Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

ដោយ Pothe Thun
25/12/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
84
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃ​រះ មិនមាន​អ្វី​ជា​ការចំឡែក​ទេ​សម្រាប់​ប្រជាជន​កម្ពុជា​ទេ ដោយសារ​ប្រទេស​កម្ពុជា​មាន​ស្ថានភាព​អំណោយផល​លើ​អាកាសធាតុ ប៉ុន្តែ​បច្ចុប្បន្ន​មនុស្ស​វ័យ​ជំទង់ និង​កណ្ដាល​មួយ​ចំនួន ក្នុង​ខេត្ត​សៀមរាប បាន​ចាប់អារម្មណ៍​ការ​ទៅ​មើល​ថ្ងៃ​រះ ជាពិសេស​ពួកគេ​បានជ្រើសរើស​កន្លែង​មើល​ប្លែកៗ ដែល​ជា​ចំណី​អារម្មណ៍​មួយបែប ទៅតាម​វ័យ និង​ការចូលរ​ចិត្ត​របស់​ពួកគេ​។​

​ដោយសារ​ទឹកចិត្ត​ស្រឡាញ់​ទេសភាព​ធម្មជាតិ និង​ការថតរូប លោក ឃីម វិទូ បាន​បង្ហោះ​រូបភាព និង​វីដេអូ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​របស់លោក ដើម្បី​បង្ហាញ​និង​ផ្សព្វផ្សាយ​នូវ​ទីកន្លែង ដែល​លោក​ធ្លាប់​បាន​ទៅ​ដល់​។ តួ​យ៉ាង​ការស្វែងរក​ទីកន្លែង​មើល​ថ្ងៃ​រះ នៅលើ​ភ្នំ​គូលែន លោក​បាន​មក​ដល់​ពើង​ថ្ម​ជ្រួញ​នេះ​ជា​ច្រើន​ដង​មកហើយ ប៉ុន្តែ​លោក​នៅតែ​ចង់​មក​មើល ទេសភាព​នៅ​ពេល​ថ្ងៃ​រះ​ទីនេះ​ម្ដង​ហើយ​ម្ដងទៀត មិន​ជិនណាយ​ឡើយ​។ ដើម្បី​មក​ឲ្យទាន់​ថ្ងៃ​រះ លោក​ត្រូវ​ក្រោក​ពី​ព្រលឹម​ស្រាងៗ​យ៉ាងហោច​ណាស់​នៅ​ម៉ោង ៣:៣០ នាទី​ព្រឹក និង​ជិះ​ម៉ូតូ ដើម្បី​ឆ្ពោះ​ទៅកាន់​ពើង​ជ្រួញ ដែល​ជា​ទីកន្លែង សម្រាប់​មើល​ថ្ងៃ​រះ ស្ថិតនៅ​ក្នុង​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម​នៅលើ​ភ្នំ​គូ​លេន ដែល​មាន​ចម្ងាយ​ប្រហែល ៥៥ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្តសៀមរាប​។​

​លោក វិទូ បាន​បញ្ជាក់​ដោយ​ក្ដី​មោទកភាព​ថា លោក​ស្រលាញ់ និង​ពេញចិត្ត​នឹង​អ្វី​ដែល​ខេត្ត​សៀមរាប​មាន ដូចជា​តំបន់ ប្រាង្គ​ប្រាសាទ រមណីយដ្ឋាន​ធម្មជាតិ សំណង់​ទីក្រុង​ពី​សង្គម​ចាស់ និង​តំបន់​ទេសចរណ៍​បែប​កែច្នៃ​ជាដើម​។ ហើយ​គោលបំណង​ធំ​របស់​លោក ធ្វើដំណើរ​ទៅ​រមណីយដ្ឋាន​ទាំងនោះ គឺ​ដើម្បី ផ្សព្វផ្សាយ​ដល់​ពី​សក្ដានុពល​ទេសចរណ៍​របស់​ខេត្តសៀមរាប​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បាន​បញ្ជាក់បន្ថែម​ថា កន្លែង​ភាគច្រើន​ដែល​លោក​ទៅដល់ មិនមែន​លោក​ជា​មនុស្ស​ទី​មួយ​ទេ ដែល​ស្គាល់ ប៉ុន្ដែ​កន្លែង​ទាំងនោះ មាន​អ្នក​ស្គាល់​មាន​ចំនួន​តិច​ជាក់ស្ដែង​ទីកន្លែង​ពើង​ជ្រួញ​នេះ​តែម្ដង​។​

​ព្រម​ជាមួយ​នឹង​ទឹកចិត្ត​ចង់ កន្លែង​ពើង​ជ្រួញ​នេះ ក៏ដូចជា​តំបន់​ទេសចរណ៍​ក្នុង​ខេត្ត​សៀមរាប មាន​ការចាប់អារម្មណ៍​កាន់តែច្រើន លោក​ក៏​មាន ការព្រួយបារម្ភ​យ៉ាងខ្លាំង នៅពេល​មាន​កំណើន​មនុស្ស បាន​ស្គាល់​កន្លែង​ទេសចរណ៍ មាន​ទេសភាព និង​បរិស្ថាន​ស្រស់បំព្រង ត្រូវបាន​បំផ្លាញ​ដោយ​មនុស្ស​គ្មាន​សីលធម៌​ក្នុង​ការរស់នៅ​មួយចំនួន ដែល​ចោល​សំរាម​គ្មាន​សណ្ដាប់ធ្នាប់ និង​បំផ្លាញ​សោ​ភណ្ឌ​ភាព​បរិស្ថាន​ផ្សេងៗ​ជាដើម​។​

​តាមរយៈ​ទំព័រ​ហ្វេ​សប៊ុក របស់លោក ឈ្មោះ ពនេចរ​ថតរូប – Cambodia Wandering Photography ក្រុម​របស់​លោក​មានដំណើ​រ​កំសាន្ត​ផ្សងព្រេង​ទៅ​តាម​បណ្ដា​ខេត្ត​ជាច្រើន មិន​ត្រឹមតែ​នៅក្នុង​ខេត្ត​សៀមរាប​នោះឡើយ ប៉ុន្តែ​លោក​មើលឃើញ​ថា​ទេសភាព និង​តំបន់​ទេសចរណ៍​នៅក្នុង​ខេត្ត​សៀមរាប មាន​ភាព​សំបូរបែប ហើយ​ងាយស្រួល​ក្នុង​ការ​ទៅ​ទស្សនា​ជាង​បណ្ដា​ខេត្ត​ដទៃទៀត លោក​ចង់​បង្ហាញ​អំពី​សក្ដានុពល​នៃ​តំបន់​ទាំងនេះ ទៅ​ដល់​អង្គភាព​ពាក់ព័ន្ធ ក៏ដូចជា​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​ដទៃ​ទៀត​បាន​ស្គាល់ ព្រមទាំង​ចូលរួម​បំផុស​ទៅដល់​ពួក​គេ​ឲ្យជួយ​អភិរក្ស ថែរក្សា ការពារ​បរិស្ថាន និង​សម្បត្តិ​ធម្មជាតិ​ដែល​យើង​កំពុង​មាន ឲ្យនៅ​មាន​ភាពស្រស់ស្អាត​យូរអង្វែង ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​និង​ក្រៅប្រទេស មក​ទស្សនា​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែច្រើន និង​ទុក​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

(រូបភាព និងវីដេអូមួយចំនួនផ្ដល់ដោយ ពនេចរថតរូប – Cambodia Wandering Photography)

Tags: ថ្ងៃរះទេសចរណ៍ព័ត៌មានខេត្តសៀមរាបភ្នំ​គូលែនយុវជន​ពនេចរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

ឆ្នាំ​២០១៨កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ជាង​ឆ្នាំ​មួយអំពី​គម្លាត​យេនឌ័រ​សាកលដែល​បាន​បញ្ជាក់​ក្នុង​របាយការណ៍​សេដ្ឋកិច្ចពិភពលោក

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

៩​ខែ​ចុង​ក្រោយ​ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍មាន​ចំនួន៧១​លើក ថយចុះ​ជា​ង​ឆ្នាំ​២០១៧

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.