Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាបរៀបចំ​ពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨

ដោយ Pothe Thun
20/12/2018
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
112
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៨​ម្សិលមិញ​នេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា រួម​មាន​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប , អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និង អាកាសយានដ្ឋាន​អន្តរជាតិ​ក្រុងព្រះសីហនុ បាន​រៀបចំ​ពិធី​អបអរសាទរ កម្ពុជា​ទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ចំនួន​១០​លាន​នាក់ ក្នុង​ឆ្នាំ​២០១៨ ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ទទួលបាន ៥​លាន ១​សែន​នាក់ , អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប ទទួលបាន ៤ លាន ៤​សែន​នាក់ និង អាកាសយានដ្ឋាន​អន្តរជាតិ ក្រុងព្រះសីហនុ ទទួល​បាន​ប្រមាណ​ជា ៦​សែន​នាក់ ខណៈ​ដែល​ឆ្នាំមុន អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នេះ បាន​អបអរសាទរ ការឆ្លងកាត់​នៃ​អ្នកដំណើរ ៨ លាន​នាក់ ជា​ប្រវត្តិសាស្ត្រ ។​

​នេះ​ជា​មោទនភាព​មួយ ដែល​មក​ទល់​នឹង​ថ្ងៃ​នេះ កម្ពុជា​បាន​បម្រើ​សេវាកម្ម​ជូន​អ្នកដំណើរ​ដល់​ទៅ​១០​លាន​នាក់ ដែល​នេះ​គឺជា​កំណត់​អត្រា​ដំបូង​បំផុត មិន​ធ្លាប់​មាន​កន្លងមក ដោយសារតែ​ការខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ក្រសួង​ទេសចរណ៍ , រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​កម្ពុជា , អង្គភាព​គយ​និង​រដ្ឋាករ , អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ និង​ភ្នាក់ងារ​ឯកជន ក្នុង​រយៈពេល​៥​ឆ្នាំ​ចុងក្រោយ​នេះ ហើយ​កិច្ច​ស្វាគមន៍​នៃ​កម្មវិធី​នេះ វា​ជា​ពេលវេលា​ដ៏​វិសេសវិសាល ដើម្បី​អបអរ​ចំពោះ​សករាជ​ថ្មី ភាពជា​ដៃគូ​សហការ​ការងា​ររ​បស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​បី​នៅ​កម្ពុជា ។​

​លោក យ៉ាននិច អៃ​យើ​រី នាយក​គ្រប់គ្រង​ទូទៅ អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប បានបញ្ជាក់​ថា ជា​យុទ្ធសាស្ត្រ ការតភ្ជាប់​រវាង​អាកាសយានដ្ឋាន​ទាំង​៣​ក្រោម​ដំបូល​តែមួយ បាន​នាំមក​នូវ​ភាព​ជោគជ័យ​ដ៏​ធំ​នេះ ព្រោះ​ជា​យុទ្ធសាស្ត្រ បាន​រួមចំណែក​ដល់​ការនាំ​អ្នកដំណើរ​កាន់តែច្រើន​មក​កម្ពុជា ដែល​កាល​ក្នុង​អំឡុង​ឆ្នាំ ១៩៩៥ នៅពេល​ដែល​ក្រុមហ៊ុន Cambodia AIRPORTS បាន​ទទួល​ការទុកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា ឲ្យ​អភិវឌ្ឍន៍​អាកាសយានដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ ឆ្នាំ​នោះ​គឺមាន​អ្នកដំណើរ​ឆ្លងកាត់​តែ ៥០​ម៉ឺន​នាក់​ប៉ុណ្ណោះ គឺ​តិចជាង​២០​ដង​បើ​ធៀប​នឹង​បច្ចុប្បន្ន ហើយ​ពេលនោះ​គឺមាន​តែ​អាកាសយានដ្ឋាន​តែមួយ​គត់​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ននេះ អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជា កំពុង​បាន​បម្រើ​សេវាកម្ម​ជាង ៦០​គោលដៅ និង បាន​ជួយ​ដល់​ដំណើរ​លូតលាស់​នៃ​សេដ្ឋកិច្ច​ជាតិ ។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក ម៉ៅ សុភាព នាយករង​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប លើកឡើងថា ការ​ទទួលភ្ញៀវ​១០​លាន​នាក់​របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣ ក្នុង​ឆ្នាំ​២០១៨​នេះ គឺជា​ការបង្ហាញឲ្យឃើញ​អំពី​ការអភិវឌ្ឍន៍​មួ​យ​ដ៏​ធំ ក្រោម​ការអនុវត្ត​គោលនយោបាយ​បើកចំហរ​ជើងមេឃ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង ការចូលរួម​ពី​វិស័យ​ឯកជន ហើយ​តាមរយៈ​នៃ​កំណើន​ភ្ញៀវ​ធ្វើដំណើរ​ឆ្លងកាត់​នេះដែរ ប្រព័ន្ធ​ការងារ​វា​នឹង​ទាមទារ​រក​ធនធានមនុស្ស​ដើម្បី​បំរើ​សេវាកម្ម​នៃ​ផ្នែក​ពាក់ព័ន្ធ​ផងដែរ ដែល​នោះ​គឺជា​ឱកាស​ការងារ​ធ្វើ សម្រាប់​ប្រជាពលរដ្ឋ ពិសេស​គឺ​យុវជន ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព័ត៌មានខេត្តសៀមរាបពិធី​អបអរសាទរដែល​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​នៅ​កម្ពុជាទទួលបាន​អ្នកដំណើរ​ឆ្លងកាត់​ចំនួន​១០​លាន​នាក់អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

វាគ្មិន១៥​ប្រទេសពិភាក្សា​អំពី​តម្លៃ​វប្បធម៌​អាស៊ី​ប៉ាស៊ីហ្វិកក្នុងតំណាក់កាល​សមាហរណកម្ម​តំបន់​អាស៊ាន​និង​អាស៊ី​ប៉ាស៊ីហ្វិក ឆ្នាំ​២០១៨

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

វិស័យ​ឯកជនជា​ផ្នែក​មួយ​ដ៏​សំខាន់ក្នុង​ការរក្សា​សេវាកម្ម​ព្យាបាល​ជំងឹ​កុមារ​កម្ពុជា​ដោយ​មិន​គិតថ្លៃ​

និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

និស្សិត​សាកលវិទ្យាល័យ​ជាតិ​កូរ៉េចុះ​ទស្សនកិច្ច​សិក្សាចែករំលែក​ចំណេះដឹងដល់​កុមារ​បឋមសិក្សា​ក្នុង​ក្រុង​សៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.