Saturday, May 28, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
សេចក្តីថ្លែងការណ៍​រួមស្តីពី​កិច្ចប្រជុំរដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ នៅ​ខេត្តសៀមរាប​
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លទ្ធផល​នៃ​កិច្ចប្រជុំ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី ( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ ដែលជា​កិច្ចប្រជុំ​ពាក់ព័ន្ធ​មួយ នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ បាន​អះអាង​សារជាថ្មី អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គកា​សហប្រជាជាតិ ដើម្បី​សម្រេចបាន ការ​គ្រប​ដណ្តប់​សុខភាព​ជាស​កល​នៅ​ឆ្នាំ​២០៣០​។​

រដ្ឋមន្ត្រី​សុខាភិបាល​នៃ​ប្រទេស​អាស៊ាន រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ចិន ជប៉ុន និង​កូរ៉េ​ខាង​ង​ត្បូង នៅក្នុង​កិច្ចប្រជុំ​អាស៊ាន​បូក​៣ បើក​ទី​៨ ជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៤ ដែល​បាន​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានកត់សម្គាល់​នៅក្នុង​សេចក្តី​ថ្លែង​ការរួម​របស់ខ្លួន នា​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៩ នៅ​ក្រុង​សៀមរាប ដោយ​បញ្ជាក់ថា ៖ កិច្ចសហការ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​សុខាភិបាល ត្រូវបាន​តម្រៀប​តម្រង់​ជាមួយ​របៀបវារៈ​នៃ​ការអភិវឌ្ឍន៍​សុខាភិបាល​អាស៊ាន​ក្រោយ​ឆ្នាំ​២០១៥ ដោយ​ផ្តោត​ការយកចិត្ត​ទុក​ដា​ក់រួ​ម​ទៅលើ​សុខ​ភាពល្អ និង​សកម្ម​ក្នុង​វ័យ​ចំណាស់ បញ្ចប់​រាល់​ទំរង់​នៃ​កង្វះ​អាហារូបត្ថម្ភ ឆ្លើយតប​នឹង​ការគំរាមកំហែង​នៃ​ជំងឺឆ្លង និង​ជំងឺឆ្លង​លេចឡើង​ថ្មី ភាពស៊ាំ​នៃ​ឱសថ​ប្រឆាំង​មេរោគ ការ​គ្របដណ្តប់​សុខភាព​ជាស​កល ធនធានមនុស្ស​ក្នុង​វិស័យ​សុខាភិបាល វេជ្ជសាស្ត្រ​បុរាណ សុខភាព​មាតា​និង​ទារក ការឆ្លើយតប​ឆាប់រហ័ស​ចំពោះ​បញ្ហា​និង​វិបត្តិ​សុវត្ថិភាព​ចំណីអាហារ ការតាមដាន​រកមើល និង​ផែនការ ដើម្បី​ធានា​សុ​វត្តិភាព​ចំណីអាហារ និង​កសាង​សមត្ថភាព​អង្កេត​ស្រាវជ្រាវ​ជំងឺ​រាតត្បាត ដែល​បង្ករ​ដោយ​ចំណីអាហារ ។​

សេចក្តី​ថ្លែង​ការរួម​នោះ​បញ្ជាក់ថា សុខភាព​ប្រជាជនមាន​សារៈសំខាន់​ណាស់ ដោយ​មិន​គិត​អំពី​ស្ថានភាព​ភូមិសាស្ត្រ ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច​ឡើយ ហើយ​ក៏បាន​អះអាង​សារជាថ្មី អំពី​ការប្តេជ្ញាចិត្ត​ចំពោះ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គកា​សហប្រជាជាតិ ដើម្បី​សម្រេច​បានការ​ត្រប​ដណ្តប់​សុខភាព​ជាស​កល​នៅ​ឆ្នាំ​២០៣០ រួមមាន ការបង្ការ​ហានិភ័យ​ហិរញ្ញវត្ថុ លទ្ធភាព​ទទួលបាន​សេវា​ថែទាំ​សុខ​ភាពជា​សារ​វ័​ន្ត​ប្រកបដោយ​គុណភាព ទទួលបាន​ឱសថ​សារ​វ័​ន្ត និង​វ៉ាក់សាំង​មាន​សុវត្ថិភាព ប្រសិទ្ធិភាព គុណភាព នៅក្នុង​តម្លៃ​សមស្រប​ទាំងអស់គ្នា ៕

ព័ត៌មានជាតិ ថ្មីៗ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

27/05/2022
ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

26/05/2022

សេចក្តីថ្លែងការណ៍​រួម ស្តីពី​កិច្ចប្រជុំ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី ( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ បានបង្ហាញ​នូវ​ការប្តេជ្ញាចិត្ត បន្ត​ការខិតខំ​ប្រឹងប្រែង ក្នុងការ​អនុវត្តន៍​ច្បាប់​សុខភាព​អន្តរជាតិ ( IHR 2015 ) តាមរយៈ យុទ្ធសាស្ត្រ​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំ​ង​ឆ្លង​ថ្មីៗ​នឹង​គ្រោះអាសន្ន​សុខភាព​សាធារណៈ ( APSED III ) ដើម្បី​លើកកម្ពស់​សមត្ថភាព​ប្រទេស​ជា​សមាជិក​អាស៊ាន និង​បូក​៣ ក្នុងការ​បង្ការ ស្រាវជ្រាវ​រក និង​ឆ្លើយតប​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ។

ដើម្បី​រក្សា​វឌ្ឍនភាព​ដែល​សម្រេចបាន សេចក្តី​ថ្លែង​ការរួម​នោះ ចង្អុលបង្ហាញ​អំពី​ប្រការ​ចាំបាច់​មួយចំនួន ដូចជា​ត្រូវ​ពង្រឹង​ការប្រយុទ្ធ​នឹង​ភាពស៊ាំ​ឱសថ​ប្រឆាំង​មេរោគ សុ​វត្តិភាព​ចំណីអាហារ និង​គ្រប់គ្រង​ជំងឺឆ្លង​ពីស​ត្វ ការពង្រឹង​ទំនាក់ទំនង​អន្តរ​វិស័យ និង​ការចែករំលែក​ព័ត៌មាន ដោយ​រាប់បញ្ចូល​ទាំង​ការចែករំលែក​ទៀងទាត់​របាយការណ៍ អង្កេត​-​ស្រាវជ្រាវ​ជំងឺ​រាតត្បាត រវាង​វិស័យ​សុខាភិបាល​និង​វិស័យ​ពាក់ព័ន្ធ ពង្រឹង​យន្តការ​អន្តរ​វិស័យ​ដែលមាន​ស្រាប់ ពង្រឹង​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ក្នុងការ​តស៊ូ​មតិ សំរបសំរួល និង អនុវត្ត​អន្តរាគមន៍​ក្នុង​ផ្នែក​សង្គមកិច្ច​និង​សេដ្ឋកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ដោះស្រាយ​ជំងឺមិនឆ្លង និង​កត្តា​ហានិភ័យ​នានា ក្នុងនោះ​មាន​ជាអាទិ៍ ការប្រើប្រាស់​ផលិតផល​ថ្នាំជក់ គ្រឿង​ស្រវឹង​ប្រកបដោយ​គ្រោះថ្នាក់ របប​អាហារ​ប៉ះពាល់​សុខភាព និង​របៀប​រស់នៅ​កង្វះ​កាយ​វប្បកម្ម ៕

 



​អត្ថបទ និង រូបភាព ៖ លោក ងិន គឹម​ឡេង​

Tags: កិច្ចប្រជុំ រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​បូក​បី​( ចិន ជប៉ុន កូរ៉េ ) លើក​ទី​៨ចិន ជប៉ុន កូរ៉េសុខាភិបាល​អាស៊ាន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​

អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

17/05/2022
កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

17/05/2022
ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

17/05/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    ពិធីផ្សឹកភ្នំខ្សាច់ ស្រង់ព្រះ និងឆ្លងឆ្នាំ នៅវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង

    97 shares
    Share 39 Tweet 24
  • ភ្លៀងធ្លាក់ខ្លាំងលាយឡំ នឹងខ្សល់កន្ត្រាក់និងមានផ្គររន្ទះ ប៉ះពាល់ស្រុកពីរបណ្តាលឱ្យស្លាប់មនុស្សម្នាក់, របួសធ្ងន់ចំនួន ១នាក់ និងស្រាល ៣នាក់ 

    64 shares
    Share 26 Tweet 16
  • អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

    42 shares
    Share 17 Tweet 11
  • ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

    40 shares
    Share 16 Tweet 10
  • តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

    37 shares
    Share 15 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (264)
  • ​គ្រោះធម្មជាតិ (82)
  • ចំណេះដឹង និង ការអប់រំ (369)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,654)
  • ព័ត៌មានកីឡា (30)
  • ព័ត៌មានជាតិ (3,977)
  • ព័ត៌មានជាតិទូទៅ (115)
  • ព័ត៌មានអន្តរជាតិ (596)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (549)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (728)
  • សាសនា និង មនុស្សធម៌ (713)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (153)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.