Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

អាជ្ញាធរខេត្ដសៀមរាប បិទផ្សារនិងភូមិចំនួន២ភូមិ ក្រោយពេលអ្នកឆ្លងជំងឺកូវីដ១៩ឆ្លងកាត់ទីនោះ

ដោយ Pothe Thun
12/04/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
139
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្ដសៀមរាប បានបិទចរាចរណ៍ការចេញ-ចូលជាបណ្តោះអាសន្ន ភូមិគោកតាចាន់ និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្ដសៀមរាប មានប្រសាសន៍កាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២១នេះថា ការបិទធ្វើចរាចរណ៍ចេញចូលភូមិ គោកតាចាន់ និងខ្វៀនស្ថិតនៅសង្កាត់គោកចកនេះ ក្រោយពេលស្ដ្រីម្នាក់ឈ្មោះ ចាប នី បានឆ្លងមេរោគកូវីដ១៩ មកពីខេត្ដស្វាយរៀង ។ស្ដ្រីឈ្មោះចាប នី ភេទស្រី អាយុ៤៦ឆ្នាំ បានរកឃើញមេរោគកូវីដ១៩ នៅថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រូបគាត់រស់នៅភូមិ គោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប។លោកបានបន្ដថា គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប សម្រេចបិទ ការចេញ-ចូលជាបណ្តោះអាសន្នភូមិគោកតាចាន់និងភូមិខៀន សង្កាត់គោកចក ក្រុងសៀមរាប ចាប់ពី ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ នេះតទៅ ដើម្បីទប់ស្កាត់ក្នុងព្រឹត្តិការណ៍ ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍២០កុម្ភៈ។លោកថា ចំពោះការបិទការចេញ-ចូលបណ្តោះអាសន្ននេះ នឹងដំណើរការ ឡើងវិញ ក្រោយស្ថានភាពការរីករាលដាលជំងឺកូវីដ១៩ មានសភាពធូស្រាល និងវិលមករកប្រក្រតីភាព ឡើងវិញ ដោយរដ្ឋបាលខេត្តនឹងជូនដំណឹងនាពេលក្រោយ។មួយគ្នានេះ ជាមួយគ្នានោះដែរ លោកបន្ថែមថា រដ្ឋបាលខេត្ដសៀមរាប ក៍បានបិទផ្សារភូមិភាគ ស្ថិតនៅខាងមុខអង្គរ ព្រោះស្ដ្រីឆ្លងជំងឺកូវីដ១៩នេះ បានចេញចូលនៅក្នុងផ្សារនោះ។ដោយឡែកមន្ទីរសំរាកព្យាបាល ឆាយលាង ក៏ត្រូវបានបិទផងដែរ បន្ទាប់ពីរកឃើញអ្នកឆ្លងកូវីដ១៩មានជាប់ពាក់ព័ន្ធជាមួយទីតាំងនោះ ។

លោក នាក់ ណេរ៉ុន ក៍បានស្នើរអោយប្រជាពលរដ្ឋ ដែលមានទំនាក់ទំនង ជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ ឬ បានចូលទៅកាន់ផ្សារភូមិភាគ និងមន្ទីរសម្រាកព្យាបាល ឆាយ លាង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ រួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត។ ប្រសិនបើមានការប្រែប្រួលសុខភាព សូម ផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥៤៧៤ ក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។ /០៧៧ ៧៨៩០០៧ ដើម្បីក្រុមការងារចាត់វិធានការ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជ្រាបថា នៅក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ សម្រាប់ខេត្ដសៀមរាប បានរកឃើញអ្នកឆ្លងកូវីដ១៩មានការកើនឡើងរហូតដល់ចំនួន១៣នាក់ ។ក្នុងនោះផងដែរ ក្រោយពីរកឃើញអ្នកឆ្លងជំងឺដ៍សាហាវនេះជាបន្ដបន្ទាប់នោះ អាជ្ញាធរខេត្ដសៀមរាប ក៍បានមានវិធានការបិទមន្ទីរពេទ្យឯកជនជាច្រើនទៀត រួមមាន មន្ទីរ៧៧៧ មន្ទីរសំរាកព្យាបាលសុខភាព មន្ទីរពិគ្រោះជំងឺទូច កូ មន្ទីរពិនិត្យអ្នកជំងឺ ចាវ ចាន់ មន្ទីរសំរាកព្យាបាលឆៃ លាង ជាដើម ព្រមទាំងបានធ្លាប់បានបិទសង្កាត់គោកចក ភូមិគោកត្នោត ក្រុងសៀមរាប ហើយនៅថ្ងៃទី១១ខែមេសាឆ្នាំ២០២១នេះ ក៍សម្រេចបិទភូមិ២ទៀត រូមមានភូមិខ្វៀន និងភូមិគោកចាន់ សង្កាត់ចក ជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីកដាលនៃជំងឺកូវីដ១៩ ចូលសហគមន៍បន្ថែមទៀត។រដ្ឋបាលខេត្តសៀមរាប សង្ឃឹមថាប្រជាពលរដ្ឋក្នុងខេត្ត ពិសេសបងប្អូនដែល រស់នៅក្នុងភូមិគោកតាចាន់ និងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងតាមការណែនាំរបស់ក្រសួងសុខាភិបាល៕

Tags: បិទផ្សារបិទភូមិអាជ្ញាធរ​ខេត្ដ​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ថ្មី ចំនួន០១នាក់នៅថ្ងៃនេះ ដែលមានមុខរបរលក់គ្រឿងក្រអូបនៅផ្សារក្រោម ក្នុងក្រុងសៀមរាប និង សម្រេចបិទការចេញចូលជាបណ្តោះអាសន្នផ្សារក្រោមនេះផងដែរ

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

ឃាត់ខ្លួនបុរស២នាក់ជាប់ពាក់ព័ន្ធករណីលួចឆក់ត្រីក្នុងតំបន់បឹងពារាំង

សាខាកាកបាទក្រហមខេត្តសៀមរាបទទួលអំណោយជាសម្ភារៈពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB

សាខាកាកបាទក្រហមខេត្តសៀមរាបទទួលអំណោយជាសម្ភារៈពីធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា FTB

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.