Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់

ដោយ Pothe Thun
15/06/2020
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រ ២៨៣គ្រួសារ ក្នុងឃុំព្រះដាក់
58
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម ង៉ាន់ ភិរុណ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី បានដឹកនាំក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ចុះសួរសុខទុក្ខ និងចែកអំណោយជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន ២៨៣គ្រួសារ ស្ថិតនៅឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលកំពុងមានជីវភាពខ្វះខាត អំឡុងពេលវិបត្តិជំងឺកូវីដ១៩ កំពុងបន្តអូសបន្លាយលើសកលលោកនិងនៅកម្ពុជា។

ឯកឧត្តមប្រធាន មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពនយោបាយពេញលេញ និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្ដែងស្រុកបន្ទាយស្រី ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែមានការអភិវឌ្ឍទៅមុខជាលំដាប់ ដូចជា ស្ពាន ផ្លូវ ថ្នល់ សាលារៀន មណ្ឌលសុខភាព ជាដើម ដែលជាសមិទ្ធផល ជួយធ្វើឲ្យជីវភាពប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន កាន់តែមានភាពល្អប្រសើរ។

ទន្ទឹមនោះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់ដែរថា ដោយសារវិបត្តិជាសកល នៃជំងឺកូវីដ១៩ បានធ្វើឲ្យទំនាក់ទំនងពាណិជ្ជកម្មលើពិភពលោកមានការរាំងស្ទះ ក្នុងនោះកម្ពុជា ក៏ទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងផងដែរ។ ។ ក្នុងអំឡុងពេលនេះ បើគ្រួសារប្រជាពលរដ្ឋណាមួយ ជួបបញ្ហាលំបាកដោយខ្វះខាតស្បៀងអាហារក្នុងជីវភាពប្រចាំថ្ងៃ សូមរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីពួកគាត់ជួយសម្រួល និងដោះស្រាយជូនគ្រួសាររងគ្រោះ បានទាន់ពេលវេលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បន្ទាប់មានប្រសាសន៍សំណេះសំណាលរបស់ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបន្ទាយស្រី ក្រុមការងារបានចែកជូននូវអំណោយ ជាគ្រឿងឧបភោគបរិភោគ ជូនក្នុងមួយគ្រួសារ អង្ករ ១០គីឡូក្រាម ទឹកត្រី ០១យួរ និងទឹកស៊ីអ៊ីវ ០១យួរ។ ជាមួយនោះ ឯកឧត្តមប្រធាន ក៏បាននាំយកទេយ្យវត្ថុមួយចំនួន រួមនិងបច្ច័យ ប្រគេនដល់ព្រះសង្ឃគង់នៅវត្តបឋិសត្ថារាមរង្សី ហៅវត្តព្រះដាក់ផងដែរ។

អត្ថបទ និង រូបថត ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
កែសម្រួលអត្ថបទ ៖ សេង ផល្លី

Tags: ប្រជាពលរដ្ឋ​ក្រីក្រស្រុកបន្ទាយស្រី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វគ្គបណ្តុះបណ្តាលស្តីពី”កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ” !

វគ្គបណ្តុះបណ្តាលស្តីពី"កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ " !

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

គ្រួសារងាយរងគ្រោះ៦០គ្រួសារក្នុងស្រុកក្រឡាញ់ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាសប្បុរជនស្រុកវ៉ារិន អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបទទួលថវិកាសប្បុរជនស្រុកវ៉ារិន អបអរខួបលើកទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ឆ្នាំ២០២០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.