អាជ្ញាធរខេត្តសៀមរាប នាំយកស្រូវពូជចំនួន១០តោនចែកជូនប្រជាកសិករចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់
នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រូវពូជក្នុងទម្ងន់១០តោន ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តសៀមរាប ត្រូវបានចែកជូនដល់ប្រជាកសិករចំនួន១០០គ្រួសារ មកពី៣ឃុំ រួមមានឃុំកំពង់ផ្កូវ ឃុំតាអាន និងឃុំចន្លាសដៃ ក្នុងស្រុកក្រឡាញ់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ហើយពិធីចែកស្រូវពួជនេះ បានធ្វើឡើងនៅសាលាឃុំកំពង់ថ្កូវ។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប ...