Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

ដោយ Pothe Thun
25/12/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
90
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​តាមរយៈ​របាយការណ៍ ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ករណី​គ្រោះថ្នាក់​ចរាចរណ៍ ៩​ខែ ក្នុង​ឆ្នាំ​២០១៨ មាន​៧១​ករណី គឺ​មាន​ចំនួន​ថយចុះ ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧​ដែល​មាន​ចំនួន​១០០​ករណី​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៨​នេះ ក្នុង​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍ ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន លោក វរៈសេនីយ៍ឯក ជិម សុវណ្ណ នាយការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ធ្វើ​សេចក្ដីរាយការណ៍​ថា អាត្រា​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត បង្ក​ដោយ​កត្តា​មនុស្ស​គឺ​ការបើកបរ​ហួស​ល្បឿ​កំណត់ បើក​វ៉ា​ជែង​ដោយ​មិន​ប្រុងប្រយ័ត្ន​មិន​គោរព​សិទ្ឋ​អាទិភាព បើកបរ​ក្នុងស្ថានភាព​ស្រវឹង​និ​ងងុយដេក ចំពោះ​កត្តា​យានយន្ត​គឺ​យានយន្ត​ខ្លះ​ចាស់​ទ្រុឌទ្រោម និង​មិន​បាន​ទៅ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ការកំណត់ ជាដើម​។​ល​។​

​ថ្លែង​នៅក្នុង​ឱកាស​នោះ លោក ព្រំ វន្ថា ប្រធាន​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន មានប្រសាសន៍ថា​៖ ដើម្បី​ក្រើនរំលឹក​ដល់​អ្នកបើកប​រ​ទាំងអស់​នៅលើ​ដងផ្លូវ ក្រសួង បាន​រៀបចំ​យុទ្ធនាការ ចែក​មួកសុវត្ថិភាព​ចំនួន​១០​ម៉ឺន​មួក ក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ខណៈ​គិត​មកដល់ពេលនេះ​ចែក​បាន​ប្រមាណ​ជា​៧​ម៉ឺន​មួក​ហើយ ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ឆ្លើយ​ត្រូវ​ទៅ​នឹង​សំនួ​រ​ពាក់ព័ន្ឋ​ទៅនឹង​សុវត្ថិភាព​ចរាចរណ៍ ការបើកបរ និង​ការ​ពាក់មួក​សុវត្ថិភាព​។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​លោក បញ្ជាក់ថា​៖ ការ​ពាក់មួក​សុវត្ថិភាព​បាន​ត្រឹមត្រូវ អាច​ជួយ​ការពារ​និង​កាត់បន្ថយ​គ្រោះថ្នាក់​ប៉ះទង្គិច​ធ្ងន់ធ្ងរ​ដល់​ក្បាល និង​ជួយ​ការពារ​ភ្នែក​ពី​ធុលី​និង​សម្រាម​ផងដែរ​។​

​លោក​បាន​បន្ថែមថា​៖ ឥរិយាបទ​នៃ​ការ​បើកបរ​យានយន្ត​សព្វថ្ងៃ ភាគច្រើន​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ និង​ខ្វះ​ការប្រុងប្រយ័ត្ន​។ ករណី​គ្រោះថ្នាក់​ដោយ​បើក​វ៉ា​ជែង​នេះ បាន​ឡើង​មក​នៅ​លំដាប់​ទី​៣ ឬ​ទី​២​ហើយ ខណៈ​ដែល​ការបើកបរ​លើស​ល្បឿន​កំណត់​ស្ថិតក្នុង​លំដាប់​ទី​១​នៅឡើយ ហេតុនេះ​សូម​អ្នកបើកបរ​យានយន្ត​គ្រប់​ប្រភេទ​ចូលរួម​គោរព​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ទាំងអស់គ្នា គោរព​ស្លាក​សញ្ញា បើកបរ​តាម​ល្បឿន​កំណត់ កុំ​បើក​វ៉ា​ជែង បើ​ស្រវឹង​កុំ​បើកបរ ត្រូវ​នឹកឃើញ ជានិច្ច​នូវ ប្រសាសន៍​របស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ថ្ងៃនេះ​ថ្ងៃស្អែក​កុំឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​។​

​សូម​ជម្រាប​ជូន​ថា យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ពញ្ញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​នេះ រៀបចំ​ដោយ នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវគោក ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សហការ​ជាមួយ អគ្គលេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជអាវុធហត្ថ​ខេត្ត បាន​ចុះ​ធ្វើ​យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​ដើម្បី​ពញាក់​ស្មារតី​ដល់​អ្នកប្រើប្រាស់​ផ្លូវ​ឱ្យមាន​ការប្រុងប្រយ័ត្ន នៅតាម​បណ្តោយ​ជាតិ​លេខ​៦ ស្ថិតក្នុង ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លរ​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ​ក៏​ទទួលបាន​ការចូលរួម​ជា​អធិបតីភាព​ដោយ លោកជំទាវ មឹន មាណ​វី រដ្ឋលេខាធិការ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ និង លោក ពិន ប្រាកដ អភិបាលរង ខេត្ត​សៀមរាប​ផងដែរ​។

ក្នុង​យុទ្ធនាការ​នេះ មាន​ការចែកជូន​នូវ​ឯកសារ​ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការរៀបចំ​ជា​កម្មវិធី​សួរ​ឆ្លើយ​សំណួរ​ស្តីពី​ច្បាប់ និង​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក និង​ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។

ជា​លទ្ធផល​នៅ​ក្នុង​យុទ្ធនាការ​នេះ​បាន​ចែក​ជូន​នូវ​សម្ភារ​មួយចំនួន​ដូចជា​៖
១.​មួកសុវត្ថិភាព ២០០​មួក (​មួក​សម្រាប់​មនុស្ស​ធំ​ចំនួន ១៤០​មួក មួក​កុមារ​ចំនួន ៦០​មួក​)
២.​សៀវភៅ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ៥០០​ក្បាល​
៣.​សៀវភៅ​ណែនាំ​ចរាច​រណ៍ អ្វី​ដែល​អ្នកបើកបរ​ម៉ូតូ​ត្រូវ​យល់​ដឹង ៥០០​ក្បាល
៤.​ខិត​បណ្ណ​ជំនួយស្មារតី​ស្តីពី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ១.០០០ ច្បាប់​
៥.​ផ្លិត​សុវត្ថិភាព (​ជំ​ហ៊ាន​សុវត្ថិភាព​) ២៥០​ផ្លិត​។​

​អត្ថបទ និង រូបថត : លោក យូ វង្ស​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ក្រសួង​សាធារណការ​និង​ដឹកជញ្ជូនគ្រោះថ្នាក់​ចរាចរណ៍ចរាចរណ៍ផ្លូវគោកព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

យុវជន១០០នាក់ក្នុង​ខេត្ត​សៀមរាបចូលរួម​ការងារ​ស្ម័គ្រចិត្តនិង​ប្ដេជ្ញា​ធ្វើ​យុវជន​គំរូ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

វត្ត​អារាមក្នុង​ខេត្ត​សៀមរាបត្រូវ​បាន​សំឡឹង​ឃើញជា​ទី​កន្លែង​គួរឲ្យ​ចាប់អារម្មណ៍​បន្ទាប់​ពី​ប្រាសាទ​បុរាណ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.