Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

ដោយ Pothe Thun
04/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៨ ឈាន​ចូល​ឆ្នាំ​២០១៩ មាន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់ បាន​ចូល​មក​កម្សាន្ត​នៅក្នុង​ខេត្ត​សៀមរាប កើនឡើង​៧.៩៦​ភាគរយបើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧ នេះ​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍ ខេត្តសៀមរាប​។​

​ជា​រៀងរាល់ឆ្នាំ នៅ​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ខេត្ត​សៀមរាប​គឺជា​គោលដៅ​ដ៏​មាន​ប្រជាប្រិយភាព​មួយ សម្រាប់​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ មក​កំសាន្ត នា​ឱកាស​ពិធី​បុណ្យ​ឆ្លង​ឆ្នាំ​សា​លក​២០១៨-២០១៩​នេះ នៅ​ពេល​ថ្ងៃ​តំបន់​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ​នានា មាន​សភាព​អ៊ូអរ ដោយឡែក​នៅ​ពេលយប់ នៅក្នុង​ក្រុង​សៀមរាប​មាន​ការតុបតែង​លំអ​ភ្លើង​ស្រស់បំព្រង រួម​និង​ការសម្ដែង​របាំ​បុរាណ តន្ត្រី​ស្គរ​ដៃ ប្រគុំ​តន្ត្រី​បុរាណ​-​សម័យ រហូតដល់​ម៉ោង​១២​អាធ្រា​ត្រ បាញ់​កាំជ្រួច ឆ្លង​ឆ្នាំ​តែម្ដង​។

​នៅក្នុង​របាយការណ៍រ​បស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​ដដែល បានបញ្ជាក់​ថា​ចំនួន​អ្នកទេសចរ​នា​ថ្ងៃ​ឆ្លង​ឆ្នាំ​២០១៨-២០១៩​នេះ មាន​ចំនួន​សរុប​២៨៤,០៣១​នាក់ មាន​ការកើនឡើង​៧.៩៦​ភាគរយ បើ​ធៀប​រយៈពេល​ដូចគ្នា​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ចំនួន​ត្រឹមតែ​២៦៣,០៨៥​នាក់​។ ក្នុងនោះ អ្នកទេសចរ​អន្តរជាតិ​មាន​ចំនួន​សរុប ៣៤,០៣១​នាក់ កើនឡើង​២.៨៦​ភាគរយ និង​អ្នកទេសចរ​ជាតិ​មាន​ចំនួន​ប្រមាណ​២៥​ម៉ឺន​នាក់ មាន​ការកើនឡើង ៨.៧០​ភាគរយ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ជាមួយ​នឹង​កំណើន​អ្នកទេសចរ​ក្នុង​ខេត្ត​សៀមរាប​នេះ លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ក្នុង​រាត្រី​ឆ្លង​ឆ្នាំ​សាកល​នេះ​កម្លាំង​អាជ្ញាធរ បាន​ពង្រឹង​សន្តិសុខ​បានល្អ និង​មិន​មាន​បទល្មើស​អ្វី​ធំដុំ​គួរឲ្យ​កត់សម្គាល់​នោះទេ​។​

​អត្ថបទ និង រូបថត : លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​ឆ្លង​ឆ្នាំ​សាកលព័ត៌មានខេត្តសៀមរាបភ្ញៀវទេសចរ​មន្ទីរ​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋ​ភូមិ​ចុង​កៅស៊ូ​និង​ភូមិ​ធ្លក​អណ្តូង​មាន​សិទ្ធ​តវ៉ា​កែតម្រូវ​លើ​ក្បាល​ដី​របស់​ខ្លួន​ត្រឹម​ថ្ងៃ​១១​មករា​២០១៩

ប្រជាពលរដ្ឋ​ភូមិ​ចុង​កៅស៊ូ​និង​ភូមិ​ធ្លក​អណ្តូង​មាន​សិទ្ធ​តវ៉ា​កែតម្រូវ​លើ​ក្បាល​ដី​របស់​ខ្លួន​ត្រឹម​ថ្ងៃ​១១​មករា​២០១៩

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សៀមរាបសម្រាប់​លុបបំបាត់​ជម្ងឺគ្រុនចាញ់បើក​កិច្ច​ពិភាក្សា​ទប់ស្កាត់​ការកើនឡើងអ្នក​ជំងឺគ្រុនចាញ់​

ក្រុមការងារ​ពិសេស​ថ្នាក់​ខេត្ត​សៀមរាបសម្រាប់​លុបបំបាត់​ជម្ងឺគ្រុនចាញ់បើក​កិច្ច​ពិភាក្សា​ទប់ស្កាត់​ការកើនឡើងអ្នក​ជំងឺគ្រុនចាញ់​

និស្សិត​សហរដ្ឋអាមេរិក៩​រូបធ្វើការ​សិក្សាស្វែងយល់​ពី​អរិយធម៌​ខ្មែរ​បុរាណរយៈពេល១៨​ថ្ងៃ​

និស្សិត​សហរដ្ឋអាមេរិក៩​រូបធ្វើការ​សិក្សាស្វែងយល់​ពី​អរិយធម៌​ខ្មែរ​បុរាណរយៈពេល១៨​ថ្ងៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.