ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ចំនួនមនុស្សស្លាប់ដោយសារCOVID-19កើនដល់៦នាក់នៅសហរដ្ឋអាមេរិក ខណៈការឆ្លងកើនដល់១០០ករណី

(វ៉ាស៊ីនតោន)៖ សេចក្តីរាយការណ៍ចុងក្រោយបានឲ្យដឹងថា ចំនួនមនុស្សស្លាប់ ដោយសារតែមេរោគកូរ៉ូណាថ្មី ឬ COVID-19 នៅសហរដ្ឋអាមេរិក បានកើនឡើងដល់ ០៦នាក់ហើយ បន្ទាប់ពីអ្នកជំងឺ ០៤នាក់បន្ថែមបានស្លាប់ កាលពីថ្ងៃចន្ទម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ របាយការណ៍បានឲ្យដឹងទៀតថា...

ព័ត៌មានលំអិត

ចំនួនអ្នកជាសះស្បើយពី COVID-19 សរុបកើនឡើងដល់ ៤៧,២០៤នាក់ ខណៈអត្រាឆ្លង និងស្លាប់បន្តធ្លាក់ចុះ

អាជ្ញាធរសុខាភិបាលចិន បានរាយការណ៍ឲ្យដឹងនាព្រឹកថ្ងៃអង្គារនេះថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពីជំងឺ COVID-19បានកើនដល់៤៧,២០៤នាក់ ហើយនៅទូទាំងប្រទេសចិន ខណៈតួលេខនៃអ្នកឆ្លងនិងស្លាប់ថ្មីៗក៏ត្រូវបានគេមើលឃើញថានៅតែបន្តធ្លាក់ចុះពីមួយថ្ងៃទៅមួយថ្ងៃផងដែរ។ នេះបើតាមចេញផ្សាយដោយទីភ្នាក់់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី០៣ ខែមីនា ឆ្នាំ២០២០។ យោងតាមរបាយការណ៍ប្រចាំថ្ងៃ របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងថា គ្រាន់តែក្នុងរយៈពេលពេញមួយថ្ងៃចន្ទម្សិលមិញ មានអ្នកជំងឺចំនួន ២,៧៤២នាក់ ត្រូវបានគេអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យ បន្ទាប់ពីពួកគេបានជាសះស្បើយឡើងវិញ។ គួរជម្រាបថា បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃអង្គារនេះ...

ព័ត៌មានលំអិត

ឥណ្ឌូណេស៊ី ប្រកាសពីការរកឃើញអ្នកឆ្លងCOVID-19ពីរនាក់ ដែលជាករណីឆ្លងដំបូងបំផុតក្នុងប្រទេស

(ហ្សាការតា)៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo នៅថ្ងៃចន្ទនេះ បានឱ្យដឹងថាពលរដ្ឋឥណ្ឌូណេស៊ី២នាក់ ត្រូវបានគេធ្វើតេស្ដរកឃើញថាបានឆ្លងជំងឺ COVID-19 ដែលនេះគឺជាការទទួលស្គាល់ករណីឆ្លងជំងឺនេះដំបូងបំផុត នៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ បើតាមលោក Widodo អ្នកជំងឺ...

ព័ត៌មានលំអិត

អាជ្ញាធរចិន៖ចំនួនអ្នកជាសះស្បើយពី COVID-19សរុបកើនឡើងដល់ ៤៤,៤៦២នាក់

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិននាថ្ងៃចន្ទនេះបានរាយការណ៍ឲ្យដឹងថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៤៤,៤៦២នាក់ហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន ២,៨៣៧នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ។...

ព័ត៌មានលំអិត

ចំនួនអ្នកឆ្លងCOVID-19នៅកូរ៉េខាងត្បូងកើនដល់៤,២១២នាក់ ក្នុងនោះ២២នាក់ស្លាប់

របាយការណ៍ថ្មីត្រូវបានអាជ្ញាធរកូរ៉េខាងត្បូងបញ្ចេញមកហើយ នៅព្រឹកថ្ងៃចន្ទនេះ ដោយចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅទូទាំងប្រទេសអាស៊ីបូព៌ាមួយនេះ បានកើនឡើងដល់៤,២១២នាក់ ខណៈទីក្រុងដេគូ (Daegu) និងខេត្តគ្យុងសាងខាងជើងដែលស្ថិតនៅជាប់គ្នា គឺជាតំបន់ដែលរ៉ាប់រងករណីស្ទើរតែទាំងអស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នាព្រឹកថ្ងៃចន្ទ ទី០២ ខែមីនា ឆ្នាំ២០២០។ គិតមកទល់នឹងព្រឹកថ្ងៃចន្ទនេះ មនុស្សស្លាប់សរុបដោយសារជំងឺ COVID-19...

ព័ត៌មានលំអិត

ជប៉ុន៖ ស្ត្រីម្នាក់បានជាសះស្បើយពី COVID-19 ទៅហើយ តែបែរជាឆ្លងជំងឺនេះជាលើកទី២

(តូក្យូ)៖ ស្ត្រីម្នាក់បម្រើការងារជាអ្នកនាំភ្ញៀវទេសចរ តាមរថយន្ដក្រុងនៅក្នុងប្រទេសជប៉ុន ត្រូវបានគេធ្វើតេស្ដរកឃើញថា បានឆ្លងជំងឺ COVID-19 ជាលើកទី ២ តែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីស្ត្រីរូបនេះបានជាសះស្បើយ ហើយវាក៏បានធ្វើឱ្យរូបគាត់ ក្លាយជាមនុស្សដំបូងគេបំផុត នៅក្នុងប្រទេសដែលឆ្លងជំងឺនេះជាលើកទី ២។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ...

ព័ត៌មានលំអិត

ផ្ទុះករណីបាញ់ប្រហារស្លាប់៧នាក់នៅរដ្ឋWisconsinសហរដ្ឋអាមេរិក

(អាមេរិក)៖ មានសេចក្តីរាយការណ៍មួយបានឲ្យដឹងថា មនុស្សយ៉ាងណាស់ ០៧នាក់បានស្លាប់ (រួមទាំងខ្មាន់កាំភ្លើងម្នាក់ផងដែរ) នៅក្នុងការបាញ់ប្រហារមួយក្នុងទីក្រុងមីលវូគី (Milwaukee) នៃរដ្ឋវីសខុនសិន (Wisconsin) ភាគឦសានសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នាព្រឹកថ្ងៃប្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ ហេតុការណ៍បាញ់ប្រហារខាងលើបានកើតឡើង នៅក្នុងទីធ្លារោងចក្រផលិតស្រាបៀរមួយកន្លែង ដែលមានឈ្មោះថា...

ព័ត៌មានលំអិត

សមយុទ្ធយោធាអាមេរិក – កូរ៉េខាងត្បូងត្រូវផ្អាក ព្រោះតែការផ្ទុះឡើងនិងការរីករាលដាលនៃ COVID-19

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បួង និងសហរដ្ឋអាមេរិកបានប្រកាសពន្យារពេល ធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំ រហូតដល់មានការជូនដំណឹងតាមក្រោយ ដោយសារតែមានការព្រួយបារម្ភជុំវិញការផ្ទុះឡើងនៃជំងឺឆ្លង COVID-19 ដែលសូម្បីតែនាយទាហាននៃប្រទេសទាំងពីរ ក៏ត្រូវបានរកឃើញមានផ្ទុកមេរោគនេះផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AP នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២០។ សេចក្តីប្រកាសរួមគ្នានៅថ្ងៃព្រហស្បតិ៍នេះត្រូវបានធ្វើឡើង បន្ទាប់ពីប្រទេសកូរ៉េខាងត្បូង បានរាយការណ៍ថា មានករណីឆ្លងជំងឺ...

ព័ត៌មានលំអិត

ចិនបន្តឃើញចំនួនអ្នកជាសះស្បើយពី COVID-19 ច្រើនជាងចំនួនឆ្លង នៅក្នុងរយៈពេល៨ថ្ងៃជាប់ៗគ្នា

(ប៉េកាំង)៖ អាជ្ញាធរសុខាភិបាលចិន បានបញ្ចេញរបាយការណ៍ប្រចាំរបស់ខ្លួនឲ្យដឹងថា អត្រានៃអ្នកជំងឺដែលបានជាសះស្បើយឡើងវិញពីជំងឺ COVID-19 នៅតែបន្តមានចំនួនច្រើនជាង អត្រានៃអ្នកឆ្លងថ្មីសម្រាប់រយៈពេល ៨ថ្ងៃជាប់ៗគ្នាកន្លងមកនេះ ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះ អ្នកឆ្លងមេរោគ COVID-19 ថ្មីៗក្រៅពីខេត្តហ៊ូប៉ី (Hubei) មានចំនួនតែ ០៥នាក់ប៉ុណ្ណោះ និងពុំមានអ្នកស្លាប់នោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានស៊ីនហួរ នារសៀលថ្ងៃពុធ ទី២៦...

ព័ត៌មានលំអិត

ទាហានអាមេរិកដំបូងឆ្លងមេរោគ COVID-19 នៅបន្ទាយមួយក្បែរទីក្រុង Daegu របស់កូរ៉េខាងត្បូង!

(សេអ៊ូល)៖ ទីបញ្ជាការយោធាអាមេរិក ឈរជើងនៅក្នុងប្រទេសកូរ៉េខាងត្បូង (USFK) បានឱ្យដឹងថា ទាហានអាមេរិកម្នាក់បានឆ្លងមេរោគ COVID-19 ធ្វើឱ្យរូបគេក្លាយជា ទាហានអាមេរិកដំបូងគេបំផុតដែលបានឆ្លងជំងឺនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយ ដោយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ បើតាម USFK ទាហានអាមេរិកម្នាក់ខាងលើ គឺមកពីបន្ទាយទ័ព...

ព័ត៌មានលំអិត
Page 35 of 64 1 34 35 36 64

Recommended

សូម Like និង Follow ពួកយើង