Wednesday, January 20, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​

ដោយ Pothe Thun
02/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី បាន​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ព្រឹក​ថ្ងៃទី​០២ កញ្ញា​នេះ​
20
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​លោក​បណ្ឌិត មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ភរិយា បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា​ហើយ នៅ​ម៉ោង ៩:៤០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែ កញ្ញា ឆ្នាំ ២០១៩ នេះ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ចាប់ ពីថ្ងៃ​ទី​២ ដល់​ថ្ងៃទី​៤ ខែ កញ្ញា ឆ្នាំ​២០១៩ តប​តាម​ការអញ្ជើញ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នេះ​បើតាម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ម្ដេច​តេ​ជោ ហ៊ុន សែន ។​

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បាន​បង្ហាញថា នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​រូបនេះ នឹង​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ពីគ្នា ជាមួយ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី​កម្ពុជា និង សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះដែរ លោក មហា​ធា មហាម៉ាត់ នឹង​ជួបប្រជុំ​ទ្វេភាគី ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន ដោយ​គ្រោង​ពិភាក្សា​លើ​ទិដ្ឋភាព​ផ្សេងៗ នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេរ​ភាគី​រវាង​ប្រទេស​ទាំងពីរ​។ នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទាំងពីរ ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ ដែលមាន​ផលប្រយោជន៍​រួម​ផងដែរ​។ បន្ទាប់មក នាយករដ្ឋមន្ត្រី​ទាំងពីរ នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន និង​ធ្វើការ​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

ព័ត៌មានជាតិ ថ្មីៗ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

វិស័យទូរគមនាគមន៍ក្នុងខេត្តសៀមរាប មានបញ្ហាប្រឈម ក្នុងពេលកំពុងមានការអនុវត្តគម្រោងស្ថាបនាផ្លូវ៣៨ខ្សែ

19/01/2021
លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

លោកជំទាវ កិត្តិសង្គហបណ្ឌិត ឃួន សុដារី៖ ចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ និងជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ចិន មានលក្ខណៈពិសេស ហើយធន់នឹងវិបត្តិ និងហេតុការណ៍ផ្សេងៗ

19/01/2021

​ក្រសួងការបរទេស​បាន​បញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់ បណ្ឌិត​មហា​ធា មហាម៉ាត់ នៅ​កម្ពុជា​នឹង​រួមចំណែក​កាន់តែ​ប្រសើរ​ក្នុងការ​ពង្រឹង និង​ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​បន្ថែមទៀត នូវ​ចំណងមិត្តភាព​និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ដ៏​ល្អ​រវាង​កម្ពុជា​និង​ម៉ាឡេស៊ី ទាំង​នៅក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី តំបន់ និង​អន្តរជាតិ​។​

​លោក មហា​ធា ម៉ូ​ហា​ម៉ា​ដ (Mahathir Mohamad) បាន​ក្លាយជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី តាមរយៈ​បោះឆ្នោត និង​ទទួលបាន​ជោគជ័យ លើ​អតីត​នាយករដ្ឋមន្ត្រី​លោក ណា​ជីប រ៉ា​ហ្សា​ក់ កាលពី​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៨ ហើយ​លោក​ក៏​ជា​មេដឹកនាំ​កំពុងកាន់​អំណាច ដែលមាន​វ័យ​៩៤​ឆ្នាំ ចាស់​ជាងគេ​លើ​ពិភពលោក​ផងដែរ​។​

​សូមជម្រាបថា លោក មហា​ធា ជា​មេដឹកនាំ​ប្រទេស​ជា​មិត្ត​ទី​៦​ហើយ ដែល​បាន​បានមក​បំពេញ​ទស្សនកិច្ច នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩​នេះ​។ ក្នុងនោះ​មេដឹកនាំ​ប្រទេស​ជា​មិត្ត​រួមមាន​
– ប្រធានាធិបតី​វៀតណាម លោក ង្វៀង ហ្វ៊ូ​ជុង (Nguyen Phu Trong) បំពេញ​ទស្សនកិច្ច រយៈពេល​២​ថ្ងៃ​ពីថ្ងៃ​ទី​២៥ ដល់ ថ្ងៃទី​២៦ ខែកុម្ភៈ ,
– ប្រធានាធិបតី​កូរ៉េខាងត្បូង លោក មូ​ន ចេ​អ៉ី​ន និង​ភរិយា បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា​,
– លោកស្រី អោ​ង សាន​ស៊ូ​ជី (Aung San Suu Kyi) ទីប្រឹក្សា​រដ្ឋ​នៃ​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បំពេញ​ទស្សនកិច្ច​ចាប់ពី​ថ្ងៃទី​២៩ ខែមេសា ដល់​ថ្ងៃទី​០១ ខែឧសភា
– លោក KP Sharma Oli នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ បំពេញ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា
– លោក ម៉ៃ​ទ្រី​ប៉ា​ឡា ស្រ៊ី​សេនា ប្រធានាធិបតី​ស្រីលង្កា​ទស្សនកិច្ច​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៧ ដល់​ថ្ងៃទី​១០ ខែសីហា​។​

​រូបភាព​៖ ហ្វេ​ស​ប៊ុ​ក សម្ដេច​តេ​ជោ​
​អត្ថបទ​កែសម្រួល​ដោយ​៖ សេង ផល្លី​

Tags: នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ីលោក​បណ្ឌិត មហា​ធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

មហោស្រព​សិល្បៈ​ចម្រៀង​ខ្មែរ​ជា​សកល​ថ្នាក់​ខេត្ត លើក​ទី​៥ ឆ្នាំ​២០១៩ ត្រូវបាន​ចាប់ផ្ដើម​ហើយ​នៅ​ព្រឹក​មិញ​នេះ​

អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​

អាជ្ញាធរ​ខេត្តសៀមរាប ចាត់វិធានការ​ក្ដៅ​ចំពោះ​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​មិន​ចូល​ចំណត​ក្នុង​ក្រុង​

ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

ឯកឧត្តម ឧកញ៉ា សៀង ណាំ អញ្ជើញ​កាត់​ខ្សែបូរ​សមិទ្ធិផល​នានា​ក្នុង​វត្ត​ចន្ទ​បុប្ផារាម​ ​វត្ត​ចន្ទ​បុប្ផារាម ( ហៅ​វត្ត​ថ្មី​) ក្នុងស្រុក​ជីក្រែង​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

មនុស្ស១៣នាក់ត្រូវរថយន្តធំកិនស្លាប់ ខណៈកំពុងដេកលើចិញ្ចើមផ្លូវ

19/01/2021
រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

រុស្ស៉ីសហការជាមួយ Huawei ក្នុងការបង្កើត និងផ្គត់ផ្គង់បច្ចេកវិទ្យា 5G ខណៈអាមេរិក និងលោកខាងលិចបោះបង់ចោល

24/08/2020
នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ចូលមន្ទីរពេទ្យជាថ្មី ក្រោយលទ្ធផលពិនិត្យសុខភាពកាន់តែព្រួយបារម្ភ

24/08/2020

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (256)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,121)
  • ព័ត៌មានកីឡា (21)
  • ព័ត៌មានជាតិ (2,851)
  • ព័ត៌មានជាតិទូទៅ (62)
  • ព័ត៌មានអន្តរជាតិ (444)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (329)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (604)
  • សាសនា និង មនុស្សធម៌ (436)
  • សេដ្ឋកិច្ច និង កសិកម្ម (113)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.