Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​
69
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​សៀមរាប បាន​អនុវត្តន៍​វិធានការ​ក្ដៅ ទៅលើ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ សរុប​ចំនួន​២៤ ក្នុង​ខេត្តសៀមរាប ឲ្យ​គោរព​តាម​សេចក្ដីណែនាំ​ពាក់ព័ន្ធ​នឹង​ការចូល​ចំណត ដែល​រដ្ឋបាលខេត្ត​បានកំណត់ ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណ​ក្នុង​ក្រុង​សៀមរាប​។​

​បន្ទាប់ពី​បាន ជូនដំណឹង ក៏ដូចជា​ណែនាំ​ដល់​ក្រុមហ៊ុន និង​រថយន្តឈ្នួល​គ្រប់​ប្រភេទ​ឲ្យ​ចូល​ចត​ក្នុង​ចំណត​ទាំងពីរ​កន្លែង​ជាច្រើន​ដង​រួចមក​។ ក្រុមហ៊ុន​មួយចំនួន រួម​នឹង​អ្នក​ប្រកប​របរ​រត់​តាក់ស៊ី​ភាគច្រើន មិន​គោរព​តាម​សេចក្ដីជូនដំណឹង​នោះ លោក ពិន ប្រាកដ អភិបាលរង​ខេត្តសៀមរាប​បាន​មានប្រសាសន៍​ធ្ងន់ៗ​ថា នេះ​គឺជា​ចំណាត់​ក្ដៅ​មួយ ដែល​អាជ្ញាធរ​ចាំបាច់​ត្រូវ​លុបបំបាត់​ឱ្យបាន នូវ​ការចត​រថយន្ត​គ្មាន​សណ្តាប់ធ្នាប់ ការ​ឈរ​ចាប់​ម៉ូយ​រញ៉ែរ​ញ៉ៃ​នៅតាម​ដងផ្លូវ​របស់​អ្នក​ក្រុម​អ្នករត់​ស៊ី និង​ក្រុមហ៊ុន​រថយន្តក្រុង​មួយចំនួន​។ លោក​អភិបាលរង​ខេត្ត បានបញ្ជាក់ នៅ​ថ្ងៃទី​០២​ខែកញ្ញា​នេះ មាន​ក្រុមហ៊ុន​រថយន្ត​ចំនួន​២៣​ហើយ បាន​ចូលមក​ចត​នៅក្នុង​ចំណត​បុរី សៀង ណាំ នៅតែ​មួយ​ក្រុមហ៊ុន​ប៉ុណ្ណោះ​ដែល​មិន​ចូល​ចំណត ប៉ុន្តែ​លោក​ថា ក្រុមហ៊ុន​មួយ​នោះ នឹង​ចូល​នៅ​ថ្ងៃស្អែក​នេះ​។​

​ដោយឡែក​ការលើកឡើង​របស់​ក្រុម​អ្នករត់​តាក់ស៊ី នៅក្រៅ​ចំណត​បាន​និយាយថា នៅក្នុង​ចំណតរថយន្ត ក្នុង​បុរី សៀង ណាំ មិនមាន​ការរៀបចំ​ត្រឹមត្រូវ ខ្វះ​អនាម័យ ខ្វះ​បន្ទប់ទឹក និង​មិនមាន​កន្លែង​អង្គុយ​រង់ចាំ​សមរម្យ​សម្រាប់​អ្នកដំណើរ​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​ឧកញ៉ា ទូច សៀ អ្នកវិនិយោគ​ចំណតរថយន្ត​នៅក្នុង​សៀមរាប​នេះ ក៏បាន​ទទួលស្គាល់ថា ពិត​ជាមាន​ចំណុច​ខ្វះខាត​ទាំងនេះ​មែន លោក​បាន​សន្យាថា លោក​នឹងធ្វើ​ការកែលម្អ​ចំណតរថយន្ត​នៅក្នុង​បុរី សៀង ណាំ​នេះ ឱ្យបាន​ស្អាត​ឡើងវិញ ទៅតាម​ការណែនាំ​របស់​អាជ្ញាធរខេត្ត​។ ទោះជា​យ៉ាងណា លោក​ឧកញ៉ា ទូច សៀ បញ្ជាក់ថា ការងារ​រៀបចំ​ចំណត​នេះ លោក​មិន​អាចធ្វើ​ម្តង​បាន​ទាំងអស់​ទេ តែ​លោក​នឹង​ធ្វើតាម​ការណែនាំ​របស់​អាជ្ញាធរខេត្ត​។​

​សូមបញ្ជាក់ថា ដើម្បី​ធ្វើឱ្យ​ក្រុង​សៀមរាប ដែលជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​កម្ពុ​ជាមាន សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និង​សោ​ភណ្ឌ​ភាព​ស្អាត​នៅតាម​ផ្លូវ​សាធារណ អាជ្ញាធរ​ខេត្តសៀមរាប បានរៀបចំ​ឱ្យមាន​ចំណតរថយន្ត​ដឹក​អ្នកដំណើរ​ចំនួន​ពីរ​កន្លែង គឺ​នៅ​ផ្នែក​ខាងកើត មាន​ទីតាំង​នៅក្នុង​បុរី សៀង ណាំ ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប និង ផ្នែក​ខាងលិច​នៅ​សង្កាត់​ក្រ​ង៉ែ​ជិត​បុរី សៀង ណាំ ទី​ពីរ ដែល​អាចឱ្យ​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​គ្រប់​ប្រភេទ​ចូល​បាន​យ៉ាង​ងាយស្រួល​៕



​អត្ថបទ និង រូបភាព ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ​៖ លោក សេង ផល្លី​

Tags: ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​ចំណត​រថយន្តខេត្តសៀមរាបអាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

កូរ៉េខាងជើង បដិសេធ​ពី​ការទទួលបាន​ប្រាក់២​ពាន់​លាន​ដុល្លារ តាមរយៈ​ការវាយប្រហារតាម​អ៊ី​ន​ធឺ​ណេ​តទៅលើ​ធនាគារ

កូរ៉េខាងជើង បដិសេធ​ពី​ការទទួលបាន​ប្រាក់២​ពាន់​លាន​ដុល្លារ តាមរយៈ​ការវាយប្រហារតាម​អ៊ី​ន​ធឺ​ណេ​តទៅលើ​ធនាគារ

ការវាយប្រហារ របស់​អាមេរិកក្នុង​ទីក្រុងIdlib ធ្វើ​ឲ្យ​ប៉ះពាល់ដល់​បទ​ឈប់​បាញ់​គ្នា ជាមួយ​ប្រទេស​ស៊ី​រី

ការវាយប្រហារ របស់​អាមេរិកក្នុង​ទីក្រុងIdlib ធ្វើ​ឲ្យ​ប៉ះពាល់ដល់​បទ​ឈប់​បាញ់​គ្នា ជាមួយ​ប្រទេស​ស៊ី​រី

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.