Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ថ្ងៃទី​១០មករា​នេះខេត្តសៀមរាបនឹង​មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ចូលរួម​ក្នុង​ពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧មករា​

ដោយ Pothe Thun
08/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
322
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ខេត្តសៀមរាប នឹង​រៀបចំ​ពិធី​ព្យុហយាត្រដ៏​ធំ​សម្រាប់ឆ្នាំ​២០១៩​នេះ ដើម្បី​អបអរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០​ឆ្នាំ នៃ​ទិវា​ជ័យជំនះ ៧​មករា ពិធី​នេះ​ដែរ​គ្រោង​នឹង​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជាង មួយ​ម៉ឺន​នាក់​។​

​លោក លី សំរិទ្ធ អភិបាលរង និង​ជា​អ្នកនាំពាក្យ​សាលាខេត្ត​សៀមរាប បានឲ្យដឹងថា ដើម្បី​អបអរ​ថ្ងៃ​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤០ ដែល​កម្ពុជា​ទទួលបាន​ជ័យជម្នះ​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ខេត្តសៀមរាប គ្រោង​នឹង​ប្រារព្ធ​ពិធី​នេះ នៅ​ថ្ងៃ​ទី​១០ ខែ​មករា​ខាងមុខ ហើយ​គោលដៅ​សម្រាប់​រៀបចំ​ពិធី​នេះ គឺ​ធ្វើឡើង​នៅ​លើ​សួនច្បារ​មុខ​មហាសណ្ឋាគារ​អង្គរ ក្រោម​អធិបតីភាព សម្តេច​ពិជ័យ​សេនា ទៀ បាញ់​។​

​តាម​ការពន្យល់​របស់​លោក លី សំរិទ្ធ ការ​ប្រារព្ធ​ពិធី​អបអរ​ថ្ងៃ​ជ័យជម្នះ ៧​មករា ខួប​លើក​ទី​៤០ នៅ​ខេត្ត​សៀមរាប នៅ​ឆ្នាំ​នេះ នឹង​មាន​សភាព​អ៊ូរ​អរ​ខុសពី​បណ្ដា​ឆ្នាំ​មុនៗ ដោយសារ​នេះ​ជា​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល រាល់​បុណ្យជាតិ ដែល​គម្រប់ ឆ្នាំ​ទី​៥ គឺ​ត្រូវ​រៀបចំ​ឲ្យបាន​អធិកអធម ហើយ​ការ​ប្រាព្ធ​ខួប​លើក​ទី​៤០ នៃ​ថ្ងៃ​ជ័យជម្នះ ៧ មករា​នេះ គឺជា​ជុំ​ទី​៨​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​សម្រាប់​កម្មវិធី​ហែរ​ព្យុហយាត្រា​នេះ លោក លី សំរិទ្ធ បានបញ្ជាក់​ថា គ្រោង​នឹង​ដង្ហែ​ពីមុខ​សារមន្ទីរ​ជាតិ​អង្គរ កាត់​តាម​សួនច្បារ​មហាសណ្ឋាគារ​អង្គរ តាម​បណ្តោយ​ផ្លូវ​ដងស្ទឹង​សៀមរាប រហូតដល់​ស្ពាន​វត្ត​រាជ​បូព៌ បត់​ស្តាំ រហូត​ដល់​ស្តុប​ផ្សារកណ្តាល ធ្វើដំណើរ​តាម​ផ្លូវ​ស៊ី​វត្ថា ឆ្ពោះ​ទៅ​ស្តុប​សុខា​អង្គរ ជិត​ដល់​សណ្ឋាគារ សេន​ជូ​រី បត់​ស្តាំ​កែង​សណ្ឋាគារ វិច​តូ​រៀ ឆ្ពោះ​មក​កាន់​ទីតាំង​ប្រារព្ធ​កម្មវិធី នៅ​សួនច្បារ​មហាសណ្ឋាគារ​អង្គរ វិញ​។​

​សូមបញ្ជាក់​ថា ការ​រើសយក​ថ្ងៃទី​១០ ខែ​មករា រៀបចំ​ពិធី​ថ្ងៃ​ជ័យជម្នះ ៧​មករា នៅ​ឆ្នាំ​នេះ គឺជា​ថ្ងៃ ដែល​ខេត្ត​សៀមរាប ត្រូវ​បាន​រំដោះ​រួចផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ ពោល​គឺ​នៅ​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​១៩៧៩​តែម្ដង​។​

​រូបថត និង​អត្ថបទ​: លោក ម៉ាត់ អា​រី​ហ្វីន​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ជ័យជម្នះ៧ មករា​ព័ត៌មានខេត្តសៀមរាបពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧ មករា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

នគរបាល​ក្រុង​ស្រុក​ទាំង​១២​របស់​ខេត្ត​សៀមរាប​ត្រៀម​កំលាំង​ការពារ​សន្តិសុខ​សុវត្ថិភាព​សម្រាប់​ថ្ងៃ​អបអរសាទរ​ទិវា​ជ័យជំនះ​៧​មករា​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.