Tag: នគរបាល​ខេត្តសៀមរាប

ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​

ជនជាតិ​រុស្ស៊ី​ម្នាក់​ដែល​ស្នាក់នៅ​ក្នុង​ក្រុង​សៀមរាបបាន​ស្លាប់​ដោយសារ​ដាច់​សសៃ​ឈាម​ក្នុង​ខួរក្បាល​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ជនជាតិ​រុស្ស៊ី​ម្នាក់ មានឈ្មោះ ROMANOVALEKSANDR ភេទ​ប្រុស កើត​ថ្ងៃ​ទី​១៨ ខែតុលា ឆ្នាំ​១៩៧៦ កាន់​លិខិតឆ្លងដែន លេខ​៧៥៩៣៣៦២៣២ ជា​ភ្ញៀវ​ទេសចរណ៍ ចូលមក​ព្រះរាជាណាចក្រ​កម្ពុជា​ថ្ងៃ​ទី​១៥ ខែ​មករា ឆ្នាំ​២០១៩ តាម​ច្រកព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍​VELES AMAZING ស្នាក់​នៅ​បន្ទប់​លេខ​៣០១ នៃ​សណ្ឋាគារ ...

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា បុរស​ម្នាក់​ឈ្មោះ ប៊ិន សុភាក់ ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៥ មុខរបរ​គ្មាន មាន​ទីលំនៅ​ភូមិ​ពពេល ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​នឹង​ករណី​រក្សាទុក​និង​ប្រើប្រាស់ ហើយ​មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន រួមជាមួយ​នឹង​ម្សៅ​មេតំ​ហ្វេ​តា​មីនប្រភេទ​ទឹកកក ចំនួន​០១​កញ្ចប់ ស្មើ​នឹង​ទម្ងន់​សុទ្ធ ០,៤​ក្រាម និង ទូរស័ព្ទដៃ​ចំនួន ០១​គ្រឿង។ ...

មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​

មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​កណ្តាល​ព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​ប៉ូលិស​ខេត្ត​សៀមរាប​ចាប់ខ្លួន នៅវេលា​ម៉ោង​៧ ព្រឹក​ទី​២៣ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ស្ថិតនៅ​ភូមិ​កញ្ជោ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស នៅពេលដែល​ពួកគេ ព្រួត​គ្នា​វាយ​សម្លាប់​មេជាង​សំណង់​នៅឯ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ...

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០៨​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ប្រគល់​ទៅ​ឲ្យ​អង្គការ​សុីម៉ាក់​(CMAC)

គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​១០៨​ត្រូវបាន​កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល ប្រគល់​ទៅ​ឲ្យ​អង្គការ​សុីម៉ាក់​(CMAC)

​ដោយ​អនុវត្ត​តាម​ការណែនាំ​ពី​សំណាក់​លេាក​ឧត្តមសេនីយ៏ទេា​ទិត្យ​ណារ៉ុង​ស្នងការ​នគរបាល​ខេត្ត នៅ​ថ្ងៃ​ទី​០៥​ខែ​កញ្ញា​ឆ្នាំ​២០១៨​ម្សិលមិញ​នេះ កម្លាំង​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល​ដឹកនាំ​ដោ​យ​លេាក​វរៈសេនីយ៏ឯក ឆេ​ត ញ៉ា នាយ​ការិយាល័យ​គ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​ជាតិពុល បាន​ធ្វេី​ការប្រគល់​គ្រាប់​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​ឲ្យទៅ​អង្គការ​សុីម៉ាក់​(CMAC)​ស​រុ​ចំនួន​១០៨​គ្រាប់​មាន​: រូ​ម​មាន _M៧៩ ចំនួន​0៩​គ្រាប់ _៦០​ម​ម ចំនួន​១០​គ្រាប់ _​គ្រាប់បែកដៃ ចំនួន​០៩​គ្រាប់​_​គីប​មីន ចំនួន ៨០​គ្រាប់ _​គ្រាប់​១២.៧​ចំនួន​០៦​គីឡូក្រាម​គ្រាប់​ដែល​ខូច​គុណភាព​ខាងលើ​មួយចំនួន​រក្សាទុក​នៅក្នុង​ឃ្លាំង​សុវត្ថិភាព​ស្នងការ​ខេត្ត​មួយចំនួន​ទៀត​ជា​សំណល់​ជាតិ​ផ្ទុះ​ប្រមូល​បាន​តាម​បណ្ដា​ស្រុក​ត្រូវប្រគល់​ឲ្យ​អង្គភាព​ជំនាញ​(CMAC)​យក​ទៅ​កម្ទេចចោល​ដើម្បី​បញ្ចៀស​នូវ​ការគ្រោះថ្នាក់​ទៅ​ថ្ងៃក្រោយ​៕ ​ថាច់ ពិ​សុទ្ធ​

Page 2 of 2 1 2

Recommended

សូម Like និង Follow ពួកយើង