Wednesday, December 6, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី​០១ ខែកញ្ញា ឆ្នាំ​២០១៩ វត្ត​ចន្ទ​បុប្ផារាម ហៅ​វត្ត​ថ្មី បានរៀបចំ​វិធី​កាត់​ខ្សែបូរ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​សមិទ្ធិផល​នានា​នៅក្នុង​វត្ត ក្រោម​អធិបតីភាព ឯកឧត្តម ឧកញ៉ា សៀង ណាំ សមាជិកសភា និង​ជា​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង​វត្តមាន សមាជិក​សមាជិកា​ក្រុមការងារ​ចុះជួយ​ស្រុក​ជីក្រែង អាជ្ញាធរ​មូលដ្ឋាន ដូនជី តាជី និង​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​យ៉ាងច្រើន​កុះករ​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម​ឧកញ៉ា សៀង ណាំ ក៏បាន​រំលឹក​ឡើង​ដែរ​ពី​សម័យ​កាលដែល​ប្រទេស​កម្ពុជា ធ្លាក់ចូល​ទៅក្នុង​រប​ប្រល័យ​ពូជ​ជ​សាស​ន៏ ៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ បណ្តា​ឱ្យ​ហេដ្ឋារចនាសម្ព័ន្ធ​សង្គមជាតិ វត្ត​អារាម​សាលារៀន ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​ទទួលរង​នូវ​ការបំផ្លិចបំផ្លាញ​ស្ទើរតែ​សូន្យ សូម្បីតែ​ព្រះសង្ឃ វត្ត​អារាម និង​សាសនា​ផ្សេងៗ​ទៀត ក៏ត្រូវ​ទទួលរង​នូវ​ការកាប់សំលាប់ និង​បំផ្លិចបំផ្លាញ​ស្ទើរតែ​ផុត​ពូជ​ដែរ​។ ប៉ុន្តែ អាស្រ័យ​ដោយមាន​ជ័យ​ជំ​នៈ ៧ មករា ឆ្នាំ​១៩៧៩ ប្រជាជន​កម្ពុជា​បាន​រំដោះ​រួច​ផុតពី​គ្រោះ​ប្រល័យ​ពូជ​សាស​ន៏ និង​ទទួលបាន​សិទ្ធិសេរីភាព រួមគ្នា​កសាង​សង្គមជាតិ​ឡើងវិញ​រហូត​មានការ​រីកចំរើន​ជា​លំដាប់​ទាំង​ពុទ្ធចក្រ និង​អាណាចក្រ​ដូច​ឃើញជាក់ស្តែង​ក្នុង​បច្ចុប្បន្ន​។​

​ឯកឧត្តម មានប្រសាសន៍​ទៀតថា សមិទ្ធិផល​ថ្មីៗ​ដែល​បាន​សម្ពោធ​ឆ្លង​នាពេល​ទាំងនេះ គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​រួមចំណែក​ក្នុងការ​រីកចំរើន​នៃ​វិស័យ​ពុទ្ធចក្រ ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង ហើយ​ព្រះ​ពុ​ទ្ឋ​សាសនា​ជា​សាសនា​របស់​រដ្ឋ​។​ទន្ទឹមនឹងនេះ វិស័យ​ពុ​ទ្ឋ​ចក្រ​និង​វិស័យ​អាណាចក្រ​បាន​ដើរ​ទន្ទឹមគ្នា​ពុំ​អាច​ខ្វះ​មួយណា​បានឡើយ ចូលរួម​ជួយ​ស្តារ​និង​អភិវឌ្ឍ​ន័​សង្គមជាតិ​ឱ្យបាន​រីកចំរើន​។

ព័ត៌មានជាតិ ថ្មីៗ

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

05/12/2023
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

05/12/2023

​ក្នុងនោះដែរ​ឯកឧត្តម ក៏បាន​ថ្លែង​នូវ​ការកោតសរសើរ​ចំពោះ​ព្រះចៅអធិការ ព្រះសង្ឃ គណៈកម្មការ អាចារ្យវត្ត អាជ្ញាធរ​ដែនដី បងប្អូន​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​គ្រប់​មជ្ឈដ្ឋាន​ដែល​បាន​សាមគ្គី ចូលរួមចំណែក​ជា​កម្លាំង​កាយ កម្លាំងចិត្ត និង​ទ្រព្យធន​ធ្វើ​ឲ្យ​ការកសាង​ស​មិ​ទ្ឋ​ផល​ទាំងនេះ​បានសម្រេច​រួចរាល់​ជា​ស្ថាពរ​។ ហើយ​ឯកឧត្តម ក៏​សូម ផ្តាំផ្ញើរ​ដល់​ប្រជា​ពុ​ទ្ឋ​បរិស័ទ រួមគ្នា​ថែរក្សា​ឱ្យបាន​គង់វង្ស​និង​ថែរក្សា​សំអាត និង​ទីវ​ត្ត​អារាម​ទាំងមូល​ឱ្យបាន​ជាប្រចាំ ព្រោះថា​អ្នកប្រព្រឹត្តិ​អំពើ​ល្អ រមែង​នូវ​ទទួលបាន​នូវ​ផល​ល្អ សូម​ចៀសវាង​នូវ​ការចង់បាន​ទ្រព្យសម្បត្តិ និង​គរុ​ភ័​ណ្ឌ​វត្ត​ធ្វើជា​កម្ម​សិ​ទ្ឋ​ផ្ទាល់ខ្លួន​ព្រោះ​វា​ជា​អំពើ​បាប​។​

​បើតាម​ថេរ​ដីកា​របស់ ព្រះគ្រូ​រតន​វិ​សុ​ទ្ឋិ​រង្សី ធម្ម​ស្សី សោម ពេជ្រ ព្រះគ្រូ​ចៅអធិការ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) បាន​ឲ្យ​ដឹងថា វត្ត​ចន្ទ​បុប្ផារាម ស្ថិតនៅ​ភូមិ​ត្នោត ឃុំ​ជីក្រែង ស្រុក​ជីក្រែង​ខេត្តសៀមរាប ហើយ​ស​មិ​ទ្ឋ​ផល​ដែល​សម្ពោធ​នាពេលនេះ រួមមាន ហោត្រៃ​មួយ សាងសង់​ខ្លោងទ្វារ​បង្ហើយ បន្ត​ពីមុនមក​ទាំងពីរ សាលា​ធម្មសភា មួយ​ខ្នង ឧបដ្ឋាន​សាលាឆាន់ មួយ​ខ្នង ចាក់ដី​បំពេញ​ទីធ្លា​វត្ត រៀបចំ​សួនច្បា​ដាំ​ដើមឈើ​ចាក់​ផ្លូវ​បេតុង​មុខ​ហោត្រៃ រូបសំណាក​សម្តេចព្រះសង្ឃរាជ ជួន​ណាត ជាដើម ​សមិទ្ធិផល​ដែល​ត្រូវ​សម្ពោធ​ឆ្លង​នា​ថ្ងៃនេះ​គឺ​អស់​ថវិកា​សរុប​ចំនួន​១៤៥.៦៤៣
(​ដប់​បួន​ម៉ឺន​ប្រាំ​ពាន់​ប្រាំមួយរយ​សែសិប​បី​ដុល្លារ​) ។

​ព្រះអង្គ​មាន​ថេរ​ដីកា​ទៀតថា ចំពោះ​ស​មិ​ទ្ឋ​ផល​ដែរ​សម្រេចបាន​ទាំងនេះ គឺ​បាន​សហការ​ជួយឧបត្ថម្ភ​ពី​បណ្ដា​ពុទ្ធបរិស័ទ​ចំណុះជើងវត្ត​ទាំងអស់​សប្បុរសជន​នៅក្នុង​ស្រុក ខេត្ត ទូទាំងប្រទេស និង​ក្រៅប្រទេស​ផងដែរ ប៉ុន្តែ​រហូតដល់​ពេលនេះ​វត្ត​នៅ​ជំពាក់​ថ្លៃ​សម្ភារៈ​ចំនួន ១៥,៣៩២$ (​មួយ​ម៉ឺន​ប្រាំ​ពាន់​បី​រយ​កៅសិប​ពីរ​ដុល្លារ​ទៀត​ពុំទាន់​សង​រួច​) ៕

​អត្ថបទ និង រូបភាព ៖​យូ វង្ស​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​)​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាមស្រុកជីក្រែង​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូរ៉េខាងជើង បដិសេធ​ពី​ការទទួលបាន​ប្រាក់២​ពាន់​លាន​ដុល្លារ តាមរយៈ​ការវាយប្រហារតាម​អ៊ី​ន​ធឺ​ណេ​តទៅលើ​ធនាគារ

កូរ៉េខាងជើង បដិសេធ​ពី​ការទទួលបាន​ប្រាក់២​ពាន់​លាន​ដុល្លារ តាមរយៈ​ការវាយប្រហារតាម​អ៊ី​ន​ធឺ​ណេ​តទៅលើ​ធនាគារ

ការវាយប្រហារ របស់​អាមេរិកក្នុង​ទីក្រុងIdlib ធ្វើ​ឲ្យ​ប៉ះពាល់ដល់​បទ​ឈប់​បាញ់​គ្នា ជាមួយ​ប្រទេស​ស៊ី​រី

ការវាយប្រហារ របស់​អាមេរិកក្នុង​ទីក្រុងIdlib ធ្វើ​ឲ្យ​ប៉ះពាល់ដល់​បទ​ឈប់​បាញ់​គ្នា ជាមួយ​ប្រទេស​ស៊ី​រី

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត ត្រូវ​បញ្ជៀ​ស​ចលាចល​នៅក្នុង​សង្គម បង្កដោយ​ក្រុម​ជ្រុលនិយម​

អភិបាលខេត្ត​សៀមរាប ក្រើនរំលឹក​ដល់​អាជ្ញាធរខេត្ត ត្រូវ​បញ្ជៀ​ស​ចលាចល​នៅក្នុង​សង្គម បង្កដោយ​ក្រុម​ជ្រុលនិយម​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    93 shares
    Share 37 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (557)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,260)
  • ព័ត៌មានកីឡា (50)
  • ព័ត៌មានជាតិ (5,142)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (859)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (886)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.