ភ្ញៀវទេសចរ រងគ្រោះក្នុងករណីចោរឆក់កាបូបសោកស្ដាយចំពោះអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ចុះផ្សាយព័ត៌មានរបស់ខ្លួន ដោយពុំមានការអនុញ្ញាត
ស្ត្រីជាភ្ញៀវទេសចរជនជាតិអ៊ីរ៉ង់ម្នាក់ ក្នុងចំណោមពីរនាក់ ទទួលរងគ្រោះថ្នាក់ធ្លាក់ពីលើរ៉ឺម៉ក់ម៉ូតូកង់បី បណ្ដាលឲ្យ របួសជាំភ្នែកខាងស្តាំ និង រលាត់ដៃជើង ក្នុងករណីចោរឆក់កាបូប កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៩ មានបណ្តាគេហ៍ទំព័រមួយចំនួន ដែលបានធ្វើការសម្ភាសន៍រូបគាត់ និងផ្សព្វផ្សាយជាសាធារណៈ ដោយពុំមានការអនុញ្ញាតពីស្ត្រីរងគ្រោះរូបនោះ។ ស្ត្រីបរទេសរងគ្រោះរូបនោះ បានសម្តែងនូវការសោកស្តាយយ៉ាងខ្លាំង ដែលអ្នកសារព័ត៌មានខ្វះវិជ្ជាជីវៈមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មានគ្រោះថ្នាក់របស់គាត់ជាសាធារណ ដោយពុំបានសុំរអនុញ្ញាតពីរូបគាត់។ ...