Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព

ដោយ Pothe Thun
12/06/2020
នៅក្នុង ព័ត៌មានជាតិ
ព្រះសង្ឃសហការជាមួយអាជ្ញាធរជាតិអប្សរាដាំកូនឈើ១៥០០ដើម នៅវត្តព្រះឥន្ទទេព
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ មានរៀបចំប្រារព្ធពិធីដាំកូនឈើនៅវត្តព្រះឥន្ធទេព ក្រោមកិច្ចនិមន្តចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ព្រះសុមង្គលសិលាចារ្យ អាភាករោ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប គណៈកម្មការ ព្រះសង្ឃ អាចារ្យ ពុទ្ធបរិស័ទ មន្រ្តី បុគ្គលិក ពលករ នៃអាជ្ញាធរជាតិអប្សរា សរុបប្រមាណ២០០អង្គ-នាក់។

មានសង្ឃដីការក្នុងពិធីនោះ ព្រះអង្គ ជុំ គឹមឡេង ព្រះមេគណខេត្តសៀមរាប មានសង្ឃដីការពីអត្ថប្រយោជន៍ដ៏លើសលប់នៃព្រៃឈើចំពោះមនុស្សជាតិ សត្វ ធម្មជាតិ និងប្រាសាទ ប៉ុន្តែដោយយោងលើកត្តាធម្មជាតិ ការកាប់បំផ្លាញរបស់មនុស្ស ធ្វើឲ្យមានការបាត់បង់អស់មួយផ្នែកធំ។ ព្រះអង្គបានអំពាវនាវ សុំឱ្យមានការចូលរួមទាំងបណ្តុះគំនិត ចេះស្រឡាញ់ធម្មជាតិ និងចូលរួមដាំដើមឈើបន្ថែម ដើម្បីបរិស្ថានក្នុងប្រទេសកម្ពុជា។

ពិធីខាងលើនេះបានរៀបចំដាំដើមឈើទាំងអស់១,៥០០ដើម មានដូចជាប្រភេទឈើ គ្រញូង បេង ធ្នង់ ច្រេស សុក្រំ គគីរ ឈើទាល រំដួល និងក្របៅ។ នេះជាកម្មវិធីលើកទី១នៃការដាំកូនឈើនាដើមរដូវវស្សាឆ្នាំ២០២០នេះ ហើយអាជ្ញាធរជាតិអប្សរានឹងបន្តការងារនេះនៅតាមតំបន់ប្រាសាទ វត្តអារាម និងតំបន់គោលដៅជាច្រើនទៀត ក្នុងបំណងបង្កើនគម្របព្រៃឈើក្នុងតំបន់រមណីយដ្ឋានអង្គរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

គួររំលឹកដែរថា គំនិតផ្តួចផ្តើមក្នុងការដាំកូនឈើឡើងវិញនេះ ជាផ្នែកមួយនៃដំណើរការក្នុងកិច្ចការរៀបចំប្លង់បច្ចុប្បន្នភាព និងប្លង់មេ វត្តព្រះឥន្ទទេព របស់ក្រុមកិច្ចការវត្តអារាម នៃនាយកដ្ឋានរៀបចំដែនដី និងគ្រប់គ្រងលំនៅដ្ឋាន ក្នុងឧទ្យានអង្គរ ក្នុងការប្រើប្រាស់ផ្ទៃដីវត្តអារាមឲ្យបានសមស្រប ក៏ដូចជាជួយសង្គ្រោះ និងអភិរក្សព្រៃឈើឡើងវិញ ព្រមទាំងបានការនិមន្តចូលរួម និងកិច្ចខិតខំប្រឹងប្រែងអស់ពីកំលាំងកាយ ចិត្ត ពីសំណាក់ព្រះមេគណខេត្តសៀមរាប ព្រះមន្រ្តីសង្ឃ និងបានការរួមសហការយ៉ាងជិតស្និតជាមួយនាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថាន នាយកដ្ឋានសណ្តាប់ធ្នាប់ និងសហប្រតិបត្តិការ នាយកដ្ឋានគ្រប់គ្រងទឹក និងនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ដើម្បីឲ្យកិច្ចការងារនេះប្រព្រឹត្តិបានដោយជោគជ័យ៕

អត្ថបទ និងរូបភាព៖ បូ សាវី

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

វគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” !

វគ្គបណ្តុះបណ្តាលស្តីពី"កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ " !

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.