Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

អាជ្ញាធរខេត្តសៀមរាប នាំយកស្រូវពូជចំនួន១០តោនចែកជូនប្រជាកសិករចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
09/11/2020
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
អាជ្ញាធរខេត្តសៀមរាប នាំយកស្រូវពូជចំនួន១០តោនចែកជូនប្រជាកសិករចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកក្រឡាញ់
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្រូវពូជក្នុងទម្ងន់១០តោន ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលខេត្តសៀមរាប ត្រូវបានចែកជូនដល់ប្រជាកសិករចំនួន១០០គ្រួសារ មកពី៣ឃុំ រួមមានឃុំកំពង់ផ្កូវ ឃុំតាអាន និងឃុំចន្លាសដៃ ក្នុងស្រុកក្រឡាញ់ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ដោយគ្រោះជំនន់ទឹកភ្លៀងកន្លងមកនេះ ហើយពិធីចែកស្រូវពួជនេះ បានធ្វើឡើងនៅសាលាឃុំកំពង់ថ្កូវ។

លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ក្រោយពីជំនន់ទឹកភ្លៀងត្រូវបានថមថយទៅវិញ និងស្ថិតក្រោមចំណាត់ការដ៏ខ្ពង់ខ្ពស់ និងឈ្លាសវៃ នៃសម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា លើវិធានការស្តារវិស័យសិកម្មឡើងវិញ ពិសេសចំពោះមុខ គឺសំដៅទៅលើការគិតគូអំពីដំណាំស្រូវ ដែលត្រូវរងការបំផ្លិចបំផ្លាញនោះ។ ច្បាស់ណាស់ថា ដំណាំស្រូវ គឺជាដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអទិភាពលើវិស៍យសេដ្ខកិច្ចជាតិផងដែរ ដូច្នេះហើយទើបយុទ្ធនាការចែកស្រូវពូជ ត្រូវតែជាសកម្មភាពបន្ទាន់ ក្រោមកិច្ចសហការជាមួយគ្នាដោយ ក្រសួងកសិកម្ម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអាជ្ញាធរខេត្ត។

បើតាម លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានឲ្យដឹងថា ស្រុកក្រឡាញ់ គឺជាស្រុកគោលដៅទី៦ និងជាស្រុកចុងក្រោយគេ ដែលអាជ្ញាធរខេត្តសៀមរាប ត្រូវបញ្ចប់យុទ្ធនាការចែកស្រូវពូជជូនដល់ប្រជាកសិករ ដែលរងផលប៉ះពាល់ខូចខាតស្រូវស្រែ ដោយជំនន់ទឹកភ្លៀងនារដូវវស្សាកន្លងមក។ មូលដ្ឋានដែលទទួលបានស្រូវពូជនេះរួមមានស្រុក-ក្រុងចំនួន៦ ស្ថិតនៅតាមបណ្តាយផ្លូវជាតិលេខ៦ គឺស្រុកជីក្រែង សូទ្រនិគម ប្រាសាទបាគង ក្រុងសៀមរាប ស្រុកពួក និងស្រុក្រឡាញ់ សារុបជាង ៨០តោន។ ស្រូវពូជទាំងនោះ គឺពូជស្រូវសែនក្រអូប ផលិតដោយក្រសួងកសិកម្ម ពិនិត្យគុណភាពបែងចែកដោយប្រព័ន្ធស្បៀងបម្រុងកម្ពុជា ក្រោមកិច្ចសហការបញ្ជូនទៅកាន់គោលដៅយដោយ គណៈកម្មាធិការជាតិតិគ្រប់គ្រងគ្រោះមហន្តរាយ ជាប្រភេទពូជស្រូវមិនប្រកាន់រដូវ មានអាយុកាលចាប់ពីគ្រាប់ស្រូវធ្លាក់ដល់ដី រហូតដល់ពេលវេលាប្រមូលផល ត្រឹមតែ១១០ថ្ងៃប៉ុណ្ណោះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរបញ្ជាក់ដែរថា ក្នុងព្រឹត្តិការណ៍ជំនន់ទឹកភ្លៀងកន្លងមកនេះ ផ្ទៃដីបង្ករបង្កើនផលស្រូវនៅខេត្តសៀមរាប ទទួលរងផលប៉ះពាល់ប្រមាណជាង១ម៉ឺនហិចតា ក្នុងនោះផ្ទៃដីដែលរងការខូចខាតធ្ងន់ធ្ងរនិងត្រូវស្តារឡើងវិញ មានទំហំ ប្រមាណជាង៨០០ហិចតាប៉ុណ្ណោះ ដោយសារតែភូមិសាស្រ្តនៃខេត្តសៀមរាប មានផ្ទៃរងទឹកភ្លៀងជាតំបន់ឆ្លងកាត់នៃលំហូរបរិមាណទឹកភ្លៀងពីតំបន់ខ្ពង់រាប ឆ្ពោះទៅកាន់តំបន់វាលទំនាបនៃបឹងទន្លេសាប។ វស្សាឆ្នាំ២០២០នេះ បឹងទន្លេសាបមិនមានជំនន់ខ្លាំង កម្រឹតកម្ពស់ទឹកនៅទាប ដែលមានលទ្ធភាពអាចទទួលស្រូបយកបរិមាណទឹកភ្លៀង ដែលហូរធ្លាក់ពីតំបន់ខាងលើ ដូច្នេះហើយទើបឆ្នាំនេះ ខេត្តសៀមរាបអាចចៀសផុតពីការរងគ្រោះធ្ងន់ធ្ងរនៃជំនន់ទឹកភ្លៀង៕
អត្ថបទ និង រូបភាព៖ ងិន គីមឡេង

Tags: កសិករស្រុកក្រឡាញ់​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសមាជិកសមាជិការដ្ឋសភា អញ្ជើញចូលរួមទិវាបុណ្យឯករាជ្យជាតិ លើកទី៦៧

ក្រុមការងារឯកឧត្តម ជា ច័ន្ទបរិបូណ៌ ចុះពិនិត្យគម្រោងលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់

ក្រុមការងារឯកឧត្តម ជា ច័ន្ទបរិបូណ៌ ចុះពិនិត្យគម្រោងលើកកម្ពស់ជីវភាពគ្រួសារក្រីក្រ ក្នុងស្រុកក្រឡាញ់

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ដល់មណ្ឌលកម្សាន្តនានា

អាជ្ញាធរខេត្តសៀមរាប ព្រមានចាត់វិធានការច្បាប់ដល់មណ្ឌលកម្សាន្តនានា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.