Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មនុស្ស​ចំនួន​៣​នាក់ ត្រូវបាន​នគរបាល​ខេត្ត​សៀមរាប​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​

ដោយ Pothe Thun
24/10/2018
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
41
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត ស្នងការរង​នគរបាល​ខេត្តសៀមរាប ទទួល​ផែន​កណ្តាល​ព្រហ្មទ័ណ្ឌ បានឲ្យដឹងថា ជនសង្ស័យ​ចំនួន​០៣​នាក់ ត្រូវបាន​ប៉ូលិស​ខេត្ត​សៀមរាប​ចាប់ខ្លួន នៅវេលា​ម៉ោង​៧ ព្រឹក​ទី​២៣ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ស្ថិតនៅ​ភូមិ​កញ្ជោ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ជាប់​ពាក់ព័ន្ធ​ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស នៅពេលដែល​ពួកគេ ព្រួត​គ្នា​វាយ​សម្លាប់​មេជាង​សំណង់​នៅឯ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០១៨ វេលា​ម៉ោង​២២ នៅ​ក្រុម​ទី​៣២ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ រួច​នាំគ្នា​រត់​គេចខ្លួន​មក​ស្រុកកំណើត នៅឯ​ខេត្ត​សៀមរាប ។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត បានឲ្យដឹង​ទៀតថា ជនរងគ្រោះ​មានឈ្មោះ តាំង បូរ៉ា ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ​មេការ​សំណង់ ស្នាក់​នៅ​តាម​ការដ្ឋាន​សំណង់ មាន​ស្រុកកំណើត​ភូមិ​ជី​ក្រែង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​ទទួល​រងរបួស​ក្បាល ថ្ងាស មុខ​ជា​ទម្ងន់ ហើយ​បាន​ស្លាប់​ក្រោយ​ពេល​ជួយ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ចំការចេក​ក្រុងព្រះសីហនុ ហើយ​ជនសង្ស័យ​មានឈ្មោះ ៖

ទី​១. ឈ្មោះ ភោគ សុផាត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រិញ ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ,

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ទី​២. ឈ្មោះ អុយ អឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង និង

​ទី​៣. ឈ្មោះ ឈ​យ ឃ្មុំ ភេទ​ប្រុស អាយុ​ប្រហែល​៣០​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ស្រុកំណើត​នៅ​ភូមិ​ស្តៅ ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ។​

​លោក​ឧត្តមសេនីយ៍ត្រី ភឹង ចិន្តា​រ៉េត បាន​បញ្ជាក់​បន្ថែម​ទៀត​ថា តាម​ចម្លើយ​សារភាព ពួកគេ​ពិតជា​បាន​យក​ដំបង វាយ​សម្លាប់​លើ​ជនរងគ្រោះ ឈ្មោះ​តាំង បូរ៉ា​ហៅ ជីន ភេទ​ប្រុស ជា​មេការ​សំណង់​នៅ​ថ្ងៃទី ២២​ខែតុលា​ឆ្នាំ ២០១៨ នៅ​ចំណុច​ជិត​សាលារៀន ហ៊ុន​សែន អូរ​ពី ខេត្ត​ព្រះសីហនុ​មែន ដែល​មូលហេតុ​ដោយសារ​ខឹង​ជនរងគ្រោះ​មិន​បើក​លុយ​ឲ្យ និង​មាន​ទំនាស់​គ្នា​ពេល​ផឹកស៊ី ខណៈ​បច្ចុប្បន្ននេះ កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​កំពុង​ផ្តល់​ដំណឹង​ឲ្យ​ខាង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ មក​ទទួលយក​ជនសង្ស័យ​ទាំង​៣​នាក់ ទៅ​ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​ឃាតកម្ម​

Tags: ​ករណី​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​ឃាតកម្មនគរបាល​ខេត្តសៀមរាបព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២ លើ​គំរោង​ផ្ទៃ​ដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​

ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២ លើ​គំរោង​ផ្ទៃ​ដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.