Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ២០១៦-២០១៩ របស់រាជរដ្ឋាភិបាលគាំទ្រ​សកម្មភាព​ដាំ​ដុះ​បែប​វិទ្យាសាស្ត្រក្នុងស្រុក​ចំនួន​៥នៃ​ខេត្ត​សៀមរាប​

ដោយ Pothe Thun
04/01/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់​សកម្មភាព​សំខាន់ៗ នៅក្នុង​គម្រោង ដែល​បាន​អនុវត្ត​ក្នុង​ឆ្នាំ​២០១៧-២០១៨ រួមមាន​៖

• ផ្នែក​បន្លែ​សុវត្ថិភាព : កសិករ​បាន​អនុវត្តតាម​បច្ចេកទេស​កសិកម្ម​ល្អ (GAP) ដែល​មាន​ខ្នាតតូច និង​ខ្នាត​ធំ​ចំនួន​១៦២​គ្រួសារ លើ​ផ្ទៃដី​ចំនួន​២២១,៤០ ហិកតា បាន​ដាំ​បន្លែ​ចំនួន ៣៦​មុខ ដាំ​បាន​ពី ៣ ទៅ​៤​ដង​ក្នុង​មួយឆ្នាំ ហើយ​ទទួលបាន​បរិមាណ​ផល​បន្លែ​សុវត្ថិភាព​ចំនួន ១,៤៣២,៥០​តោន នៅក្នុង​ស្រុក​ចំនួន​៣ ស្រុក​អង្គរធំ ប្រាសាទបាគង និង​សូទ្រនិគម​។

• ផ្នែក ដំណាំ​ស្រូវ : បាន​អនុវត្ត​ស្រុក​ចំនួន ៤​ស្រុក មាន ជី​ក្រែង ពួក ប្រាសាទបាគង និង​បន្ទាយស្រី ដែល​មាន​កសិករ​ចំនួន​៧៧៦ គ្រួសារ ផ្ទៃដី​ចំនួន​១,៣១៩ហិកតា ក្នុងនោះ ស្រូវ​ចំណី​ចំនួន​១,២៨២​ហិកតា បរិមាណ​ផល ៣,៤៦០​តោន ស្រូវពូជ​ផ្ទៃដី ៣៧​ហិកតា បរិមាណ​ផល ១១០ តោន​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

• ផ្នែក សហគមន៍​អភិវឌ្ឍន៍​កសិកម្ម : បាន​ចង​ក្រុម​បន្លែ​១២ ក្រុម មាន​កសិករ ១៦២​គ្រួសារ សហគមន៍​បន្លែ​ចំនួន​៣ សហគមន៍ មាន​សមាជិក ៩៨ គ្រួសារទទួលបាន​ប្រាក់ឧបត្ថម្ភ​ធន​ចំនួន ២៩០,៨០០,០០០​រៀល គ្រួសារ​ដែល​ជា​សមាជិក​នី​មួយៗ ទទួល​ថវិកា ចាប់ពី​ពី​១,៦០០,០០០ ដល់ ១,៩៥០,០០០​រៀល​)​។សហគមន៍​ផលិត​ស្រូវ ១៤​សហគមន៍ ទទួលបាន​ប្រាក់ឧបត្ថម្ភ​ធន ទិញ​ពូជស្រូវ​សរុប​ចំនួន ២៦៣,៣៦០,០០០ រៀល (២,០០០ រៀល​/​គ​,​ក្រ​)

• ផ្នែក ទីផ្សារ​ផលិតផល​កសិកម្ម : គម្រោង​បាន​ផ្សារភ្ជាប់​រវាង​អ្នក​ប្រមូល​ទិញ និង​អាជីវករ​លក់ដុំ លក់រាយ​ចំនួន ៣៦​នាក់ បាន​ទិញ​ដោយ​ផ្ទាល់​នៅ​ឯ​ចំការនិង​នាំ​យក​មក​លក់​នៅ​ទីផ្សារ​ចំនួន​៩​ផ្សារ រួម​មាន​ផ្សារ​សាមគ្គី ផ្សារ​ដំ​ដែក ផ្សារ​រលួស ផ្សារ​អង្គ្រង ផ្សារ​ដើម​ក្រឡាញ់ ផ្សារ​ចាស់ ផ្សារ​ស្រះស្រង់ ផ្សារ​ព្រះ​ដាក់ និង​ផ្សារ​ស្រុក​ស្ទោង​។​

​លោក​ប្រធាន មន្ទីរ​កសិកម្ម​ខេត្ត បាន​បន្ថែមទៀតថា ជាមួយ​នឹង​ទទួល​បច្ចេកវិទ្យា​ដាំ​ដុះ​ថ្មីៗ កសិករ​ក៏​តែងតែ​ជួបប្រទះ នូវ​បញ្ហា​ប្រឈម​មួយចំនួន ដូចជាកត្តា​រាំងស្ងួត ខ្វះ​ទឹក​នៅ​រដូវប្រាំង មាន​ជំនន់​ទឹកភ្លៀង​លិច​នៅ​រដូវវស្សា មាន​កត្តា​សត្វល្អិត​ចង្រៃ​បំផ្លាញ​លើ​ដំណាំ តែ​កត្តា​ទាំងនេះ​មិន​បាន​ធ្វើ​ឲ្យ​កសិករ​ក្នុង​ខេត្ត​រា​ថយ​នោះឡើយ ផ្ទុយទៅវិញ​ប្រជា​កសិករ​បាន​សហការ​ជាមួយ អ្នកបច្ចេកទេស ខិតខំ​ទប់ទល់​និង​ព្យាយាម​ដាំ​ដុះ កែលម្អ​ជា​បន្តបន្ទាប់ រហូត​ទទួលបាន​លទ្ធផល​។​

​សូម​បញ្ចាក់​ដែរ​ថា​៖ នៅ​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៩ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បានប្រគល់​សម្ភារៈ​កសិកម្មដ​ល់​កសិករ ក្នុង​គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ​២០១៧-២០១៨​។ សម្ភារៈ​កសិកម្ម​ចែក​ជូន​កសិករ​នាពេល​នោះ​មានដូចជា​៖ ម៉ាស៊ីន​ស្ទូងស្រូវ​ខ្នាត​តូច ១​គ្រឿង ផ្តល់ឲ្យ​សហគមន៍​ផលិត​ពូជស្រូវជីក្រែង​សាមគ្គី ជីគីមី ៣២,២៥០​គ​.​ក្រ ផ្តល់ជូន​កសិករ​ចំនួន ២១៥​គ្រួសារ ដោយ​មួយ​គ្រួសារៗ ទទួលបាន​១៥០​គ​.​ក្រ និង​ប្រព័ន្ធ​ស្រោចស្រព​បាចសាច ០៥​មុខផ្តល់ជូន​កសិករ​ចំនួន ៥០​គ្រួសារ ក្នុង​គម្រោង​របស់​មន្ទី​រ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត សៀមរាប​។​

​រូបថត និង​អត្ថបទ​: លោក យូ វង្ស​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ដាំ​ដុះ​បែប​វិទ្យាសាស្ត្រព័ត៌មានខេត្តសៀមរាបមន្ទី​រ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

ប្រជាពលរដ្ឋ​ភូមិ​ចុង​កៅស៊ូ​និង​ភូមិ​ធ្លក​អណ្តូង​មាន​សិទ្ធ​តវ៉ា​កែតម្រូវ​លើ​ក្បាល​ដី​របស់​ខ្លួន​ត្រឹម​ថ្ងៃ​១១​មករា​២០១៩

ប្រជាពលរដ្ឋ​ភូមិ​ចុង​កៅស៊ូ​និង​ភូមិ​ធ្លក​អណ្តូង​មាន​សិទ្ធ​តវ៉ា​កែតម្រូវ​លើ​ក្បាល​ដី​របស់​ខ្លួន​ត្រឹម​ថ្ងៃ​១១​មករា​២០១៩

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សៀមរាបសម្រាប់​លុបបំបាត់​ជម្ងឺគ្រុនចាញ់បើក​កិច្ច​ពិភាក្សា​ទប់ស្កាត់​ការកើនឡើងអ្នក​ជំងឺគ្រុនចាញ់​

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សៀមរាបសម្រាប់​លុបបំបាត់​ជម្ងឺគ្រុនចាញ់បើក​កិច្ច​ពិភាក្សា​ទប់ស្កាត់​ការកើនឡើងអ្នក​ជំងឺគ្រុនចាញ់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.