Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ចក្រភព​អង់គ្លេស សម្រេច​ផ្ដល់​ថវិកា​ជាង​៩​លាន​ដុល្លារ​អាម៉េរិក ដល់​អាជ្ញាធរ​មីន​កម្ពុជា សម្រាប់​អនុវត្ត​សកម្មភាព​បោសសំអាត​មីន​ដំណាក់កាល​ទី​២ លើ​គំរោង​ផ្ទៃ​ដី​មាន​មីន​ជាង​៥៤​គីឡូម៉ែត្រ​ក្រឡា​

ដោយ Pothe Thun
25/10/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
30
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកជំទាវ Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា មានប្រសាសន៍​ប្រកាស​ពី​គំរោង​ថវិកា​ជា​ជំនួយ​ចក្រភព​អង់គ្លេស បន្ត​ផ្តល់​ជួយ​លើ​វិស័យ​កំចាត់មីន​នៅ​កម្ពុជា ក្នុង​ដំណាក់កាល​ទី​២ ឆ្នាំ​២០១៨​ដល់​២០២០ នូវ​ទឹកប្រាក់​ចំនួន​៧​លាន​ផោន ស្មើនឹង​ជាង ៩​លាន ៥​សែន​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​សកម្មភាព​បោសសម្អាត​មីន​មនុស្សធម៌​នៅ​កម្ពុជា ហើយ​តាមរយៈ​ថវិការ​នេះ នឹង​ជួយ​ដល់​កម្ពុជា​លើ​វិស័យ​បោសសំអាត​មីន នូវ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ប្រតិបត្តិ​ករ​បោសសំអាត​មីន និង​ជួយ​រំដោះ​ដី​ចេញ​ពី​គ្រាប់មីន និង​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​បាន​ជាច្រើន​ផងដែរ សំដៅ​ជួយ​ឱ្យ​សហគមន៍​មូលដ្ឋាន​មាន​សុវត្ថិភាព​និង​គ្មាន​បញ្ហា​ដោយសារ​គ្រាប់មីន ដែល​ជា​ចំណែក​មួយ​ចូលរួម​ក្នុង​ការអភិវឌ្ឍ​សង្គម​ជាតិ​ផង​ដែរ ។​

​លោកជំទាវ Tina Redshaw មានប្រសាសន៍​បែប​នេះ នៅ​មជ្ឈមណ្ឌល​ចំ​ចាត់​មីន​ហេ​ហូ​ត្រាស់ ក្នុង​ខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ។​

​លោកជំទាវ បញ្ជាក់បន្ថែម​ថា ប្រតិបត្តិ​ករ​យើង​បើ​មានតែ​ចំណេះ​និង​ជំនាញ គឺ​មិន​គ្រប់គ្រាន់​ទេ វា​ទាមទារ​ឱ្យ​មាន​កិច្ចសហការ​ជិតស្និទ្ឋ​ជាមួយ​អាជ្ញាធ​រ​មូលដ្ឋានគ្រប់​ជាន់ថ្នា​ក់ ទើប​យើង​អាច​សម្រេចបាន​ជោគជ័យ​នូវ​សកម្មភាព​បោសសំអាត​មីន ហើយ​ក្រៅពី​ការគាំទ្រ​សកម្មភាព​បោសសំអាត​មីន កន្លងមក​យើង​ក៏​តែងតែ​ជួយ​គាំទ្រ ដល់​ការអប់រំ​បញ្ជ្រាប ការយល់ដឹង​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ដែល​រស់នៅ​ក្បែរ​តំបន់​ដី​នៅ​មាន​មីន ដែល​វា​មាន​សារៈសំខាន់​ជួយ​ដល់​ពួកគាត់ បាន​ជ្រាប​ពី​បញ្ហា​មីន អំពី​ផលប៉ះពាល់ និង​ភាព​រងគ្រោះ​ដោយសារ​មីន ជាពិសេស​ការអប់រំ​ដល់​ប្រជាពលរដ្ឋ​ចំណូល​ថ្មី​និង​បំលាស់​ទី​ជា​ញឹកញាប់​និង​កុមារ​តូចៗ ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

​មានប្រសាសន៍​ក្នុងឱកាស​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​សម្តេច​តេជោ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​អង់គ្លេស ចំពោះ​ជំនួយ​ដ៏​ថ្លៃថ្លា​នៅក្នុង​វិស័យ​សកម្មភាព​មីន ដែល​បាន​ដើរតួនាទី​យ៉ាង​សំខាន់​សម្រាប់​ការ​បោសសម្អាត​មីន ការជួយ​សង្គ្រោះ​អាយុជីវិត​ប្រជាជន និង​ការអភិវឌ្ឍន៍​នៅ​កម្ពុជា ហើយ​ចក្រភព​អង់គ្លេស​នេះ គឺជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​សំខាន់​មួយ​ក្នុងចំណោម​ម្ចាស់ជំនួយ​ធំៗ​ក្នុង​វិស័យ​សកម្មភាព​មីន​នៅ​កម្ពុជា ចាប់ពី​ឆ្នាំ​១៩៩០​មកម្ល៉េះ ខណៈ​ដែល​ជំនួយ​របស់​ចក្រភព​អង់គ្លេស​នាពេលនេះ គឺជា​ជំនួយ​ដ៏​មាន​សារៈសំខាន់ ក្នុង​ការជំរុញ​កម្ពុជា​ឆ្ពោះ​ទៅ​សម្រេច​បំណង បោសសម្អាត​មីន​ឱ្យអស់​ពី​ក្នុង​ប្រទេស​កម្ពុជា​។​

​ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ បញ្ជាក់ទៀតថា មកទល់​បច្ចុប្បន្ន​នេះ ជំនួយ​របស់​ចក្រភព​អង់គ្លេស បាន​បោសសម្អាត​ចម្ការមីន​សរុប​ចំនួន ១.៦៤៩ ចម្ការមីន ដែល​បាន​រំដោះ​ផ្ទៃដី​ច្រើនជាង ១០៧.២៣៤.៨៨០​ម៉ែត្រការ៉េ និង បាន​កំទេច​មីន និង​សំណល់​ជាតិ​ផ្ទុះ​នានា សរុប​ចំនួន ១​សែន​២​ម៉ឺន​៤២៥ គ្រាប់ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​

Tags: ចក្រភព​អង់គ្លេសព័ត៌មានខេត្តសៀមរាប​យុទ្ឋភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​​អាជ្ញាធរ​មីន​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ខេត្ត​សៀមរាប​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

ផ្លូវ​៦០ ម៉ែត្រ ខេត្តសៀមរាប នឹង​ដូរ​ឈ្មោះ​ជា «​វិថី​សម្ដេច​វិបុល​បញ្ញា សុខ អាន​»

ព្រឹក​មិញ​នេះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយ​លើ ទទួលបាន​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ពី​ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​ស្រុក​

ព្រឹក​មិញ​នេះ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​ស្វាយ​លើ ទទួលបាន​អំណោយ​មនុស្សធម៌​ជា​គ្រឿងឧបភោគ បរិភោគ និង ថវិកា​ពី​ព្រះសង្ឃ​និង​សប្បុរសជន​ក្នុង​ស្រុក​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.