Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ការបើកសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ក្នុងខេត្តសៀមរាប បង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩

ដោយ Pothe Thun
15/06/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ការបើកសម្ពោធសាខាធនាគារ ជីប ម៉ុង ខមមើសល ក្នុងខេត្តសៀមរាប បង្ហាញពីសក្ដានុពលសេដ្ឋកិច្ចរបស់ខេត្តបន្ទាប់ពីវិបត្តិជំងឺកូវីដ១៩
124
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ធនាគារ ជីប ម៉ុង ខមមើសល បានបើកសម្ពោធសាខាទី១០របស់ខ្លួន ក្នុងខេត្តសៀមរាប ដើម្បីចូលរួមពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត និងដំណោះស្រាយហិរញ្ញវត្ថុ អំឡុងពេលនេះវិបត្តិជំងឺកូវីដ១៩ ក៏ដូចជាពេលអនាគត។

អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធនោះ លោកជំទាវកិតិ្តបណ្ឌិត អ៊ុក ម៉ាលី អគ្គទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លើកឡើថា ការដាក់ទុនវិនិយោគលើវិស័យធនាគារ-ហិរញ្ញវត្ថុរបស់ភាគទុនិក គឺជាការបង្ហាញនូវភាពទុកចិត្ត ការគាំទ្រនិងការចូលរួមកាន់តែសកម្មជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត នៃសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ច និងអភិវឌ្ឍវិស័យដ៏មានសារសំខាន់នេះ ឲ្យកាន់តែរឹងមាំបន្ថែមទៀត ផ្អែកទៅលើយន្តការទីផ្សារ និងបរិយាប័ន្ន។

លោកជំទាវក៏បានបង្ហាញផងដែរ អំពីការយកចិត្តទុកដាក់របស់ធនាគាជាតិនៃកម្ពុជា ក្នុងការរួមចំណែកកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចនិងសង្គមជាតិនៅក្នុងវិបត្តិកូវីត១៩នេះ។ ក្នុងនាមជាអាជ្ញាធររូបិយវត្ថុ ដែលមានភារកិច្ចត្រួតពិនិត្យគ្រឹះស្ថានហិរញ្ញវត្ថុនិងធនាគារនោះ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ ដូចជាការកំណត់អត្រាការប្រាក់ឥណទាន និងវិធីសាស្រ្តគណនាអត្រាការប្រាក់ រៀបចំឥណទានឡើងវិញ និងស្នើឲ្យធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អនុគ្រោះ បន្ធូរបន្ថយសេវាផ្សេងៗដែលពាក់ព័ន្ធទៅនឹងឥណទាន ឬលើកលែងការផាកពិន័យផ្សេងៗចំពោះអតិថិជន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បញ្ជាក់ថា ទោះបីខេត្តសៀមរាប ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនៃវិបត្តិជំងឺកូវីដ១៩ រដ្ឋបាលខេត្ត នៅតែបន្តខិតខំប្រឹងប្រែង ធ្វើយ៉ាងណា ស្ដារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត និងជំរុញវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន វិស័យកសិកម្ម និងទេសចរណ៍ ដើម្បីទាក់ទាញអ្នកវិនិយោគ និងភ្ញៀវទេសចរ មកកាន់ខេត្តទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ និងធម្មជាតិមួយនេះ។

លោកឧកញ៉ា លាង ឃុន ភាគទុនិកនៃក្រុមហ៊ុន ជីប ម៉ុង ខមមើសល នៅក្នុងពិធីសម្ភោធនោះ បង្ហាញថា ធនាគារ ជីបម៉ុង មានចក្ខុវិស័យនិងយុទ្ធសាស្រ្តច្បាស់លាស់យូរអង្វែង។ ទិសដៅជាចម្បងរបស់ធនាគារនេះ គឺការបង្កើតធនាគារ ឌីជីថល ធំជាងគេនៅកម្ពុជា ដោយការនាំយកបច្ចេកវិទ្យាទំនើបចុងក្រោយជូនអតិថិជន ព្រមទាំងបង្កើតផលិតផលនិងសេវាថ្មីៗ ដែលអតិថិជនមានតម្រូវការ។ យុទ្ធសាស្រ្តនេះ ដើរស្របជាមួយនឹងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការកសាងនិងអភិវឌ្ឍហេដ្ឋរចនាសម្ព័ន្ធឌីជីថល និងបច្ចេកវិទ្យាទូរគមនាគមន៍និងព័ត៌មានវិទ្យា ក្នុងគោលដៅត្រៀមខ្លួនជំរុញឲ្យសេដ្ឋកិច្ចកម្ពុជា ក្លាយជាសេដ្ឋកិច្ចឌីជីថល ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។

គួរជម្រាបថា គិតត្រឹមខែមេសា ឆ្នាំ២០២០នេះ វិស័យធនាគារនៅកម្ពុជា មាន ធនាគារពាណិជ្ជចំនួន៥១ ធនាគារឯកទេស១៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានចំនួន៦ គ្រឹះស្ថានហិរញ្ញវត្ថុមិនទទួលប្រាក់បញ្ញើចំនួន៧៦ ក្រុមហ៊ុនប្រតិសន្យាហិរញ្ញវត្ថុចំនួន១៥ ក្រុមហ៊ុនផ្តល់សេវាទូទាត់សងប្រាក់មានចំនួន១២៤ គ្រឹះស្ថានឥណទានជនបទ ២៤៦ និងតូបប្តូរប្រាក់មានចំនួនជាង៣ពាន់តូបនៅក្នុងទូទាំងប្រទេស សារុបទំហំទ្រព្យសកម្មមានប្រមាណជាង ៥២ពាន់លានដុល្លាអាមេរិក។

អត្ថបទ និង រូបថត ៖ ងិន គឹមឡេង និង ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ធនាគារ ជីប ម៉ុង ខមមើសល
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាកាសចរស៊ីវិលកម្ពុជានៅតែបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាបនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ទោះបីវិបត្តិកូវីដ១៩នៅបន្តអូសបន្លាយ

អាកាសចរស៊ីវិលកម្ពុជានៅតែបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិថ្មីក្នុងខេត្តសៀមរាបនឹងសាងសង់រួចរាល់នៅឆ្នាំ២០២៣ ទោះបីវិបត្តិកូវីដ១៩នៅបន្តអូសបន្លាយ

ទើបប្រកាសជោគជ័យលើCOVID-19មិនបានយូរប៉ុន្មានផង នូវែលសេឡង់រកឃើញអ្នកផ្ទុកជំងឺនេះពីរនាក់ថ្មីទៀត!

ទើបប្រកាសជោគជ័យលើCOVID-19មិនបានយូរប៉ុន្មានផង នូវែលសេឡង់រកឃើញអ្នកផ្ទុកជំងឺនេះពីរនាក់ថ្មីទៀត!

ត្រឹមពេលតែ១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លងCOVID-19ថ្មីៗជាង ២០,០០០នាក់ទៀត

ត្រឹមពេលតែ១ថ្ងៃ ប្រេស៊ីលរកឃើញអ្នកឆ្លងCOVID-19ថ្មីៗជាង ២០,០០០នាក់ទៀត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.