Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

ដោយ Pothe Thun
25/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
119
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ឱកាស​សម្ពោធ​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​ភោជនីយដ្ឋាន Cambo Beach នៅក្នុង​ក្រុង​សៀមរាប នា​រាត្រី​ថ្ងៃទី​២៤​ខែ​ធ្នូ ឆ្នាំ​២០១៨ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប បាន​មានប្រសាសន៍​គាំទ្រ​និង​ជំរុញ​បន្ថែម​ដោយ​បាន​ផ្តល់​អនុសាសន៍​មួយ​ចំនួន​ដល់​ផ្នែក​ឯកជន ដែល​កំពុង​ប្រកប​អាជីវកម្ម និង មាន​ការរីកដុះដាល​ជា​បន្តបន្ទាប់​ក្នុង​ខេត្តសៀមរាប ជា​ពិសេស​ជូន​ដល់​ម្ចាស់​ភោជនីយដ្ឋាន Cambo Beach ឱ្យ​ពង្រឹងគុណភាព​សេវាកម្ម បន្ត​ចូលរួម ដល់​កិច្ច​ការពារ​បរិស្ថាន ដើម្បី​និរន្តរភាព​គោលដៅ​ទេសចរណ៍​ស្អាត និង​បៃតង និង​ត្រូវ​ចូលរួម​ដល់​ការ​ជម្រុញ​ការប្រើប្រាស់​ផលិតផល​ក្នុងស្រុក​ផង​ដែរ​។​

លោក អភិបាលរង​ខេត្ត​បាន​មានប្រសាសន៍ថា​៖ ដោយ​មាន​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឆ្លើម ក្នុង​នីតិកាល​ទី​៥ នៃ​រដ្ឋសភា កន្លងទៅនេះ បាន​ធ្វើ​ការពុះពារ​ជំនះ​លើ​ឧបសគ្គ​ធំៗ ដឹកនាំ​ជោគវាសនា​កម្ពុជា​ឈានទៅ សម្រេច​បាន​សមិទ្ធផល​ធំធេង និង​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ក្នុង​កិច្ច​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម ដែល​បាន​រួមចំណែក​ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជា​បណ្តើរៗ​។

​លោក បញ្ជាក់ថា​៖ នោះ​ជា​បុព្វហេតុ​នៃ​ការរីកចម្រើន​សម្រាប់​ខេត្តសៀមរាប លើ​គ្រប់​វិស័យ ដែល​កំពុង​រួមចំណែក​កសាង​សេដ្ឋកិច្ច​សង្គម​ជាតិ លើកកម្ពស់​ជីវភាព​ជូន​ប្រជាពលរដ្ឋ​យើង​ជា​បន្តបន្ទាប់ តាមរយៈ​ការ ជួយ​សម្របសម្រួល ការលើកទឹកចិត្ត និង​កត្តា​ជម្រុញ​ផ្សេងៗ​ទៀត តាម​ការសង្កេត​នូវ​សន្ទុះ​សេដ្ឋកិច្ច​របស់​ខេត្ត ក្នុង​រយៈពេល​១០ ចុង​ក្រោយ​ឃើញ​មាន​កំណើន​ប្រកបដោយ​សក្តានុពល ឈាន​ឡើង​យ៉ាង​ខ្លាំង ជីវភាព​រស់នៅ​កាន់តែ​ប្រសើរ និង​សេវាកម្ម​ផ្សេងៗ​កាន់តែ​មាន​ប្រសិទ្ធភាព និង​សកម្មភាព​ផុសផុល​ទ្វេ​ឡើង​ជា​រៀងរាល់ឆ្នាំ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯ​.​ឧ​បញ្ផាក់ថា ខេត្តសៀមរាប គឺជា​ប៉ូល​សេដ្ឋកិច្ច​ដ៏​សំខាន់​របស់​ប្រទេស ដោយ​ផ្អែក​លើ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍ ព្រោះតែ​ភាព​សម្បូរបែប នៃ​ស​ម្ប​តិ្ត​វប្បធម៌ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ធម្មជាតិ ជាពិសេស​ប្រាសាទ​អង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ព្រមទាំង​កេរ្តិ៍មរតក វប្បធម៌​ដ៏​សម្បូរ​បែប​ផ្សេងៗ​ទៀត ដែល​ធ្វើឱ្យ​ភ្ញៀវទេសចរ​មក​ទស្សនា ខេត្តសៀមរាប មាន​ការកើនឡើង​ជា​លំដាប់​។

ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៧ ខេត្ត​សៀមរាប​ទទួលបាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ និង​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្តសៀមរាប មាន​ចំនួន ៥.៥៤៣.៤៣៤ (​ប្រាំ​លាន​ហាសិប​បួន​ម៉ឺន​បី​ពាន់​បួន​រយ​សាមសិប បួន​)​នាក់ មាន​ការកើនឡើង​៩,៩៣% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦​។

ដោយឡែក​សម្រាប់​រយៈពេល ០៩​ខែ ឆ្នាំ​២០១៨​នេះ ភ្ញៀវទេសចរ​ជាតិ​-​អន្តរជាតិ ចូល​មក​ទស្សនា​ខេត្ត សៀមរាប មាន ៤.៤៥០.៧៣២ (​បួន​លាន​បួន​រយ​ហាសិប​ពាន់​ប្រាំពីរ​រយ​សាមសិប​ពីរ​)​នាក់ កើនឡើង​៨,៥៥% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៧ ហើយ​តាមរយៈ​កំណើន នៃ​ភ្ញៀវ​ទេសចរ​ទាំងនេះ យើង​បាន​បង្កើន​ការងារ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ប្រមាណ ២៨​ម៉ឺន​នាក់ ដោយ​ក្នុង​នោះ​ផ្តល់​ការងារ​ដោយផ្ទាល់​ចំនួន ៨​ម៉ឺន​នាក់ និង​ដោយ​ប្រយោល​ប្រមាណ​ជា​២០​ម៉ឺន​នាក់​។ ទន្ទឹម​នឹង​ការរីកចម្រើន​លើ​វិស័យ​ទេសចរណ៍ វិស័យ​ផ្សេងៗ​ទៀត ក៏​មាន​សន្ទុះ​ទៅមុខ​ឥតឈប់ឈ​រដែរ​។

ក្រៅពី​នោះ​ខេត្ត​បាន​ធានា​ឱ្យមាន​សន្តិសុខ សុវត្ថិភាព​ល្អ​ប្រសើរ និង​ពង្រឹង​នីតិរដ្ឋ​សម្រាប់​ការរស់នៅ ប្រចាំថ្ងៃ ការប្រកប​អាជីវកម្ម ការធ្វើ​ពាណិជ្ជកម្ម របស់​ប្រជាពលរដ្ឋ​ទូទៅ អ្នកវិនិយោគ ព្រមទាំង​ដំណើរ​កម្សាន្ត​សប្បាយ​របស់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ទាំងឡាយ​ផង​ដែរ​។ មួយវិញទៀត​អាជ្ញាធរខេត្ត បាន​និង​កំពុង​រៀបចំ និង​អនុវត្ត​នូវ​ផែនការ​កែលម្អ​សោភ័ណភាព​ខេត្ត​ឱ្យ​សក្តិសម​ជា​ទីក្រុង​ទេសចរណ៍ វប្បធម៌​ប្រវត្តិសាស្ត្រ​ធម្មជាតិ តាមរយៈ​ការស្តារ និង​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​នានា ស្របគ្នា​នឹង​ការយកចិត្តទុកដាក់​ខ្ពស់​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​មក​ទស្សនា នៅ​ខេត្ត​សៀមរាប​។​

​អត្ថបទ និង រូបថត : លោក អ៊ិន សី​ហ​រិទ្ធ​

Tags: ទេសចរណ៍ព័ត៌មានខេត្តសៀមរាបភោជនីយដ្ឋាន Cambo Beachអាជ្ញាធរ​ខេត្ត​សៀម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

ទឹក​ស្ទឹង​សៀមរាបនឹង​កា្លយ​ជា​ជម្រក​នៃ​មេរោគ​ចង្រៃប្រសិនបើ​ការ​ទុក​សំរាម​លើ​ភ្នំ​គូលែនគ្មាន​សណ្ដាប់ធ្នាប់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.