Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ការ​បដិបត្តិ​ព្រះធម៌អប់រំ​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញាដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខទាំង​បុគ្គលគ្រួសារ និង​សង្គមជាតិ​

ដោយ Pothe Thun
14/01/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
53
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កម្មវិធី​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ “​ដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​” រយៈពេល​៥​ថ្ងៃ​បាន​បិទ​បញ្ចប់​ហើយ នៅ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០១៩ នៅ​វត្ត​ប្រាសាទ​ព្រះវិហារ​ប្រាំពីរ​ល្វែង ខាង​មុខ​ទី​ព្រះ​លានជល់ដំរី​។​

​បដិបត្តិ​ព្រះធម៌ ធ្វើ​ធុតង្គ គឺជា​ផ្នែក​មួយ​នៃ​វិបស្សនាធុរៈ និង ជា​កម្មវិធី​រៀនសូត្រ​អប់រំ​ផ្លូវចិត្ត​ដ៏​ធំ​មួយ ដែល​កម្រ​នឹង​បាន​ជួបប្រទះ​។ វិបស្សនា​ធុរៈ គឺជា​ការប្រើប្រាស់​វិញ្ញាណ​មើល​ជុំវិញ​ខ្លួន​ឲ្យបាន​ច្បាស់ មើល​ឲ្យឃើញ​សភាព​ពិតដោយ​បញ្ញា ដើម្បី​ឲ្យ​ការរស់នៅ​ប្រកបដោយ​សេក្តីសុខ ទាំង​បុគ្គល គ្រួសារ និង​សង្គមជាតិ ។​

​នេះ​គឺជា​លើក​ទី​២ ដែល​កម្មវិធី​នេះ​បាន​ដំណើរការ​នៅ​វត្ត​ព្រះវិហារ​៧​ល្វែង នៃ​តំបន់​អតីត​រាជធានី​អង្គរ សម័យកាល​ដ៏​រុងរឿង​នៃ​អាណាចក្រ​ខ្មែរ និង​ជា​សម័យកាល​សុខដុម​ណីកម្ម រវាង​ព្រហ្ម​សាសនា និង ព្រះពុទ្ធសាសនា ។ ព្រះអង្គ​បង្ហាញ​នូវ​ព្រះទ័យ​ជ្រះថ្លា ដោយ​បាន​ទត​ឃើញ​នៅក្នុង​កម្មវិធី​នេះ មានការ​និមន្ត​ចូលរួម​ដោយ​យុវ​សង្ឃ​ជាច្រើន​អង្គ ។

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ព្រះប្រធាន​គណៈ​សង្ឃនាយក នៃ​គណៈធម្មយុត្តិកនិកាយ នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា បួ​រ គ្រី មាន​ព្រះបន្ទូល​ថា ការប្រព្រឹត្ត​បំពេញ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គ “​ដើរ​ឆ្ពោះទៅរក​ការ​រំលត់ទុក្ខ ” គឺជា​ការ​បដិបត្តិ​ព្រះធម៌​ដើម្បី​រំដោះ​សេចក្តី​អាក្រក់ ជម្រះ​កិលេស​ដែល​ជា​គ្រឿង​មន្ទិល ដុសខាត់​ទៅលើ​ផ្លូវចិត្ត​របស់​មនុស្ស​ឲ្យមាន​ការអត់ធ្មត់​ខ្ពស់ ចេះ​យោគយល់​អាធ្យាស្រ័យ​គ្នា​ទៅវិញទៅមក រស់នៅ​សុខ​សប្បាយ​ជា​មហា​គ្រួសារ​នៃ​សង្គមជាតិ ។ ព្រះពុទ្ធសាសនា​គឺជា​សាសនា​របស់​រដ្ឋ ច្បាប់​របស់​រដ្ឋ និង​ព្រះ​ធម្ម​វិន័យ ពុទ្ធឱវាទ មិន​អាច​កាត់ផ្តាច់​ចេញ​ពី​គ្នា​បាន​នោះ​ទេ ដែល​ត្រូវបាន​យក​មក​អប់រំ​ផ្លូវចិត្ត កសាង​សង្គម​ជាតិ ប្រកប​ដោយ​សេចក្តីសុខ ចម្រើន ។​

​ព្រះប្រធាន​គណៈ​សង្ឃនាយក នៃ​គណៈធម្មយុត្តិកនិកាយ មានបន្ទូល​បន្ថែមថា ៖ តាម​ផ្លូវ​លោក ការរស់នៅ​នៃ​ប្រជារាស្ត្រ​ដោយ​បំពាន​ច្បាប់​របស់​រដ្ឋ គឺជា​ការ​នាំ​ទុក្ខទោស​ម​ក​ដាក់ខ្លួន ការគោរព​ច្បាប់​គឺ​នាំមក​នូវ​សង្គម​ថ្លៃថ្នូរ សុខ​ចម្រើន ។ នៅក្នុង​វិស័យ​ពុទ្ធចក្រ ការគោរព​ព្រះធម៌ បដិបត្តិ​ពុទ្ធឱវាទ គឺជា​ការនាំមក​នូវ​សេចក្តី​ស្ងប់ ចៀស​ផុត​បាបកម្ម​ទាំងឡាយ​ទាំងពួង​ផងដែរ ។ ព្រះពុទ្ធសាសនា​ត្រូវបាន​ផ្សារភ្ជាប់​ជាមួយ​សង្គម​ខ្មែរ ហើយ​ដោយ​ជំនឿ​នៃ​ពុទ្ធសាសនិកជន និង ការទទួលបាន​ឥទ្ធិពល​ពី​គ្នា​ទៅវិញទៅមក បាន​ធ្វើឲ្យ​សង្គម​ខ្មែរ​មាន​សេចក្តីសុខ ដែល​អាច​បញ្ជាក់បាន​ថា អ្នក​កាន់​ព្រះពុទ្ធសាសនា គឺជា​អ្នក​ស្រឡាញ់​សន្តិភាព ព្រោះ​ពុទ្ធឱវាទ​បានបង្ហាញ​ថា គ្មាន​សេចក្តីសុខ​ណា ស្មើ​នឹង​សេចក្តី​ស្ងប់​នោះឡើយ ៕
( ព្រះរាជបន្ទូល ព្រះមហា​សង្ឃ​រាជាធិបតី បួ​រ គ្រី ក្នុង​បទសម្ភាសន៍ )មានក្នុងវីដេអូ​

Tags: ការ​បដិបត្តិ​ព្រះធម៌ធម្មយុត្តិកនិកាយព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ខេត្ត​សៀមរាប​ទទួល​ជា​ម្ចាស់ផ្ទះ​បើក​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧

ខេត្ត​សៀមរាប​ទទួល​ជា​ម្ចាស់ផ្ទះ​បើក​កិច្ចប្រជុំ​វេទិកាសភា​អាស៊ី​-​ប៉ាស៊ីហ្វិក​លើក​ទី​២៧

អាជ្ញាធរ​ខេត្ត​សៀមរាប​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដី​ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​

អាជ្ញាធរ​ខេត្ត​សៀមរាប​ក្រើនរំលឹក​ដល់​ថ្នាក់ដឹកនាំ​និង​មន្ត្រី​នៃ​​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដី​ខេត្ត យកចិត្តទុកដាក់​ដោះស្រាយ​ទំនាស់​ដីធ្លី​

ប្រធានសភា​ឡាវគាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈនិងសុំឱ្យ​មាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​

ប្រធានសភា​ឡាវគាំទ្រ​លើ​ខ្លឹមសារ​អនុស្សរណៈនិងសុំឱ្យ​មាន​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ផ្នែក​ពាណិជ្ជកម្ម​រវាង​ប្រទេស​កម្ពុជា ឡាវ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.