Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

និស្សិត​សហរដ្ឋអាមេរិក៩​រូបធ្វើការ​សិក្សាស្វែងយល់​ពី​អរិយធម៌​ខ្មែរ​បុរាណរយៈពេល១៨​ថ្ងៃ​

ដោយ Pothe Thun
04/01/2019
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
59
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បន្ទាប់​ពី​សិក្សា​អំពី​អរិយ​ខ្មែរ​រយៈពេល ៦​ខែ ដោយ​សាស្ត្រាចារ្យ​ខ្មែរ​នៅ​សហរដ្ឋ​អា​មេ​រិច និស្សិត​នៃ​សាកលវិទ្យាល័យ របស់​សហរដ្ឋអាមេរិក​ចំនួន ៩​រូប បាន​ចុះ​ធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​ប្រទេស​កម្ពុជា រយៈពេល​១៨​ថ្ងៃ​។​

​ទស្សនកិច្ច​នេះ​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី ១៨ មករា ឆ្នាំ​២០១៩ ដែល​ធ្វើឡើង​នៅ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រាសាទសម្បូរព្រៃគុក និង​ចុងក្រោយ​នៅ​រាជធានី​ភ្នំពេញ​។ កម្មវិធី​ទស្សនកិច្ច​សិក្សា​នេះ គឺជា​គម្រោង​កិច្ចសហប្រតិបត្តិកា​ររ​វាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ ខូ​ណែ​ល និង​មាន​ការសម្របសម្រួល​មួយ​ផ្នែក​ពី​មជ្ឈមណ្ឌល​ខេ​មរ​សិក្សា​។​

​និស្សិត​ដែល​ចូលរួម​ទស្សនកិច្ច​សិក្សា​នៅ​ពេល​នេះ​មាន​ចំនួន​៩​នាក់ ដែល​សិក្សា​លើ​ជំនាញ​ផ្សេងគ្នា ដូចជា​ផ្នែក​ប្រវត្តិសាស្ដ្រ សិល្បៈ ទឹក របាំ រូបវិទ្យា ពលរដ្ឋវិទ្យា​ជាដើម ដែល​ពួកគេ​កំពុង​សិក្សា​នៅ​ឆ្នាំ​ទី​៣ និង​ទី​៤​។ ដំណើរ​ទស្សនកិច្ច​សិក្សា​នៅ​ខេត្ត​សៀមរាប​នេះដែរ ក្រុម​និស្សិត​ទាំងអស់​នេះ នឹង​ចុះ​កម្មសិក្សា​នៅ​រោង​សិប្បកម្ម​អា​ទី​សង់​អង្គរ តាម​ប្រាសាទ​មួយចំនួន​មាន​ប្រាសាទអង្គរវត្ត បាយ័ន តា​ព្រហ្ម បន្ទាយស្រី និង​ក្បាលស្ពាន​ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បណ្ឌិត អ៊ា ដា​រិទ្ធ តំណាង​អាជ្ញាធរ​ជាតិ​អប្សរា​ចូលរួម​ទស្សនកិច្ច​សិក្សា​របស់​ក្រុមនិស្សិត​ខាងលើ​បានឲ្យដឹងថា នេះ​ជា​កិច្ចសហប្រតិបត្តិការ​ថ្មី​រវាង​អាជ្ញាធរ​ជាតិ​អប្សរា និង​សាកលវិទ្យាល័យ ខូ​ណែ​ល ដែល​បាន​បន្ដ​ពី​កិច្ចសហការ​មុន បន្ទាប់ពី​លោក​បាន​ទៅ​បង្រៀន​នៅ​សាកលវិទ្យាល័យ​នេះ​រយៈពេល ៦​ខែ​។

​លោក​បាន​បញ្ជាក់ថា អំឡុង​ពេល​លោក​ទៅ​បង្រៀន​នៅ​សហរដ្ឋអាមេរិក និស្សិត​អន្ដរជាតិ បាន​ចាប់អារម្មណ៍​នឹង​អរិយធម៌​ខ្មែរ រួមមាន រឿង​ទឹក សិល្បៈ និង​នយោបាយ​នៃ​ប្រទេស​អាស៊ី​អាគ្នេយ៍ រួម​និង​កុលាលភាជន៍​ដែលជា​ឯកទេស​ចម្បង​របស់​លោក​បណ្ឌិត​ផងដែរ​។​

​អ្នក​ដឹកនាំ​និស្សិត​ធ្វើ​ទស្សនកិច្ច សាស្ដ្រាចារ្យ កា​យ៉ា ម៉ាក​ហ្គូ​វ៉ាន់ នៃ​សាកលវិទ្យាល័យ ខូ​ណែ​ល បានបញ្ជាក់​ថា ការជ្រើសរើស​យក​កម្ពុ​ជា​ជា​គោលដៅ​នៃ​ទស្សនកិច្ច​សិក្សា​នេះ គឺ​ធ្វើឡើង​ដើម្បី​ប្រៀបធៀប​អរិយធម៌​ខ្មែរ និង​ឥណ្ឌូនេស៊ី ហើយ​ការសិក្សា​កន្លងមក បានបង្ហាញ​ថា​អរិយធម៌​នៃ​ប្រទេស​ទាំង​២​នេះ រង​ឥទ្ធិពល​ពី​ឥណ្ឌា​ដូចគ្នា គឺ​មាន​ភាព​ប្រហាក់ប្រហែល​គ្នា​ច្រើន​ទាំង​ផ្នែក​សិល្បៈ និង​អរិយធម៌​។​

​លោកគ្រូ អ្នកគ្រូ ដែល​ដឹកនាំ​និស្សិត​ទស្សនកិច្ច​សិក្សា​ខាងលើ រំពឹងថា ក្រោយ​បញ្ចប់​ទស្សន​ខាងលើ​និស្សិត​ទាំងអស់​នឹង​បាន​យល់​បន្ថែម​ទាក់ទង​នឹង​ប្រវត្តិសាស្ដ្រ ប្រាសាទ សិល្បៈ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ និង​ការគ្រប់គ្រង​បេតិកភណ្ឌ​នានា​របស់​កម្ពុជា​៕

​រូបថត និង​អត្ថបទ​: លោក ម៉ាត់ អា​រី​ហ្វីន​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: និស្សិត​សហរដ្ឋអាមេរិកព័ត៌មានខេត្តសៀមរាប​សិក្សាស្វែងយល់អរិយធម៌​ខ្មែរ​បុរាណ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ​២០១៩​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា​ក្នុង​ខេត្ត​សៀមរាប​នឹង​ហែរ​ព្យុហយាត្រ​យ៉ាងឱ​ឡា​រឹក

ឆ្នាំ​២០១៩​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា​ក្នុង​ខេត្ត​សៀមរាប​នឹង​ហែរ​ព្យុហយាត្រ​យ៉ាងឱ​ឡា​រឹក

ថ្ងៃទី​១០មករា​នេះខេត្តសៀមរាបនឹង​មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ចូលរួម​ក្នុង​ពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧មករា​

ថ្ងៃទី​១០មករា​នេះខេត្តសៀមរាបនឹង​មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ចូលរួម​ក្នុង​ពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧មករា​

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.