កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ នឹងជួយជម្រុញឲ្យពលករទេសន្តរប្រវេសន៍ ទទួលបានការការពារកាន់តែប្រសើរ
គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប វាយតម្លៃថា កម្មវិធីសុវត្ថិភាព និងយុត្តិធម៌ ដែលជាផ្នែកមួយនៃគំនិតផ្តួចផ្តើមរបស់ Spotlight សម្រាប់ការសម្រេចសិទ្ធិ និងឱកាសដល់ពលករទេសន្តរប្រវេសន៍ ជាស្រ្តីក្នុងតំបន់អាស៊ាន គឺជាកម្មវត្ថុតែមួយ ដែលខេត្តសៀមរាប បាន និងកំពុងអនុវត្ត តាមរយៈនៃគោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាព។ នៅក្នុងកិច្ចប្រជុំរបស់លេខាធិការដ្ឋាន នៃគណៈកម្មាធិការខេត្តសៀមរាប ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រចាំឆ្នាំ២០២១ ...