Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ដោយ Pothe Thun
03/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
51
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែង​ក្នុង​ឱកាស​សំណេះសំណាល និង​ប្រគល់​សម្ភារៈ​កសិកម្ម​ដល់​កសិករ លោក​អភិបាលរង​ខេត្តសៀមរាប បានបញ្ជាក់​ថា បន្លែ​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប មិនទាន់​ឆ្លើយ​ទៅនឹង​តម្រូវការ​ចំណីអាហារ​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប​នៅឡើយ​ទេ​។​

​តាម​របាយការណ៍​របស់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានអោយដឹងថា ការផលិត​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្ត​សៀមរាប ស្ថិត​នៅក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧-២០១៨ ឆ្នាំ​ទី​២ ហើយ​ដំណាក់កាល​ទី​១​នេះ នឹង​បញ្ចប់​នៅ​៦​ខែ​ខាងមុខ​ទៀត​។

​លទ្ធផល​នៃ​គម្រោង​នេះ បាន​ជម្រុញ និង​គាំទ្រ​ឲ្យ​កសិករ​នៅ​ក្នុង​ស្រុក​ចំនួន​៣ ស្រុក​អង្គរធំ ប្រាសាទបាគង និង​សូទ្រនិគម ចូលរួម​ផលិត​បន្លែ​សុវត្ថិភាព ដោយ​បាន​អនុវត្ត​តាម​បច្ចេកទេស​កសិកម្ម​សុវត្ថិ​ភាព និង​តាម​បែប​វិទ្យាសាស្ត្រ ដែល​មាន​ខ្នាតតូច និង​ធំ​ចំនួន​១៦២​គ្រួសារ លើ​ផ្ទៃដី​ចំនួន ២២១,៤០ ហិកតា ក្នុងនោះ បាន និង​កំពុង​ដាំ​បន្លែ​ចំនួន ៣៦​មុខ ហើយ​ទទួលបាន​បរិមាណ​ផល​បន្លែ​សុវត្ថិភាព​ចំនួន ១,៤៣២.៥០​តោន ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​ផ្នែក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម បាន​បង្កើត​សហគមន៍​បន្លែ​ចំនួន ០៣​សហគមន៍ មាន​សមាជិក ៩៨ គ្រួសារ ស្ថិតនៅក្នុង ស្រុក​អង្គរធំ ប្រាសាទបាគង និង​សូទ្រនិគម​ទទួល សហគមន៍​បន្លែ​ទាំងបី​នេះ បាន​ប្រាក់​ឧបត្ថម្ភ​ធន​ចំនួន ២៩០,៨០០,០០០​រៀល ដោយ​មួយ​គ្រួសារ​ទទួលបាន​ថវិកា​ចាប់ពី​១,៦០០,០០០ ដល់​១,៩៥០,០០០​រៀល​។ ក្រៅ​ពី​សហគមន៍​បន្លែ ផ្នែក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម ក៏​បាន​ចង​ក្រុម​បន្លែ​ចំនួន ១២​ក្រុម​បន្ថែមទៀត ដែល​មាន​សមាជិក ១៦២​គ្រួសារ​ផង​ដែរ​។

​តាម​របាយការណ៍​ដដែល ការ​ដាំ​បន្លែ​សុវត្ថិភាព​នេះ ក្នុង​មួយ​ខែ កសិករ​អាច​ដាំ​បាន​ពី ៣ ទៅ​៤ លើក​ក្នុង​មួយ​រដូវ ហើយ​ប្រាក់ចំណូល​ទទួលបាន​ពី ៧០​ម៉ឺន​រៀល ទៅ ៨០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​។​

​នៅ​ខាង​មុខ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប​នា​ឱកាស​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បានបង្ហាញ​ថា ខេត្តសៀមរាប មាន​តម្រូវការ​ខ្ពស់​ណាស់ ក្នុង​មួយ​ថ្ងៃៗ ទៅលើ​ផលិតផល​បន្លែ ពិសេស​នោះ គឺ​បន្លែ​សុវត្ថិភាព ដែល​ផ្គត់ផ្គង់​ដល់​ភ្ញៀវ​ទេសចរណ៍ បើ​កសិករ​នៅ​ខេត្ត​សៀមរាប​យើង ខិតខំ​ដាំ​ដុះ និង​គោរព​តាម​បច្ចេកទេស​សុវត្ថិភាព​បា​ន ចាប់ពី​ឥឡូវ​នេះ​ទៅ​៖
• ទីមួយ យើង​អាច​កាត់បន្ថយ​បាន នូវ​ការ​នាំចូល​បន្លែ​ពី​ខាងក្រៅ
• ទី​ពីរ អាច​បង្កើនបាន​នូវ​ប្រាក់​ចំណូល​គ្រួសារ​បន្ថែម
• ទី​៣ អាច​ជួយ​ដល់​សុខភាព​សាធារណៈ​ជន​ទូទៅ ពិសេស​ភ្ញៀវទេសចរ
• ទី​បួន អាច​កាត់បន្ថយ​ចំណាកស្រុក​

​ទាំងនេះ​ជា​កិច្ចការ ដែល​រាជរដ្ឋាភិបាល ក៏ដូចជា​អាជ្ញាធរ​ខេត្ត បាន​នឹង​កំពុង​យកចិត្តទុកដាក់​ខ្ពស់បំផុត ស្របគ្នា​ទៅនឹង​គោលដៅ​អភិវឌ្ឍ​ខេត្ត ដែល​បាន​កំណត់​ថា ទៅ​ថ្ងៃ​អនាគត ផលិតកម្ម​កសិកម្ម នៅ​ខេត្ត​សៀមរាប​យើង គឺ​ប្រកបទៅដោយ​បរិមាណ និង​គុណភាព សុវត្ថិភាព អាច​ផ្គត់ផ្គង់​បាន​តាម​តម្រូវការ​ទីផ្សារ ។​

​អភិបាលរង​ខេត្តសៀមរាប បាន​បន្ថែមទៀតថា ក្នុងនាម​អាជ្ញាធរ​ខេត្ត សូម​គាំទ្រ និង​ស្នើ​ដល់​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ខិតខំ​ជម្រុញ​បន្តទៀត ដោយ​បង្កើនបាន​កាន់តែច្រើន​លើ​ចំនួន​កសិករ ចំនួន​ផ្ទៃដី​ដាំ​ដុះបង្កើន​បរិមាណ​ផល បន្លែ​ឲ្យបាន​ច្រើន នៅ​ឆ្នាំ​បន្តបន្ទាប់ ព្រោះថា តម្រូវការ​របស់​អ្នក​ប្រា​ស់ ពីមួយថ្ងៃ​ទៅមួយថ្ងៃ កាន់តែ​មាន​ការកើនឡើង​ជា​លំដាប់​។​

​រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​
​អត្ថបទ : លោក សេង ផល្លី​

Tags: បន្លែ​សុវត្ថិភាពព័ត៌មានខេត្តសៀមរាបមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ២០១៦-២០១៩ របស់រាជរដ្ឋាភិបាលគាំទ្រ​សកម្មភាព​ដាំ​ដុះ​បែប​វិទ្យាសាស្ត្រក្នុងស្រុក​ចំនួន​៥នៃ​ខេត្ត​សៀមរាប​

គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ២០១៦-២០១៩ របស់រាជរដ្ឋាភិបាលគាំទ្រ​សកម្មភាព​ដាំ​ដុះ​បែប​វិទ្យាសាស្ត្រក្នុងស្រុក​ចំនួន​៥នៃ​ខេត្ត​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.