កងទ័ពអាមេរិករងការវាយប្រហារ នៅក្នុងប្រទេសស៊ីរី
ក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងថា សហរដ្ឋអាមេរិកបានជូនដំណឹងដល់ទីក្រុងម៉ូស្គូថា ក្បួនកងទ័ពអាមេរិកបានរងការវាយប្រហារ កាលពីថ្ងៃអាទិត្យ ដោយក្រុមជីវពលគាំទ្រតួកគី នៅក្បែរទីក្រុង ធែលតាមែ (Tell Tamer) ស្ថិតនៅភាគឦសានប្រទេសស៊ីរី។ នេះបើតាមការ ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ នៅក្នុងសេចក្ដីថ្លែងការណ៍មួយយ៉ាងដូច្នេះថា «យើងបានទទួលព័ត៌មានថា ...