ចំនួនអ្នកឆ្លងវីរុសកូរ៉ូណាថ្មី ក្នុងកប៉ាល់ទេសចរណ៍នៅជប៉ុន «កើនដល់១៦១នាក់» ក្នុងចំណោមមនុស្សជិះទាំងអស់ជាង៣,៧០០នាក់!
(តូក្យូ)៖ អាជ្ញាធរជប៉ុនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃអង្គារនេះថា ការធ្វើតេស្តរកមើលវីរុសកូរ៉ូណាថ្មី នៅក្នុងខ្លួនអ្នកដំណើរជាបន្តបន្តាប់ នៅលើកប៉ាល់ទេសចរណ៍ខ្នាតយក្ស ដាយមិនដ៍ ព្រីនសេស (Diamond Princess) បានរកឃើញអ្នកឆ្លងវីរុសមានប្រភពពីចិននេះ កើនឡើងដល់ ១៦១នាក់ហើយ ខណៈកាលពីថ្ងៃចន្ទម្សិលមិញនេះគឺមានតែ ១៣០នាក់ប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ Kyodo នាព្រឹកថ្ងៃអង្គារ ទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ...