Saturday, September 30, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

ដោយ Pothe Thun
25/12/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
627
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

 គេ​បានដឹង​ជាទូទៅ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​សៀមរាប​ដឹងថា នៅលើ​ភ្នំ​គូលែន​ជា​កន្លែង​ស្តុក​ប្រភពទឹក​ដ៏​សំខាន់​មួយ សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​នៅក្នុង​ខេត្ត​សៀមរាប​ទាំងមូល​។ រាល់​ពិធី​បុណ្យទាន ឬ​ថ្ងៃ​ឈប់សម្រាក​ម្ដងៗ ទេសចរ​តែង​សម្រុក​ទៅលេង​តំបន់ភ្នំ និង​មុជទឹក ដែល​ជា​ផ្នែក​នៃ​ប្រភព​ទឹក​ហូរ​ចេញពី​ប្រភពទឹក​ជប់ កាត់​តាម​លិង្គ​មួយ​ពាន់ និង​ធ្លាក់​ដល់​ទឹកជ្រោះ​៧​ជាន់​។

​ជា​រៀងរាល់ថ្ងៃ វិស័យ​ទេសចរណ៍​បាន​បង្កើត​ជា​មុខរបរ​ដល់​ប្រជាជន​ច្រើន​ក៏​ពិតមែន តែ​ក្នុងនោះ​វា​ក៏​បង្ក​ជា​បញ្ហា​បរិស្ថាន​ផងដែរ តាមរយៈ​ការ​ទុកដាក់​សំរាម​មិន​បាន​ត្រឹមត្រូវ​។ អាជ្ញាធរ​ជំរុញ​ឱ្យ​ពលរដ្ឋ​សហការ​ចូលរួម​ក្នុងការ​ទុកដាក់​សំរាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​រក្សា​និរន្ត​ភាព​វិស័យ​ទេសចរណ៍ ក៏ដូចជា​រក្សា​ប្រភពទឹក​ដ៏​មាន​សារសំខាន់រ​បស់​ខេត្តសៀមរាប​។​

​ពិធី​សម្អាត​បរិស្ថាន​មួយ​ត្រូវបាន​ធ្វើឡើង​នៅ​ភ្នំ​គូលែន នា​ថ្ងៃ​ទី​២៥ ធ្នូ ដោយ​មាន​ការចូលរួម​ពី​សិស្សានុសិស្ស ពលរដ្ឋ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ តាមរយៈ​ដើរ​រើស​សំរាម ដែល​ត្រូវបាន​គេ​បោះចោល​តាម​ព្រៃរបោះ នៅ​តំបន់​ជុំវិញ​ភូមិ​ព្រះអង្គ​ធំ ឃុំ​ខ្នងភ្នំ ទី​ដែល​សម្បូរ​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​ច្រើនជាងគេ ដើម្បី​ពញ្ញាក់​ស្មារតី​អ្នកទេសចរ និង​ពលរដ្ឋ​នៅ​ទី​នោះ​ឲ្យមាន​ការ​ភ្ញាក់រលឹក​ក្នុងការ​ថែរក្សា​បរិស្ថាន​។ មេឃុំ​ខ្នងភ្នំ លោក ឈឿម តាំង បានឱ្យដឹងថា សកម្មភាព​សម្អាត​បរិ​ស្ថាន​នៅ​ភ្នំ​គូលែន តែង​ធ្វើ​ជា​ហូរហែ និង​មាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ ក៏ដូចជា​វិស័យ​ឯកជន​ផង​។​

ព័ត៌មានជាតិ ថ្មីៗ

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

រដ្ឋមន្ត្រីក្រសួងធម្មការ អំពាវនាវដល់មន្ត្រីសង្ឃទូទាំងខេត្តសៀមរាប រួមគ្នាលើកស្ទួយខេត្តទេសចរណ៍មួយនេះឲ្យក្លាយជាខេត្តគំរូមួយលើវិស័យព្រះពុទ្ធសាសនា

29/09/2023
ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ

29/09/2023

​តាម​ប្រសាសន៍​លោក​មេឃុំ​ខ្នងភ្នំ កន្លង​មក​ការ​ទុកដាក់​សំរាម​របស់​អ្នកភូមិ ក៏ដូចជា​អ្នកលក់ដូរ​មិនទាន់​បាន​ល្អ​ប្រសើរ​ឡើង ច​តួច​ប៉ុណ្ណោះ​។ លោក​បន្ថែមថា អាជ្ញាធ​រតែង​ធ្វើការ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជាពលរដ្ឋ​ពី​បញ្ហា​បរិស្ថាន ទាំង​នៅ​តាម​ភូមិ និង​នៅ​សាលារៀន ដោយ​សុំ​ឱ្យ​ពួកគេ​ធ្វើ​យ៉ាងណា​វេច​ខ្ចប់ និង​ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ មិនឱ្យ​បោះចោល​ពាស​វាល​ពាស​កាល​ឡើយ​។ មេឃុំ​ខ្នងភ្នំ ពន្យល់ថា ការគ្រប់គ្រង​បរិស្ថាន គឺ​ពិតជា​មាន​សារសំខាន់​ណាស់​នៅ​ភ្នំ​គូលែន ដើម្បី​រក្សា​ប្រភព​ទឹក​នៅ​តំបន់​នេះ​ឱ្យ​នៅ​ល្អ មិន​ដូច្នោះ​ទេ វា​នឹង​ធ្វើឱ្យ​ទឹក​ប្រែជា​ពណ៌​ក្រហម និង​មាន​រោគ​រមាស់ បង្ក​ជា​មេរោគ​ផ្សេងៗ​។​

​ប្រធានស្ដីទី​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក ស៊ុន គង់ បានឱ្យ​ដឹង​ដែរ​ថា ក្រសួង​បរិស្ថាន ក៏ដូចជា​មន្ទីរ តែង​មាន​ផែនការ កម្មវិធី​អប់រំ​សម្អាត​បរិស្ថាន ក៏ដូចជា​យុទ្ធនាការ​សម្អាត​បរិស្ថាន​ជា​បន្តបន្ទាប់ ពិសេស​ការគ្រប់គ្រង​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នេះ​តែម្ដង​។ លោក​បញ្ជាក់ថា ជាមួយនឹង​ការយកចិត្តទុកដាក់​នេះ កន្លងមក រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​ផ្តល់​ឡ​ដុត​សំរាម​មួយ​នៅ​ភ្នំ​គូលែន ដើម្បី​ធានា​ថា ការគ្រប់គ្រង​សំរាម​នៅ​តំបន់​នេះ​មាន​ប្រសិទ្ធភាព និង​ឱ្យទាន់​ពេលវេលា​។ តាម​ការបញ្ជាក់​របស់​លោក ស៊ុន គង់ ឡ​ដុត​សំរាម​នេះ មាន​លក្ខណៈ​បច្ចេកទេស​ល្អ ដែល​អាច​ដុត​សំរាម​ក្រោម​កម្ដៅ ៨០០​អង្សា​សេ ដែល​បំលែង​ផ្សែង​មិនឱ្យ​មាន​ជាតិពុល​ខ្ពស់ ហើយ​ក្នុង​មួយ​ថ្ងៃ​អាច​ដុត​សំរាម​ពី ៥​ទៅ​៨​តោន តាម​សមត្ថភាព​របស់​អ្នកគ្រប់គ្រង​ឡ​។​

​ជាមួយគ្នានេះដែរ លោក​ប្រធាន​ស្ដីទី​មន្ទីរ​បរិស្ថាន បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ទាំងអស់​ត្រូវ​សហការ​ចូលរួម​ថែរក្សា​បរិស្ថាន​នៅ​តំបន់ភ្នំ​គូលែន សំដៅ​ធ្វើ​យ៉ាងណា​ឱ្យ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ដ្រ និង​ធម្មជាតិ​នេះ មាន​និរន្តរភាព​តទៅ​ថ្ងៃមុន​។​

​គួរបញ្ជាក់ កម្មវិធី​សម្អាត​បរិស្ថាន​ក្រោម​ប្រធាន រមណីយដ្ឋាន​ស្អាត​ចាប់ផ្តើម​ពី​យើងទាំងអស់គ្នា មាន​កិច្ចសហការ​ជាមួយ​មន្ទីរ​បរិស្ថាន អង្គការ ADF អាជ្ញាធរ​ជាតិ​អប្សរា និង​រដ្ឋបាល​ឃុំ​ខ្នងភ្នំ ដែល​មាន​អ្នកចូលរួម​ប្រមាណ ៣០០​នាក់​៕​

Tags: ទឹក​ស្ទឹង​សៀមរាបភ្នំ​គូលែនមន្ទីរ​បរិស្ថាន​មេរោគសំរាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

ការផ្គត់ផ្គង់​បន្លែ​សុវត្ថិភាព​ក្នុង​ខេត្តសៀមរាបនៅតែ​មិន​គ្រប់គ្រាន់​សម្រាប់​តម្រូវកា​រ​ប្រចាំថ្ងៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    482 shares
    Share 193 Tweet 121
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ផ្លូវបេតុងចំនួនបួនខ្សែ ជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកជីក្រែង ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    215 shares
    Share 86 Tweet 54
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    188 shares
    Share 75 Tweet 47

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,194)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,991)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (812)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (800)
  • សាសនា និង មនុស្សធម៌ (857)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (202)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.