Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

ដោយ Pothe Thun
08/01/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​
212
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការគោរព​ប្រតិបត្តិ​តាម​ផ្លូវ​ជំនឿ ដែល​មាន​គណៈ​ធម្មយុត្ត​និង​គណៈមហានិកាយ ជា​តំណាង​ព្រះពុទ្ធសាសនា​ថេរវាទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​!

ថ្ងៃ​អង្គារ ៣​កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​និង​ថ្ងៃទី ០៨ ខែ​មករា គ​.​ស ២០១៩
​គឺជា​អភិលក្ខិតសម័យ​មួយ​ដ៏​ឧត្តុងឧត្តម​នៅក្នុង​ព្រះពុទ្ធសាសនា នា​វត្ត​ប្រាសាទព្រះវិហារ​ប្រាំពីរ​ល្វែង ខាង​មុខ​ទី​ព្រះ​លានជល់ដំរី ស្ថិត​ក្នុង​បរិវេណ​ប្រាសាទ​បាយ័ន សង្កាត់​នគរធំ ក្រុង​សៀមរាប ខេត្តសៀមរាប ទឹកដី​អង្គរ​ដ៏​បវរ​រុងរឿង ដែល​គណៈសង្ឃ និកាយ​ធម្មយុត្ត​ខ្មែរ ដឹកនាំ​ដោយ​សម្ដេច​ព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រព្រឹត្ត​បំពេញ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ “​ដើរ​ឆ្ពោះ ទៅរក​ការ​រំលត់​ទុក្ខ ” រយៈពេល ០៦ ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​អង្គារ ០៣ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា គស ២០១៩ រហូតដល់ ថ្ងៃអាទិត្យ ០៨ កើត ខែ​បុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មករា គស ២០១៩ ក្រោម​ការ​និមន្ត​ចូលរួម​ដោយ​មន្ត្រី​សង្ឃ​-​ព្រះសង្ឃ និង​ចូលរួម​ពី​សំណាក់ ឧបាសក​-​ឧបាសិកា​-​តាជី​-​យាយជី ជាច្រើន​អង្គ​-​នាក់ ។

នេះ​បើ​តាម​ប្រសាសន៍​លើក​ឡើង​របស់ ឯកឧត្តម ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ក្នុង​ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ (​ដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​) នា​ព្រឹក​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០១៩​នេះ ។ ឯកឧត្តម​បន្តថា ៖ ព្រះពុទ្ធសាសនា ជា​សាសនា​មួយ ដែល​ត្រាទុក​ក្នុង​រដ្ឋធម្មនុញ្ញ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ បាន​ចែង​ក្នុង​មាត្រា​៤៣​ត្រង់​វាក្យខ័ណ្ឌទី ០៣ ថា ៖ ព្រះពុទ្ធសាសនា ជា​សាសនា​របស់​រដ្ឋ ។ ព្រះពុទ្ធសាសនា មាន​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ការគោរព​ប្រតិបត្តិ​តាម​ផ្លូវ​ជំនឿ ដែល​មាន​គណៈ​ធម្មយុត្ត​និង​គណៈមហានិកាយ ជា​តំណាង​ព្រះពុទ្ធសាសនា​ថេរវាទ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​
សម្ដេចព្រះ​អភិ​សិរី​សុគន្ធា​មហា​សង្ឃ​រាជាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត បួ​រ គ្រី សម្ដេចព្រះ​មហាសង្ឃរាជ នៃ​គណៈធម្មយុត្តិកនិកាយ និង ជា​ព្រះប្រធាន​គណៈ​សង្ឃនាយក​នៃ​គណៈធម្មយុត្តិកនិកាយ​នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​មាន​ព្រះរាជបន្ទូល​ថា ៖ ការប្រព្រឹត្ត​បំពេញ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ “​ដើរ​ឆ្ពោះទៅរក​ការ​រំលត់ទុក្ខ ”​នេះ គឺជា​ការ​ដុសខាត់​ទៅ​លើ​ផ្លូវ​ចិត្ត​របស់​មនុស្ស​ឱ្យ​មាន​ការអត់ធ្មត់​ខ្ពស់ ចេះ​យោគយល់​អាធ្យាស្រ័យ​គ្នា ជា​ភារត​ភាព រស់នៅ​ជា​សុខ​សប្បាយ​ជា​មហា​គ្រួសារ​ខ្មែរ និង​សាកលលោក ។​

ធុរៈ​ក្នុង​ព្រះពុទ្ធ​សាសនា​មាន​ពីរ​យ៉ាង​គឺ​៖ គន្ធ​ធុរៈ​មួយ និង វិបស្សនាធុរៈ​មួយ ។ ធុតង្គ​វត្ត​គឺជា​ផ្នែក​មួយ​នៃ​វិបស្សនាធុរៈ ។ ព្រះ​ពុទ្ធអង្គ ទ្រង់​អនុញ្ញាត​ធុតង្គ​វត្ត​ទុក ព្រោះ​ព្រះអង្គ​មាន​ពុទ្ធ​បំណង​នឹង​ឲ្យ​បដិបត្តិ​ដើម្បី​ជា​គ្រឿង​ដុសខាត់​កិលេស​គឺ គ្រឿង​សៅហ្មង​ដែល​ត្រាំ​នៅក្នុង​ចិត្តជា​អកុសល ហេតុ​អោយ​កើត​សេចក្ដីប្រាថ្នា​ច្រើន និង​អោយ​ផ្លាស់ផ្ដូរ​សភាពចិត្ត​ទៅ​ជាការ​ប្រាថ្នា​តិច ។ សន្ដោស គឺ​សេចក្ដីត្រេកអរ​ក្នុង​ចំណែក​ដែល​ខ្លួន​មាន ដើម្បី​ការពារ​ចិត្ត​មិន​អោយ​ខ្វល់ខ្វាយ​ក្នុង​លាភ​របស់​អ្នក​ដ៏​ទៃ ក្នុង​ផ្លូវ​ដែល​ខុសសីលធម៌ ៕

​រូបថត និង​អត្ថបទ​: លោក ងិន គឹម​ឡេង​

Tags: ព័ត៌មានខេត្តសៀមរាបពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្ព្រះពុទ្ធសាសនា​វត្ត​ប្រាសាទព្រះវិហារ​ប្រាំពីរ​ល្វែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

លំនៅដ្ឋាន​មួយ​ខ្នងនៅ​ភូមិ​កំពង់​តា​យ៉ងក្នុង​ស្រុក​ពួកត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាល​ពី​យប់មិញ​

លំនៅដ្ឋាន​មួយ​ខ្នងនៅ​ភូមិ​កំពង់​តា​យ៉ងក្នុង​ស្រុក​ពួកត្រូវ​អគ្គិភ័យ​ឆេះ​អស់​កាល​ពី​យប់មិញ​

ការ​បដិបត្តិ​ព្រះធម៌អប់រំ​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញាដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខទាំង​បុគ្គលគ្រួសារ និង​សង្គមជាតិ​

ការ​បដិបត្តិ​ព្រះធម៌អប់រំ​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញាដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខទាំង​បុគ្គលគ្រួសារ និង​សង្គមជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.