អាជ្ញាធរក្រុងសៀមរាបសហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគងរួមគ្នាសម្អាតបរិស្ថានតាមដងផ្លូវ ពីផ្លូវសម្តេចវិបុលបញ្ញា សុខ អាន រហូតដល់រង្វង់មូលព្រៃគុយ
កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ម្សិលមិញនេះ ក្រុមការងារថែរក្សាបរិស្ថានអនាម័យ នៃរដ្ឋបាលក្រុងសៀមរាប ដឹកនាំដោយលោក ពៅ សារ៉ាវុធ អភិបាលស្តីទីក្រុងសៀមរាប សហការជាមួយរដ្ឋបាលស្រុកប្រាសាទបាគង បានធ្វើទិវាបរិស្ថានប្រចាំខែកុម្ភៈ ដើម្បីអបអរសាទរខេត្តសៀមរាបយើង បានទទួលជ័យលាភីទីក្រុងដែលបានរៀបចំពិធីបុណ្យឆ្លងឆ្នាំសកល ល្អជាងគេប្រចាំឆ្នាំ ២០១៨-២០១៩ នៃ «ទិវាជាតិទីក្រុងស្អាត» លើកទី៧ និង ជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី១ ...