Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

វគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” !

ដោយ Pothe Thun
15/06/2020
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
វគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” !
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

អាជ្ញាធរខេត្តសៀមរាប ពិនិត្យឃើញថា ក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ-១៩ ប្រជាជន មានប្រាក់ចំណូលទាបជាងគេប្រឈមមុខនឹងខ្វះស្បៀង ហេតុនេះទាមទារការអន្តរាគមន៍ទាន់ពេលវេលាពីរាជរដ្ឋាភិបាល ។
ពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី “កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” នេះរៀបចំឡើង នៅសាលាខេត្តសៀមរាបនាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ក្រោមអធិបតីភាព លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាតំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តម ទៀសីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មានប្រសាសន៍ថា៖ ការរីករាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ជាពិសេសទីផ្សារនាំចេញសំខាន់ពីររបស់កម្ពុជាគឺ សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុប។

ជំងឺនេះនៅបន្តអូសបន្លាយ និងរីករាលដាលចាប់តាំងពីខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ពេលបច្ចុប្បន្ន វិស័យសំខាន់ពីរនៃសេដ្ឋកិច្ចកម្ពុជាបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ គឺវិស័យឧស្សាហកម្ម ពិសេសគឺឧស្សាហកម្មកាត់ដេរសំលៀកបំពាក់ និងស្បែកជើង និងវិស័យសេវាកម្ម (ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន និងបដិសណ្ឋារកិច្ច)។

ផលប៉ះពាល់នេះធ្វើឱ្យកើតមាននូវនិកម្មភាព និងការធ្លាក់ចុះប្រាក់ចំណូលជាបន្តបន្ទាប់។ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការចំនួន ០២លើករួចមកហើយគិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២០ ដើម្បីជួយដល់វិស័យឯកជន និងកម្មករនិយោជិត ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារឥទ្ធិពល នៃជំងឺកូវីដ១៩នេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រជាជន ដែលស្ថិតនៅក្នុងក្រុមចំណូលទាបជាងគេនឹងប្រឈមមុខនឹងការខ្វះស្បៀង និងការទ្រទ្រង់ជីវភាពក្នុងដំណាក់កាលលំបាកនេះ បើសិនមិនមានអន្តរាគមន៍គ្រប់គ្រាន់ និងទាន់ពេលវេលានោះទេ។លោក នាក់ ណេរ៉ុន បញ្ជាក់ថា៖ ផ្អែកតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងពីអន្តរាគមន៍ ក្នុងការជួយឧបត្ថម្ភសម្រាប់គ្រួសារក្រីក្រនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ទី៧ ខែមេសាឆ្នាំ២០២០ កន្លងមក ។

ក្រុមការងារចំពោះកិច្ចរៀបចំគោលនយោបាយថវិកា ហិរញ្ញប្បទាន និងជំនួយសង្គម ដើម្បីគ្រប់គ្រងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គម សម្រាប់ឧបត្ថម្ភគ្រួសារក្រីក្រ ដែលមានបណ្ណសមធម៌ប្រភេទ១ និងប្រភេ២ ព្រមទាំងការគ្រប់គ្រង ការដឹកនាំ និងការប្រើប្រាស់រចនាសម្ព័ន្ធស្ថាប័ន ដែលមានស្រាប់របស់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដើម្បីធានានិរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាព នៃការចំណាយទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

លោកអភិបាលរងខេត្ត បានផ្តល់អនុសាសន៍ដល់សិក្ខាកាមក្នុងវគ្គ ត្រូវកំណត់ឱ្យបាននូវបញ្ហាប្រឈម ដែលបាន និងកំពុងកើតមានលើប្រព័ន្ធ CTP-WC និងរកវិធីសាស្រ្តដោះស្រាយ។ ខិតខំស្វែងយល់អំពីការប្រើប្រាស់មុខងារថ្មី”អែប” (App) ដើម្បីទទួលអនុវត្តផែនការសកម្មភាពបន្ត។ ត្រូវចូលរួមវគ្គនេះឱ្យបានពេញលេញ ជៀសវាងការចូលរួមមិនបានពេញលេញ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពជាក់ស្តែងក្នុងការអនុវត្តកន្លងមក។

សូមបញ្ជាក់ថា៖ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងដោយមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ដោយសហការ និងគំាទ្រពីមូលនិធិសហប្រជាជាតិដើម្បីកុមារ និងរដ្ឋបាលខេត្តសៀមរាប ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់លោក លោកស្រី ជាមន្រ្តីទទួលបន្ទុកការអនុវត្តកម្មវិធី ឧបត្តម្ភសាច់ប្រាក់ ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ លើ១០០ឃុំ/ សង្កាត់ក្នុងទូទាំងខេត្ត ៕

អត្ថបទ និងរូបភាព: លោកយូ វង្ស

កែសម្រួលដោយ លីវ សុខុន

Tags: ព័ត៌មានខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាសប្បុរជនស្រុកវ៉ារិន អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាសប្បុរជនស្រុកវ៉ារិន អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

ការបើកសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ក្នុងខេត្តសៀមរាប បង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

ការបើកសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ក្នុងខេត្តសៀមរាប បង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.