Sunday, December 3, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ក្រសួង​អប់រំសាកល្បង​បំប៉ន​ការរៀន​អាននិង​សរសេរ​បន្ថែមដល់​កុមារ​ថ្នាក់​ទី​មួយ​

ដោយ Pothe Thun
24/12/2018
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
761
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រសិនបើ​សិស្ស​ថ្នាក់​ទី​១ ពុំ​អាច​មាន​ចំណេះដឹង​មូលដ្ឋាន ផ្នែក​អាន និង​សរសេរ​ល្អ​ទេ​នោះ ការសិក្សា​របស់​ពួកគេ​នឹង​ចុះ​ខ្សោយ និង​មិន​ងាយ​យល់​មេរៀន​នៅពេល​ពួក​គេ​ឡើង​ទៅ​ថ្នាក់​បន្ទាប់​ឡើយ​។​

​ក្នុង​អង្គ​សិក្ខាសាលា​បំប៉ន​លើក​ទី​២ ស្តីពី​ការអនុវត្ត​សាកល្បង កញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង​រយៈពេល​៣​ថ្ងៃនេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ធ្វើ​ការបណ្ដុះបណ្ដាល​ដល់ លោកគ្រូ អ្នកគ្រូ ថ្នាក់​ទី​១ មកពី​ស្រុក​ពួក ស្រុក​ស្រីស្នំ ក្រឡាញ់ និង ស្រុក​វារិ​ន សរុប​ចំនួន​៤០៩​នាក់​។​

​នា​ព្រឹក​ថ្ងៃទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៨ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន​និង​កីឡា មានប្រសាសន៍ថា ចាប់តាំងពី​មាន​សេចក្តីប្រកាស ដាក់ឲ្យ​អនុវត្ត​ជា​ផ្លូវការ គម្រោង​ជំនួយ​បច្ចេកទេស​សម្រាប់​អំ​ណាន​ថ្នាក់ដំបូង​កាលពី​ចុងខែ​កក្កដា​ឆ្នាំ​២០១៧​នៅ​ខេត្ត​កែប និង ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​នានា បានបង្ហាញ​ថា ៖ បើសិន​ជា​សិស្ស​ថ្នាក់​ទី​១ មិន​មាន​ចំណេះដឹង​មូលដ្ឋាន​ផ្នែក​អាន​និង​សរសេរ​ទេនោះ ពួកគេ​នឹង​មិនអាច​រៀន​បន្ត នៅ​ក​ម្រឹត​ថ្នាក់​បន្ទាប់​បានឡើយ ។​ ( បទសម្ភាសន៍ ឯ​ឧ ហង់ ជួន ណារ៉ុន )(នៅក្នុងវីដេអូ)

ព័ត៌មានជាតិ ថ្មីៗ

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

ក្រសួងផែនការបើកវគ្គបណ្តុះបណ្តាលស្ថិតិគណនេយ្យជាតិ និងសន្ទស្សន៍ថ្លៃថ្នាក់ខេត្តជូនដល់បណ្ដាមន្ទីរអង្គភាព និងស្ថាប័នពាក់ព័ន្ធក្នុងខេត្តសៀមរាប

30/11/2023
ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

ក្រសួងអប់រំរៀបចំកម្មវិធីប្រគួតប្រជែងស្នាដៃយុវជន សតវត្សរ៍ទី២១ ក្រោមប្រធានបទ “STEM និងការផលិតអាហារ” នៅខេត្តសៀមរាប

30/11/2023

​ឯកឧត្តម​បញ្ជាក់បន្ថែម​ថា ៖ ការជួយ​បន្ថែម លើ​ការបង្រៀន​និង​រៀន នៅ​ក​ម្រឹត​ថ្នាក់ដំបូង គឺជា​អាទិភាព​ចម្បង​បំផុត សម្រាប់​ការត្រួសត្រាយ​ផ្លូវ​ក្នុង​ជីវិត​សិក្សា​របស់​សិស្សានុសិស្ស ក៏​ដូច​ជា​ការ​ពង្រឹងគុណភាព​នៃ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​ផង​ដែរ ។ រាជរដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦ នីតិកាល​នៃ​រដ្ឋសភា បាន​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ដោយ​បាន​ចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស ជា​អទិភាព​ទី ១ ។ ការធ្វើឲ្យ​ប្រសើរឡើង​នូវ​គុណវុឌ្ឍិ​របស់​គ្រូបង្រៀន ជាពិសេស​បច្ចេកទេស​ក្នុងការ​បង្រៀន​និង​រៀន ជា​កត្តា​អទិភាព​ដែល​ក្រសួង​កំពុង​យកចិត្តទុកដាក់ ។​

ឆ្លើយតប​ទៅនឹង​សំណូមពរ​ខាងលើ ក្រសួង​បាន​ធ្វើ​សមាហរណកម្ម​ពី​ការអនុវត្ត​របស់​អង្គការ​ដៃគូ​ពាក់ព័ន្ធ ឈរលើ​មូលដ្ឋាន​បទពិសោធន៍ ដែល​បានមកពី​កិច្ច​សហការ​អនុវត្ត​នៅក្នុង​គម្រោង​មូលនិធិ​ភាព​ជា​ដៃគូ​សាកល សម្រាប់​ការអប់រំ GPE2 បាន​ផលិត​សម្ភារៈ និង​ឯកសារ​បំប៉ន​ប្រកបដោយ​គុណភាព មានឈ្មោះ​ថា កញ្ចប់​សម្ភារៈ​អំ​ណាន​ថ្នាក់ដំបូង ដែល​រួមមាន​សៀវភៅ​ណែនាំ​គ្រូ សៀវភៅ​ជំនួយ​ដល់​ការសិក្សា​របស់​សិស្ស បណ្ណ​អក្សរ​និង​រូបភាព និង​មាន​សៀវភៅ​រឿង​ខ្លីៗ​ផងដែរ មាន​រហូត​ដល់ ៤១ ចំណងជើង ។

ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​អប់រំ មានប្រសាសន៍ថា ក្រុម​គ្រូបង្វឹក​នឹង​ចុះ​ជួយ​លោកគ្រូ​អ្នកគ្រូ​យ៉ាង​ទៀងទាត់​ដើម្បី​ធានាបាន​ថា អ្វី​ដែល​លោកគ្រូ​អ្នកគ្រូ​បាន​ទទួល​ពី​ការ​បំប៉ន​នេះ អាច​យក​ទៅ​អនុវត្តបាន​យ៉ាង​ត្រឹមត្រូវ និង ចុងក្រោយ គឺ​សិស្ស​ថ្នាក់​ទី​១ ទទួលបាន​ចំណេះដឹង​ជា​មូលដ្ឋាន​ផ្នែក​អំ​ណាន​តាម​សមាសភាគ​ទាំង​៥ ( ការ​ស្គាល់​សូរ ស្គាល់​តួអក្សរ ចេះ​អាន​ពាក្យ អាន​បាន​ស្ទាត់ និង​អាន​យល់​ន័យ ) និង ដំណាក់កាល​មួយ​ទៀត គឺ​ចេះ​សរសេរ​បាន​ត្រឹមត្រូវ ទាំងអស់គ្នា ៕

​អត្ថបទ និង រូបថត : លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ : លោក សេង ផល្លី​

Tags: ក្រសួង​អប់រំ យុវជន និង​កីឡាព័ត៌មានខេត្តសៀមរាបលោកគ្រូ អ្នកគ្រូសិក្ខាសាលា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

សិក្ខាសាលា​ស្តីពី​សមិទ្ធផ​ល​៥​ឆ្នាំចាប់ពីឆ្នាំ២០១៤ដល់២០១៨របស់​សាកលវិទ្យាល័យវិទ្យាសាស្ត្រ​សុខាភិបាល !

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

យុវជន​ពនេចរថ្ងៃ​រះ​លើ​ភ្នំ​គូលែន​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

អាជ្ញាធរ​ខេត្ត​សៀមរាបផ្តល់​អនុសាសន៍​ដល់​ផ្នែក​ឯកជនត្រូវ​ពង្រឹង​គុណភាព​សេវាកម្មដើម្បី​ចូលរួម​ជម្រុញ​សក្តានុពល នៃ​វិស័យ​ទេសចរណ៍​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    90 shares
    Share 36 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • មន្ទីរព័ត៌មានខេត្ដសៀមរាប នាំយកថវិកា ឯកឧត្តម ខៀវ កាញារីទ្ធ និងរដ្ឋលេខាធិការក្រសួងព័ត៌មាន ឧត្ថម្ភដល់បុរសរើសបានកាបូបលុយភ្ញៀវទេសចរអន្តរជាតិ

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (555)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,253)
  • ព័ត៌មានកីឡា (49)
  • ព័ត៌មានជាតិ (5,129)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (854)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (885)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.