Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

ដោយ Pothe Thun
28/12/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
72
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​វត្ត​អារាម​ក្នុង​ខេត្ត​សៀមរាប ក៏​ជា​ផ្នែក​មួយ​ក្នុង​ការ​លើ​កម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត ដែល​បាន​ផ្សព្វផ្សាយ​ពី​ជំនឿ ប្រពៃណី និង​ជីវភាព​រស់​ប្រចាំថ្ងៃ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដោយឡែក​ជាមួយ​នឹង​សក្ដានុពល​ទេសចរណ៍​នេះ សេវាករ​ទេសចរណ៍ គួរ​បកស្រាយ​ឲ្យបាន​ច្បាស់​ចៀ​ងវាង ការបំផ្លាញ​សាសនា​របស់​រដ្ឋ​ដោយ​មិន​ដឹង​ខ្លួន​។​

​លោក វណ្ណ ប៊ុន​ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៦​ខែ​ធ្នូ ឆ្នាំ​២០១៨ នេះ​ថា បន្ទាប់​ពី​ក្រសួងទេសចរណ៍​សហកា​រ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា បំផុស​ឱ្យ​មាន​វត្ត​អារាម​ទេសចរណ៍​មក បច្ចុប្បន្ន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប មាន​គម្រោង​ស្នើ​ដាក់​វត្ត​ចំនួន​៥ នៅក្នុង​ក្រុង​សៀមរាប​ជា​វត្ត​អារាម​ទេសចរណ៍ ក្នុង​មាន​វត្ត​ព្រះព្រហ្ម​រត្ន័ វត្ត​រាជ​បូ​ព៌ វត្ត​ដំណាក់ វត្ត​ថ្មី និង​វត្ត​ស្វាយ​មៀត ប៉ុន្តែ​គម្រោង​នេះ​មិន​ទាន់​សម្រេច​នៅឡើយ​ទេ ដោយ​រង់ចាំ​ការពិភាក្សា​ពី​ក្រុម​មន្ត្រី​ជំនាញ​។​

​តាម​ការបញ្ជាក់​របស់ ព្រះ​តេជគុណ វិមុល​សំវ ភ​ទ្ទកោ នឿម វុទ្ធី ព្រះគ្រូ​ចៅអធិការ​វត្ត​ស្វាយ​រមៀត ព្រះអង្គ​មាន​សង្ឃដីកា​ថា វត្ត​បារាយណ៍​នទី រតនា​រាម ហៅ វត្ត​ស្វាយ​មៀត មាន​អ្នកទេសចរ​មក​ទស្សនា​នៅ​វត្ត​នេះ មិន​ដែល​ដាច់​ឡើយ ហើយ​ក្នុង​១​ខែៗ មាន​ភ្ញៀវទេសចរ​បរទេស​ប្រមាណ​ជា​១៥០​ទៅ​២០០​នាក់​បាន​ចូល​មក​ទស្សនា​នៅក្នុង​ទី​វត្ត​អារាម​នេះ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក អែល​លីវ បារ អ្នកទេសចរ​ជនជាតិ​អាមេរិកកាំង ដែល​បាន​ទៅ​ទស្សនា និង​ទទួលបាន​ព្រះសង្ឃ​ប្រោះព្រំ សុំ​សេចក្ដីសុខ​នៅ​វត្ត​ស្វាយ​មៀត​នោះ បាន​មានប្រសាសន៍ថា ពេល​មកដល់​ប្រទេស​កម្ពុជា​លោក​ចង់​ដឹង​ពី​វប្បធម៌​ទំនៀម​ទំលាប់ និង​ការគោរព​សាសនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ដូច្នេះ​បាន​ជា​បន្ទាប់​ពី​ទស្សនា​ប្រាសាទ លោក​សម្រេចចិត្ត​មក​ទស្សនា​វត្ត​ស្វាយ​រមៀត​នេះ ដើម្បី​បាន​ស្វែង​យល់​ច្បាស់​ពី​ការគោរព​ប្រតិបត្តិ​ព្រះពុទ្ធ​សាសនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​តាម​ការបញ្ចេញមតិ​អំពី ការទាក់ទាញ​ភ្ញៀវទេសចរ តាមរយៈ​វត្ត​អារាម កញ្ញា​រ៉ាន្នី យល់ឃើញ​ថា​វា​ជា​រឿង​ល្អ ដែល​ភ្ញៀវ​ទេចរ​បរទេស​ចាប់អារម្មណ៍​ពី​ទំនៀម​ទំលាប់​សាសនា​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​។ ប៉ុន្តែ​កញ្ញា យល់​ថា​ការ​ប្រោស​ព្រំ​សុំ​សេចក្ដីសុខ ពុំមែន​ជា​ការណែនាំ​របស់​ព្រះពុទ្ធសាសនា​ឡើយ​។​

សំឡេង​សម្ភាសន៍(មានក្នុងវីដេអូ)

​ដើម្បីឲ្យ​អារាម​ទេសចរណ៍​ក្លាយទៅផ្នែ​ក​មួយ​នេះ ក្នុងការ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ប្រកប​ដោយ​ភាពជោគជ័យ ក្រសួង មន្ទីរ អង្គភាព សេវាករ​ទេសចរណ៍ ពាក់ព័ន្ធ​ទាំងអស់ ចាំបាច់​ត្រូវ​សិក្សា ពី​ផលប៉ះពាល់​នានា ចៀសវាង​ការផ្សព្វផ្សាយ​ទំនៀម​ទំលាប់​ប្រពៃណី សាសនា ប្រាសចាក​ពី​ប្រភពដើម និង​គួរ​បកស្រាយ​ឲ្យបាន​ច្បាស់​ទៅដល់​ភ្ញៀវទេសចរ តាមរយៈ​មគ្គុ​ទេស​ទេសចរ ដែល​មាន​វិជ្ជាជីវៈ​ច្បាស់លាស់​។​

​សូមបញ្ជាក់​ថា កន្លងមកនេះ​ក្រសួង​ទេសចរណ៍ បាន​សហការ​ជាមួយ​ក្រសួង​ធម្មការ និង​សាសនា សមាគម​ទី​ភ្នាក់ងារទេសចរណ៍​កម្ពុជា​(CATA) រួម​ជាមួយ​មន្ទីរ​-​ស្ថាប័ន​ពាក់ព័ន្ធ បាន​រៀបចំ​ទី​វត្ត​អារាម ដែល​មាន​ភាព​លេចធ្លោ​ជាងគេ ដើម្បី​ឲ្យ​ទី​អារាម​នេះ ក្លាយទៅជា​កន្លែង​ទេសចរណ៍ ដ៏​ទាក់ទាញ សម្រាប់​ចូលរួម​គាំទ្រ​សក្តានុពល​ទេសចរណ៍ ក្នុង​ខេត្ត ឱ្យ​កាន់តែ​រីកចម្រើន​ឡើង​ថែម​ទៀត ពិសេស​ដើម្បី​ពង្រីក​កិច្ច​អភិរក្ស និង​អភិវឌ្ឍន៍​៕

​អត្ថបទ និង រូបថត : លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ​ក្រសួង​ទេសចរណ៍​ក្រសួង​ធម្មការ និង​សាសនាទេសចរណ៍ព័ត៌មានខេត្តសៀមរាបវត្ត​អារាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ម្ចាស់​ភូមិដ្ឋាន​សំណាងប្រគល់​ដី​ជិត​ប្រាំពីរ​រយ​ម៉ែត្រក្រឡាដើម្បី​លើកស្ទួយ​សិល្បៈ​យុទ្ធ​គុន​ខ្មែរ​បុរាណ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាបបង្ហាញ​ពី​វឌ្ឍនភាព​នៃ​ផ្សព្វផ្សាយ​ព័ត៌មាន​ក្នុង​ខេត្តទោះបី​ខ្វះ​ធនធានមនុស្សនិង​ថវិកា​គាំទ្រ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.