យមានការថ្នាំងថ្នាក់

    308 shares
    Share 123 Tweet 77
  • ពលរដ្ឋរស់នៅក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប សម្ដែងការរីករាយក្រោយទទួលបានផ្លូវបេតុងថ្មីមួយខ្សែ ក្នុងមូលដ្ឋានរបស់ពួកគាត់

    308 shares
    Share 123 Tweet 77
  • ព្រះអគ្គីជ័យកីឡា បានមកដល់ទឹកដីប្រវត្តិសាស្ត្រខេត្តសៀមរាបជាថ្មីម្ដងទៀត ក្រោមការសាទរពីពលរដ្ឋយ៉ាងច្រើនសន្ធឹកសន្ធាប់

    250 shares
    Share 100 Tweet 63
  • ផ្លូវដីសជិត៥គីឡូម៉ែត្រ ស្ថិតក្នុងឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី ត្រូវបានបើកកាដ្ឋានសាងសង់ជាផ្លូវការ

    110 shares
    Share 44 Tweet 28

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (107)
  • ចំណេះដឹង និង ការអប់រំ (493)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,078)
  • ព័ត៌មានកីឡា (45)
  • ព័ត៌មានជាតិ (4,742)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (731)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (788)
  • សាសនា និង មនុស្សធម៌ (832)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (186)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.