Saturday, April 1, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

ដោយ Pothe Thun
20/12/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
46
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព បាន​ផ្តល់​វិភាគទាន​ដ៏​មាន​តម្លៃ​ចំពោះ​វិស័យ​វប្បធម៌​ក្នុង​តំបន់​និង​ពិភពលោក ក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨ !

មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​រៀបចំ​ដំណើរការ សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព នា​ព្រឹក​ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៨​នៅ​ខេត្ត​សៀមរាប ក្រោម​ការឧបត្ថម្ភ​ដោយ មូលនិធិ​កូរ៉េ សម្រាប់​ការសិក្សា​ជាន់ខ្ពស់ ។

ថ្លែង​សន្ទរកថា​បើក​ដំណើរការ​អង្គ​សន្និសីទ​នោះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ ស៊ុ ឈុំ​ប៊ុន សមាជិក​ពេញសិទ្ធិ នាយក​មជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បង្ហាញថា ៖ ១៣​លើក​កន្លងមក​នេះ សន្និសីទ​អន្តរជាតិ​ស្តីពី​តម្លៃ​វប្បធម៌​អាស៊ីអាគ្នេ​យ៍ បាន​ផ្តល់​នូវ​សារប្រយោជន៍​ជាច្រើន​ចំពោះ​ការសិក្សា​ស្វែងយល់​និង​ផ្សព្វផ្សាយ​វប្បធម៌​-​អារ្យធម៌​របស់​ប្រជាជាតិ​នី​មួយៗ​នៅក្នុង​តំបន់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកបើកវគ្គបណ្ដុះបណ្ដាលដល់គ្រូបង្គោលសុវត្ថិភាពចរាចរណ៍ ផ្ដោតទៅលើសុជីវធម៌ផ្ទាល់ខ្លួនដើម្បីទប់ស្កាត់ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង

31/03/2023
ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

ក្រុមគ្រូបង្រៀនបឋមសិក្សាក្នុងខេត្តសៀមរាប ទទួលការបណ្ដុះបណ្ដាលវិធីសាស្រ្តបង្រៀន និងរៀនបែបចម្រុះភាសាអង់គ្លេស

30/03/2023

ប្រធានបទ​នៃ​កិច្ចពិភាក្សា​រាល់​ឆ្នាំ បាន​ផ្តោត​ជាពិសេស​ទៅលើ​កិច្ចសហប្រតិបត្តិការ​វប្បធម៌ វិទ្យាសាស្ត្រ ក្នុង​គោលបំណង​រួមចំណែក​លើក​ស្ទួយ​អរិយធម៌​នៃ​បណ្តា​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ អាស៊ី​ប៉ាស៊ីហ្វិក ក៏ដូចជា​លើ​សាកលលោក ដើម្បី​បង្កើត​នូវ​ភាពសុខដុមរមនា និង វិបុលភាព សម្រាប់​គ្រប់ៗ​គ្នា ។​

សន្និសីទ​អន្តរជាតិ​លើក​ទី​១៤​នេះ បាន​ផ្តល់​វិភាគទាន​ដ៏​មាន​តម្លៃ​ចំពោះ​វិស័យ​វប្បធម៌​ក្នុង​តំបន់​និង​ពិភពលោក ក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក​នា​ឆ្នាំ​២០១៨ ដោយ​ផ្តោត​ការពិភាក្សា​លើ​ប្រធានបទ​ចម្បង ស្តីពី វប្បធម៌ ប្រវត្តិ និង​មោទកភាព និង​ប្រធានបទ​រង​ចំនួន​៣​ផ្សេងទៀត ( ទំនើបកម្ម​អភិបាលកិច្ច​នៃ​វប្បធម៌ បញ្ហា​ប្រឈម​នៃ​សាកល​ភាវូបនីយកម្ម​វប្បធម៌ និង ការលើកកម្ពស់​បេតិកភណ្ឌ​ពិភពលោក ) ។​

ក្នុង​សន្និសីទ​អន្តរជាតិ​លើក​ទី​១៤ ស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក ៖ វប្បធម៌ ប្រវត្តិ និង មោទកភាព មាន​វត្តមាន​វាគ្មិន​មកពី​១៥​ប្រទេស កម្ពុជា ថៃ វៀតណាម ឡាវ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា ហ្វីលីពីន សឹង្ហ​បូរី កូរ៉េ ចិន ជប៉ុន អង់គ្លេស សហរដ្ឋអាមេរិក បារាំង និង ស្វីស ប្រមាណ​ជា ១១០​រូប ។

វាគ្មិន​ជាតិ​និង​អន្តរជាតិ ដែល​ពេញ​ដោយ​បទពិសោធន៍ បាន​ផ្តោត​ការពិភាក្សា បង្ហាញ អំពី​វប្បធម៌ ប្រវត្តិ និង មោទកភាព លើ​បញ្ហា​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ដោយ​ការស្វែងយល់​អំពី​វប្បធម៌​អាស៊ាន វប្បធម៌​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក និង សកលភាវូបនីយកម្ម ព្រមទាំង​អត្ថប្រយោជន៍​វប្បធម៌​នៃ​ការយោគយល់​គ្នា ឬ​ការប្រើប្រាស់​កម្លាំង​វប្បធម៌ ដើម្បី​ការរួបរួម​សង្គម និង​ផ្តល់​ឲ្យ​គ្នា​ទៅវិញទៅមក នូវ​ភាពសុខដុមរមនា សន្តិភាព​ក្នុង​តំបន់ ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ឲ្យ​លូតលាស់​ព្រមៗ​គ្នា ជាពិសេស​នោះ គឺ​កិច្ចសហប្រតិបត្តិការ កសាង​សហគមន៍​អាស៊ាន​និង​អាស៊ី​ប៉ា​សី​ហ្វិក ដើម្បី​ប្រែក្លាយ​ទៅ​ជា​សហគមន៍​ដែល​មាន​សក្តានុពល​ខ្ពស់​ខាង​វិស័យ​វប្បធម៌ អប់រំ សេដ្ឋកិច្ច​ជា​ដើម ដែល​ទាំងអស់​នេះ​គឺជា​សសរទ្រូង​សម្រាប់​ទ្វីប​អាស៊ី និង ពិភពលោក ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​

Tags: ព័ត៌មានខេត្តសៀមរាបមជ្ឈមណ្ឌល​ស្រាវជ្រាវ​អាស៊ី​នៃ​រាជបណ្ឌិត្យសភា​កម្ពុជាសន្និសីទ​អន្តរជាតិ​លើក​ទី​២ ស្តី​ពី​គណិតវិទ្យា​អនុវត្តន៍ និង​ស្ថិតិសន្និសីទ​អន្តរជាតិស្តី​ពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

ក្រសួង​អប់រំសាកល្បង​បំប៉ន​ការរៀន​អាននិង​សរសេរ​បន្ថែមដល់​កុមារ​ថ្នាក់​ទី​មួយ​

ក្រសួង​អប់រំសាកល្បង​បំប៉ន​ការរៀន​អាននិង​សរសេរ​បន្ថែមដល់​កុមារ​ថ្នាក់​ទី​មួយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1387 shares
    Share 555 Tweet 347
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    890 shares
    Share 356 Tweet 223
  • សាខាកាកបាទក្រហមកម្ពុជាខេត្ត នាំយកអំណោយចូលរួមរំលែកទុក្ខគ្រួសារសពជនរងគ្រោះដោយសាររលំប៉ាណូសង្កត់ ក្នុងក្រុងសៀមរាប

    740 shares
    Share 296 Tweet 185
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    649 shares
    Share 260 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    578 shares
    Share 231 Tweet 145

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (101)
  • ចំណេះដឹង និង ការអប់រំ (479)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,034)
  • ព័ត៌មានកីឡា (44)
  • ព័ត៌មានជាតិ (4,639)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (704)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (784)
  • សាសនា និង មនុស្សធម៌ (805)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.