Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ដោយ Pothe Thun
03/01/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
52
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សម្រាប់​ជា​ការលើកទឹកចិត្ត និង​ថែរក្សា​យុទ្ធ​គុន​បុរាណ​ខ្មែរ ល្បុក្កតោ ម្ចាស់​គម្រោង​ភូមិដ្ឋាន​សំណាង ដែល​ជា​គម្រោង​លក់​ដី​ឡូតិ៍ និង​ផ្ទះល្វែង បាន​បរិច្ចាគ​ដី​មួយ​កន្លែង​នៅក្នុង​ស្រុក​ប្រាសាទបាគង ក្នុង​ខេត្ត​សៀមរាប ជូន​ដល់​បណ្ឌិតសភា​ល្បុក្កតោ សម្រាប់​បម្រើ​ដល់​ការបណ្តុះបណ្តាល​វិស័យ ក្បាច់គុន​នេះ ដល់​យុវជន​ជំនាន់​ក្រោយ​។​

​លោ ឡាយ សំណាង ម្ចាស់​គម្រោង​ភូមិដ្ឋាន​សំណាង បាន​លើកឡើង​ថា ដើម្បី​ចូលរួម​ថែរក្សា​នូវ​មរតក​ដូនតា ជាពិសេស​ក្បាច់គុន​ល្បុក្កតោ ដែល​កំពុងតែ​ប្រឈម​នឹង​ការខ្វះខាត​ទីតាំង សម្រាប់​បណ្តុះបណ្តាល​ដល់​យុវជន​ជំនាន់​ក្រោយ​នោះ រូបលោក និង​ម្ចាស់​ភាគហ៊ុន​ទាំងអស់ បាន​សម្រេច​ធ្វើ​ការប្រគល់​ដី​ជូន​បណ្ឌិតសភា​ល្បុក្កតោ ដែល​មាន​លោកគ្រូ​តា ក្រមា​មាស សាន គឹមស៊ាន ប្រធាន​សហព័ន្ធ​គុន​ល្បុក្កតោ​ជា​តំណាង ។​

​លោក​បាន​បញ្ចាក់​ថា ដី​ដែល​បាន​ប្រគល់​ជូន​បណ្ឌិតសភា​ល្បុក្កតោ​នេះ មាន​ទំហំ​៦៥០​ម៉ែត្រក្រឡា ក្រៅ​អំពី​ដី ខាង​លោក​ក៏​នឹង​សាងសង់​ផ្ទះ រួម​ទាំង​របង​ព័ទ្ធជុំវិញ​ជូន​ផង​ដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​តាំង​នាម ឲ្យ​សហព័ន្ធ​គុន​ល្បុក្កតោ និង​បណ្ឌិតសភា​ល្បុក្កតោ លោកគ្រូ​តា ក្រមា​មាស សាន គឹមស៊ាន បាន​ថ្លែង​នូវ​ការ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ភូមិដ្ឋាន​សំណាង ដែល​បាន​យកចិត្តទុកដាក់​ជួយ​ប្រកប​ដោយ​ឆន្ទៈ​យ៉ាង​ពិតប្រាកដ ដល់​គុន​ល្បុក្កតោ ដែល​ជា​ក្បាច់គុន​របស់​បុព្វបុរស​ខ្មែរ​ពិតៗ​។

​លោកគ្រូ សាន គឹមស៊ាន បាន​បន្ថែមថា ការ​ផ្តល់​ជូន​នេះ គឺជា​កម្លាំងចិត្ត​បន្ថែមទៀត​សម្រាប់​លោកតា ក៏​ដូចជា​អ្នក​ស្នេហា​វិស័យ ក្បាច់គុន​ល្បុកតោ​នេះ ឲ្យខិត​ខំ​ប្រឹងប្រែង​បន្តទៀត​ក្នុង​ការនាំយក​ក្បាច់គុន​បុរាណ​មួយ​នេះ​ទៅ​កាន់​ពិភពលោក​។​

​សូមបញ្ជាក់​ថា ក្រៅពី​ការប្រគល់​ដី​ទំហំ ៦៥០​ម៉ែត្រក្រឡា ជូន​ដល់​បណ្ឌិតសភា​ល្បុក្កតោ ម្ចាស់​គម្រោង​ភូមិដ្ឋាន​សំណាង ក៏​បាន​ធ្វើ​ការប្រកាស​ថា ខ្លួន​នឹង​ធ្វើ​ការប្រគល់​ជូន​ដី​ដល់​វីរ​សិល្បករ​ចំនួន​១២​នាក់ ក្នុង​ម្នាក់​ទទួលបាន​ដី​មួយ​ឡូតិ៍ មាន​ទីតាំង​នៅ​ភូមិ​គោក​ត្រាច ឃុំ​បាគង ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប​បន្ថែមទៀត​។​

​រូបថត និង​អត្ថបទ​: លោក ជា ស្រស់​
​សម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ព័ត៌មានខេត្តសៀមរាប​ភូមិដ្ឋាន​សំណាងសិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ២០១៦-២០១៩ របស់រាជរដ្ឋាភិបាលគាំទ្រ​សកម្មភាព​ដាំ​ដុះ​បែប​វិទ្យាសាស្ត្រក្នុងស្រុក​ចំនួន​៥នៃ​ខេត្ត​សៀមរាប​

គម្រោង​ជម្រុញ​ផលិតកម្ម​ស្បៀង​ឆ្នាំ២០១៦-២០១៩ របស់រាជរដ្ឋាភិបាលគាំទ្រ​សកម្មភាព​ដាំ​ដុះ​បែប​វិទ្យាសាស្ត្រក្នុងស្រុក​ចំនួន​៥នៃ​ខេត្ត​សៀមរាប​

ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

ភ្ញៀវទេសចរ​ជិត​៣០​ម៉ឺន​នាក់មក​កំសាន្ត​ក្នុង​ខេត្ត​សៀមរាបនៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល​២០១៨-២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.