គិតមកដល់ឆ្នាំ២០២០ កម្មវិធី ASPIRE ផ្ដល់ផ្ទះសំណាញ់សរុបចំនួន២៨ ដល់កសិករដាំបន្លែធន់នឹងអាកាសធាតុក្នុងខេត្តសៀមរាប
គិតត្រឹមដំណាច់ត្រីមាសទី៣ ក្នុងឆ្នាំ២០២០នេះ កម្មវិធីថ្នាក់ជាតិ ហៅថាអាស្ប៉ាយ (ASPIRE) ដែលជួយកសិករ ក្នុងការដាំដុះតាមបែបបច្ចេកទេសកសិកម្មថ្មី ធន់នឹងការប្រែប្រួលអាកាសធាតុ បានផ្ដល់ផ្ទះសំណាញ់ សរុបចំនួន២៨ផ្ទះសំណាញ់ដល់កសិករដាំបន្លែ ក្នុងខេត្តសៀមរាប នេះបើតាមការឲ្យដឹងពី លោក ប៉ែន ប៊ុនធឿន អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។ ...