ការកាប់បំផ្លាញព្រៃឈើជាសកម្មភាពបង្កឲ្យមានគ្រោះមហន្តរាយដល់បរិស្ថានធម្មជាតិ ការធ្វើអាជីវកម្មព្រៃឈើ និង ការធ្វើជំនួញលើដីព្រៃឈើខុសច្បាប់ គឺជាបទល្មើសដ៏ធ្ងន់ធ្ងរបំផុត ដែលមិនអាចអត់ឱនឱ្យបាន
ថ្លែងនៅក្នុងពិធីអបអរសាទរ បុណ្យរុក្ខទិវាជាតិឆ្នាំ២០១៩ ( ៩ កក្កដា ) ដែលខេត្តសៀមរាប បានប្រារព្ធឡើងនៅភូមិក្រពើ ឃុំបល្ល័ង្គ ស្រុកប្រាសាទបាគង នាព្រឹកថ្ងៃទី០៣ ខែកក្កដានេះ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋ និងបណ្តាឈ្មួញគ្រប់រូប ដែលកំពុងបន្តកាប់បំផ្លាញព្រៃឈើចាប់យកដីព្រៃ និងកំពុងបន្តធ្វើអាជីវកម្មព្រៃឈើ ...