មនុស្ស ០៤នាក់ក្នុងនោះមានមនុស្សធំ ០៣ម្នាក់ និងក្មេងម្នាក់ត្រូវបានគេបាញ់ឲ្យរបួស នៅភាគខាងជើងទីក្រុងឡុងដ៍ កាលពីយប់ថ្ងៃពុធសប្តាហ៍នេះ ខណៈប៉ូលិសអង់គ្លេស កំពុងបើក ការស៊ើបអង្កេត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀល ថ្ងៃព្រហស្បតិ៍ ទី០៤ ខែមិថុនា ឆ្នាំ២០២០។ ប៉ូលិសអង់គ្លេសបានឲ្យដឹងថា មានស្នូរកាំភ្លើងនៅក្នុងសង្កាត់ ប្រ៊ែនត៍...
ព័ត៌មានលំអិតក្រសួងការបរទេសអ៉ីរ៉ង់ បានអំពាវនាវឱ្យសហរដ្ឋអាមេរិក បញ្ឈប់ជាបន្ទាន់ការប្រើប្រាស់អំពើហិង្សាប្រឆាំងនឹងពលរដ្ឋរបស់ខ្លួនឯង ដែលកំពុងធ្វើបាតុកម្ម រកយុត្តិធម៌ឱ្យបុរសស្បែកខ្មៅ George Floyd ត្រូវបានប៉ូលិសក្នុងទីក្រុង Minneapolis នៃរដ្ឋ Minnesota យកជង្គង់សង្កត់ករហូតដល់ស្លាប់។ នេះបើតាមការចេញ ផ្សាយដោយសារព័ត៌មាន Al Jazeera នៅថ្ងៃអង្គារ ទី០២ ខែមិថុនា ឆ្នាំ២០២០។...
ព័ត៌មានលំអិតតួលេខករណីឆ្លងប្រចាំថ្ងៃនៃជំងឺ COVID-19 នៅក្នុងប្រទេសឥណ្ឌា សម្រាប់រយៈពេល ២៤ម៉ោងកន្លងទៅនេះបានហក់ឡើងខ្ពស់បំផុតពុំធ្លាប់មាន ដោយនៅថ្ងៃសុក្រ ទី២៩ ខែឧសភា ឆ្នាំ២០២០ នេះតែម្តង អាជ្ញាធរសុខាភិបាលនៃប្រទេសអាស៊ីខាងត្បូងមួយនេះបានអះអាងថា មានអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៧,៤៦៦ករណីថ្មី និងស្លាប់ ១៧៥នាក់ ក្នុងរយៈពេល តែ០១ថ្ងៃប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។...
ព័ត៌មានលំអិតវាជារឿងមិនធម្មតាឡើយសម្រាប់ប្រេស៊ីល ដែលកំពុងឈរនៅលំដាប់លេខ ២ ជាប្រទេសមានអ្នកឆ្លង COVID-19 ច្រើនជាងគេលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិកស្រាប់ទៅហើយនោះ ទើបតែបានបំបែកកំណត់ត្រាដ៏អាក្រក់ថ្មីមួយទៀត នោះគឺការរកឃើញអ្នកឆ្លង COVID-19 រហូតដល់ទៅ ២៦,៤១៧នាក់ ក្នុងពេលតែមួយថ្ងៃប៉ុណ្ណោះ ដែលនាំឲ្យចំនួនករណីឆ្លងសរុបកើនដល់ ៤៣៨,២៣៨ករណី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី២៩ ខែឧសភា...
ព័ត៌មានលំអិតក្រសួងសុខាភិបាលឥណ្ឌានាព្រឹកថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា អ្នកឆ្លង COVID-19 ចំនួន៦,៥៦៦នាក់ថ្មី ត្រូវបានរកឃើញ ហើយអ្នកជំងឺ១៩៤នាក់ថែមទៀតបានបាត់បង់ជីវិត ក្នុងរយៈពេល២៤ម៉ោងកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងសុខាភិបាលឥណ្ឌា ប្រការនេះធ្វើឲ្យចំនួនករណីឆ្លងសរុបនៃ COVID-19 នៅទូទាំងប្រទេសឥណ្ឌា កើនដល់១៥៨,៣៣៣នាក់ ក្នុងនោះស្លាប់៤,៥៣១នាក់។...
ព័ត៌មានលំអិតនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២០នេះ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 រហូតដល់ ៧៩នាក់នៅរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលជាចំនួនខ្ពស់ថ្មីមួយទៀត បើធៀបនឹងតួលេខឆ្លង ៤០នាក់ កាលពីថ្ងៃពុធម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ តួលេខឆ្លងប្រចាំថ្ងៃខាងលើនេះ គឺខ្ពស់បំផុតមិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីថ្ងៃទី០៥ ខែមេសា...
ព័ត៌មានលំអិតប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមយុទ្ធនាការថ្មីមួយទៀត ក្រោមពាក្យស្លោកថា «no mask, no ride» ឬ «គ្មានម៉ាស ហាមជិះ» សម្រាប់អ្នកប្រើប្រាស់សេវារថយន្តក្រុង និងតាក់ស៊ី ដើម្បីទប់ស្កាត់ការចម្លងជំងឺ COVID-19 នៅក្នុងសេវាធ្វើដំណើរសាធារណៈ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២០។...
ព័ត៌មានលំអិតប្រទេសចិន ត្រូវបានគេរាយការណ៍ថា កំពុងដាក់ពង្រាយនាវាផ្ទុកយន្ដហោះចម្បាំងពីរគ្រឿង ទៅកាន់តំបន់ឆ្នេរសមុទ្រក្បែរកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងប៉េកាំង ព្រមានពីការផ្ទុះឡើងនូវសង្រ្គាមត្រជាក់ថ្មីមួយ ជាមួយសហរដ្ឋអាមេរិក រួមទាំងការប្រើប្រាស់កម្លាំងយោធាបង្រួបបង្រួមកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន The Sun កាលថ្ងៃចន្ទ ទី២៥ ខែឧសភា ឆ្នាំ២០២០។ នាវាផ្ទុកយន្ដហោះចម្បាំងស៊េរីថ្មី Liaoning និង Shandong...
ព័ត៌មានលំអិតនៅក្នុងរបាយការណ៍ប្រចាំថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះអាជ្ញាធរឥណ្ឌាបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ចំនួន៥,៦០៩នាក់ថ្មីទៀត និងអ្នកជំងឺ ១៣២នាក់ទៀតបាត់បង់ជីវិតនៅក្នុងរយៈពេលតែ២៤ម៉ោងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។ បូកបន្ថែមតួលេខថ្មីៗខាងលើនេះធ្វើឲ្យចំនួនករណីឆ្លង COVID-19 សរុបកើនដល់ ១១២,៣៥៩ករណី ក្នុងនោះស្លាប់សរុប ៣,៤៣៥នាក់ និងជាសះស្បើយឡើងវិញ ៤៥,៣០០នាក់។ បើពិនិត្យតាមអត្រាឆ្លងប្រចាំថ្ងៃនេះ គឺឥណ្ឌានៅតែមានកំណើនខ្ពស់ដដែលនៃចំនួនអ្នកឆ្លង...
ព័ត៌មានលំអិតប៉ូលិសក្នុងប្រទេសថៃ បានចាប់ខ្លួនជនជាតិម៉ូស្លីម Rohingya ចំនួន១៥នាក់ ពីបទចូលប្រទេសដោយខុសច្បាប់ និងបានធ្វើការស៊ើបអង្កេត ដែលអាចថា ពួកគេអាច ជាជនរង គ្រោះពីការជួញដូរមនុស្ស, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ។ ប៉ូលិសបានឲ្យដឹងថា មនុស្ស១២នាក់នៃពួកគេ ត្រូវបានចាប់ខ្លួន កាលពីយប់ថ្ងៃអង្គារ និង៣នាក់ទៀតបានចាប់ខ្លួននៅព្រឹកថ្ងៃពុធនេះ...
ព័ត៌មានលំអិតរក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information
© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.