Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឆ្នាំ​២០១៩​ទិវា​ថ្ងៃ​ជ័យជម្នះ​៧​មករា​ក្នុង​ខេត្ត​សៀមរាប​នឹង​ហែរ​ព្យុហយាត្រ​យ៉ាងឱ​ឡា​រឹក

ដោយ Pothe Thun
04/01/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
128
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី​០៤ ខែ មករា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាល ខេត្តសៀមរាប និង ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការរៀបចំ​បុណ្យ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ ទិវា​ជ័យជម្នះ ៧​មករា ក្នុង​នៅ​ខេត្តសៀមរាប នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៩ បរិវេណ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម បន្ទាប់ពី​មាន​ការសម្រេច​ជា​ផ្លូវការ​របស់​ថ្នាក់ដឹកនាំ​ខេត្ត​សៀមរាប នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​មករា​នេះ​។​

​ទិវា​ជ័យជម្នះ ៧​មករា នៅ​ឆ្នាំ​២០១៩​នេះ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ជា​សមាជិក​គណៈ​អចិន្ត្រៃយ៍ គណៈកម្មាធិការ​កណ្តាល នៃ​គណបក្ស​ប្រជាជន​កម្ពុជា អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​ជា​ប្រធាន​ក្រុម​ការងារ​គណៈកម្មាធិកា​រ​កណ្តាល ចុះ​ជួយ​ខេត្ត​សៀមរាប នឹង​ចូលរួម​ជា​អធិបតី​ក្នុង​ទិវា​នេះ រួម​នឹង​សមាជិក​សមាជិកា​ចូលរួម​ក្នុង​ពិធី សរុប​ប្រមាណ​១០​ពាន់​១៣៤​នាក់ ព្រមទាំង​ធ្វើ​ពិធី​ហែ​ក្បួន ព្យុហយាត្រា​មហាជន​ផងដែរ​។​

​ឯកឧត្តម ទៀ សីហា បានបញ្ជាក់​ថា មូលហេតុ ដែល​ខេត្ត​សៀមរាប សម្រេច​យក​ថ្ងៃ​ទី​១០ ខែ​មករា ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ ទិវា​ជ័យជម្នះ ៧​មករា នាពេលនេះ ដោយសារ​ខេត្ត​សៀមរាប ត្រូវ​បាន​រំដោះ​រួចផុត​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ ប្រល័យ​ពូជសាសន៍ គឺ​នៅ​ថ្ងៃទី​១០ មករា ១៩៧៩​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម​អភិបាលខេត្ត បាន​បញ្ជាក់ទៀតថា នៅ​ឱកាស​នោះ ដើម្បី​ធ្វើឲ្យ​កម្មវិធី​យើង​ដំណើរការ​ទៅ បាន​ដោយ​ជោគជ័យ សមត្ថកិច្ច​ចរាចរណ៍ ត្រូវធ្វើ​ការផ្អាក​សកម្ម​ភាព​ចរាចរណ​លើផ្លូវ ស្ពាន មួយចំនួន​។ ករណីនេះ សូមឲ្យ​កម្លាំង​សមត្ថកិច្ច​ជំនាញ ត្រូវ​បញ្ចៀស​នូវ​ការ​ការកកស្ទះ​ចរាច​រណ៍​កុំឲ្យ​មាន នៅតាម​ដងផ្លូវ ព្រមទាំង​កុំឲ្យ​មាន​ការកើតឡើង នូវ​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​។ មួយវិញទៀត អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​រក្សា​ឲ្យបាន​នូវ​អនាម័យ បរិស្ថាន ការងារ​សន្តិសុខ សណ្តាប់ធ្នាប់ នៅតាម​ដងផ្លូវ​ដែល​ក្រុម​ក្បួន​ព្យុហយាត្រ ធ្វើដំណើរ ដែល​គណៈកម្មការ​រៀប​ចំ​បុណ្យជាតិ បានកំណត់​។​

​រូបថត និង​អត្ថបទ​: លោក គឿន វេ​ត​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​១០ មករា ១៩៧៩​បុណ្យ​​ខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ ទិវា​ជ័យជម្នះ ៧​មករាព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្ងៃទី​១០មករា​នេះខេត្តសៀមរាបនឹង​មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ចូលរួម​ក្នុង​ពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧មករា​

ថ្ងៃទី​១០មករា​នេះខេត្តសៀមរាបនឹង​មាន​មនុស្ស​ជាង​មួយ​ម៉ឺន​នាក់ចូលរួម​ក្នុង​ពិធី​ហែរ​ព្យុហយាត្រាអបអរ​ថ្ងៃ​ជ័យជម្នះ៧មករា​

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ក្រុមហ៊ុន​ប្រមូល​សំរាមវី​ហ្គ្រី​នយល់ព្រម​តម្លើង​ប្រាក់ខែ​ជូន​កម្មករហើយ​សន្យាថា​នឹង​តម្លើង​បន្តទៀត​ប្រសិនបើ​ដេញថ្លៃ​បាន​

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

ពិធី​បើក​ការ​បដិបត្តិ​ព្រះធម៌​-​ធ្វើ​ធុតង្គដើរ​ឆ្ពោះទៅរក​ការ​រំលត់​ទុក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.