Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ដោយ Pothe Thun
08/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បន្ទាប់​ពី ជំនួប​ចរចារ ២​លើក​រួច​មក កម្មករ សំអាត​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ នៃ​ក្រុមហ៊ុន វី​ហ្គ្រី​ន បានសម្រេច​ទទួល ការដំឡើង​ប្រាក់ខែ ពី​ភាគី​ក្រុមហ៊ុន ក្នុង​កម្រិត​មួយ ដែល​ភាគី​ទាំង​សងខាង​បាន​ព្រមព្រៀងគ្នា​។​

​ដោយ​ជួប​ការលំបាក ក្នុង​ជីវភាព​ប្រចាំថ្ងៃ កម្មករ សំអាត​បរិស្ថាន​ក្នុង​រមណីយដ្ឋាន​អង្គរ នៃ​ក្រុមហ៊ុន វី​ហ្គ្រី​ន ជាង ៥០០​នាក់ ក្នុង​៨០​ភាគរយ​ជា​ស្ត្រី​នោះ បាន​ធ្វើ​ការតវ៉ា​សុំ​តម្លើង​ប្រាក់ខែ នៅ​ថ្ងៃ​ទី​៦ ខែ​មករា ឆ្នាំ​២០១៩ ដោយ​ពួកគាត់​អះអាងថា ប្រាក់ខែ​របស់​ពួកគាត់​ត្រឹម ៨០​ដុល្លារ ពុំ​អាច​ធ្វើឲ្យ​ជីវភាព​គ្រួសា​ររបស់​ពួកគាត់​មាន​ភាព​ល្អ​ប្រសើរ​ឡើយ​។​

​ដោយ​ពុំ​ទាន់​ទទួលបាន​ដំណោះស្រាយ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩ តំណាង​កម្មករ សហជីព ក្រុមហ៊ុន រួម​និង​អាជ្ញាធរ បាន​ធ្វើ​ជួប​ពិភាក្សា​គ្នា​ជា​លើក​ទី​២ រហូត​ទទួលបាន​ដំណោះស្រាយ​រួម​មួយ ដោយ​ភាគី​ក្រុមហ៊ុន​យល់ព្រម​ដំឡើង​ប្រាក់ខែ​ចំនួន ១៥​ដុល្លារ បន្ថែម​ពីលើ​ប្រាក់ខែ​បច្ចុប្បន្ន ជូន​ដល់​បុគ្គលិក​ទាំងអស់ របស់​ក្រុមហ៊ុន វី​ហ្គ្រី​ន​ប្រមាណ​ជាង ៥០០​នាក់​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ក្នុងនាម​អ្នកសម្របសម្រួល​ក្នុងការ​តវ៉ា​នេះ លោក ហួត សុធី ស្នងការរង នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ប្រាប់​អ្នកសារព័ត៌មាន នៃ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប នៅ​រសៀល​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​២០១៩​នេះ​ថា ភាគី​ទាំងអស់​បាន​យល់ព្រម និង​យោគយល់​ចំពោះ​ការដំឡើង​ប្រាក់ខែ​ខាងលើ​។

​ស្នងការរង បាន​ពន្យល់ថា​៖« ដោយសារ​ក្រុមហ៊ុន វី​ហ្គ្រី​ន ទើប​នឹង​ដេញថ្លៃ​ប្រមូល​សំរាម​បាន​នៅ​ដើមឆ្នាំ​២០១៩​នេះ ហើយ​ភ្លាមៗ​នោះ ក៏​មាន​ការតវ៉ា​សុំ​ដំឡើង​ប្រាក់ខែ​កើតឡើង ខាង​ក្រុមហ៊ុន​ក៏​ពិបាក​ដែរ ដូច្នេះ​ទើប​ខាង​ក្រុមហ៊ុន​សុំ​ការយោគយល់ ហើយ​សន្យា​ថា​បើ​ឆ្នាំក្រោយ បើ​ដេញថ្លៃ​បាន​បន្ត​ទៀត ក្រុមហ៊ុន​នឹង​ដំឡើង​ខ្ពស់ជាង​នេះ អាច​ពី​២០ ទៅ​២៥​ដុល្លារ តាម​ការចចារ​ជាក់ស្ដែង ហើយ​ចំពោះ​ប្រាក់ខែ​គ្រោង​នឹង​ដំឡើង​នេះ គឺ​ក្រុមហ៊ុន​គិត​ចាប់ពី​ខែ​មករា​ឆ្នាំ​២០១៩ នេះ​ទៅ​តែម្ដង​។

​គួរបញ្ជាក់​ថា ក្រុមហ៊ុន វី​ហ្គ្រី​ន ជា​ក្រុមហ៊ុន​ឯកជន ដែល​គ្រប់គ្រង​ការប្រមូល​សំរាម​តាម​តំបន់​ប្រាសាទ និង​តំបន់​សំខាន់ៗ​មួយចំនួន​ក្នុង​ខេត្តសៀមរាប​។ ក្រុមហ៊ុន​នេះ​មាន​កម្មករ​ជាង ៥០០​នាក់ ហើយ​ប្រាក់ខែ ដែល​ពួកគេ​ទទួលបាន ចន្លោះ​ពី ៨០​ទៅ​ជាង ២០០​ដុល្លារ ទៅតាម​ពេលវេលា និង​មុខតំណែង​រៀងៗ​ខ្លួន​៕

​រូបថត និង​អត្ថបទ​: លោក ម៉ាត់ អា​រី​ហ្វីន​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​ន​ប្រាក់ខែព័ត៌មានខេត្តសៀមរាប​រមណីយដ្ឋាន​អង្គរ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

លំនៅដ្ឋាន​មួយ​ខ្នងនៅ​ភូមិ​កំពង់​តា​យ៉ងក្នុង​ស្រុក​ពួកត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាល​ពី​យប់មិញ​

លំនៅដ្ឋាន​មួយ​ខ្នងនៅ​ភូមិ​កំពង់​តា​យ៉ងក្នុង​ស្រុក​ពួកត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាល​ពី​យប់មិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.