Saturday, July 2, 2022
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ការកាប់បំផ្លាញ​ព្រៃឈើជា​សកម្មភាព​បង្ក​ឲ្យ​មាន​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ ការធ្វើ​អាជីវកម្ម​ព្រៃឈើ និង ការធ្វើ​ជំនួញ​លើដី​ព្រៃឈើ​ខុសច្បាប់ គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត ដែល​មិនអាច​អត់ឱន​ឱ្យបាន

ដោយ Pothe Thun
03/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
39
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​ពិធី​អបអរសាទរ បុណ្យ​រុក្ខទិវា​ជាតិ​ឆ្នាំ​២០១៩ ( ៩ កក្កដា ) ដែល​ខេត្តសៀមរាប បាន​ប្រារព្ធ​ឡើង​នៅ​ភូមិ​ក្រពើ ឃុំ​ប​ល្ល័​ង្គ ស្រុក​ប្រាសាទបាគង នា​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា​នេះ ឯកឧត្តម អ៊ឹង ហឿន ប្រធាន​ក្រុមប្រឹក្សា​ខេត្តសៀមរាប បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​បណ្តា​ឈ្មួញ​គ្រប់រូប ដែល​កំពុង​បន្ត​កាប់បំផ្លាញ​ព្រៃឈើ​ចាប់យក​ដីព្រៃ និង​កំពុង​បន្តធ្វើ​អាជីវកម្ម​ព្រៃឈើ ធ្វើ​ជំនួញ​ដី​ព្រៃឈើ​ខុសច្បាប់ សូម​បញ្ឈប់​សកម្មភាព​ទាំងនោះ​ជាបន្ទាន់ ព្រោះ​វា​គឺជា​បទល្មើស​ដ៏​ធ្ងន់ធ្ងរ​បំផុត ជាពិសេស វា​ជាហេតុ​នៃ​ការបង្ក​គ្រោះមហន្តរាយ​ដល់​បរិស្ថាន​ធម្មជាតិ ដែល​មិនអាច​អត់ឱន​ឱ្យបាន ។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្តថា ការ​ប្រារព្ធ​ពិធី​នេះ គឺជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញ អំពី​ការខិតខំ​ប្រឹងប្រែង​យ៉ាងសកម្ម របស់​រាជរដ្ឋាភិបាល ក្នុងការ​គ្រប់គ្រង​-​អភិរក្ស​ធនធាន​ព្រៃឈើ ដែលជា​គោលដៅ​អាទិភាព​ខ្ពស់ និង​ចក្ខុវិស័យ​វែងឆ្ងាយ ប្រកបដោយ​និរន្តរភាព​។ ការអភិរក្ស និង​ការគ្រប់គ្រង​ធនធានធម្មជាតិ ជីវចំរុះ និង​ប្រព័ន្ធ​អេកូឡូស៊ី​ប្រកបដោយ​ប្រសិទ្ធភាព ពិតជា​បានរួម​ចំណែក​ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម ឱ្យបាន​ប្រសើរឡើង​។ ធនធានធម្មជាតិ គឺជា​ប្រភពធនធាន​មួយ​ដ៏​រស់​រវើក និង​មិនចេះ​រីងស្ងួត ប្រសិនបើ​យើងទាំងអស់គ្នា​ចេះ​គ្រប់គ្រង ការពារ និង​អភិរក្ស ឱ្យបាន​សមស្រប ។ ធម្មជាតិ​ទាំងឡាយ​អាច​រស់​នៅលើ​ភពផែនដី​យើង​នេះ​បាន ដោយ​មិនចាំបាច់​មាន​មនុស្ស តែ​មនុស្ស​សត្វ​ទាំងឡាយ មិនអាច​រស់នៅ​ដោយ​ខ្វះ​ធម្មជាតិ​នោះទេ ។​

​ឯកឧត្តម អ៊ឹង ហឿន មានប្រសាសន៍​បន្ថែមថា កន្លងមក​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប បាន​កំពុង​ថែរក្សា​ការពារ​យ៉ាងសកម្ម​នូវ​ចម្ការ​ពូជ​ក្រញូង​ព្រៃ​ធម្មជាតិ​ផ្ទៃដី​ទំហំ ១.៨៨៨ ហិកតា ដែលមាន​ដើម​មេ​ពូជ​ប្រមាណ​ជាង​៥០០​ដើម ស្ថិតក្នុង​ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ និង​ឃុំ​ឃុន​រាម ស្រុក​បន្ទាយស្រី ។ ហើយ​ឯកឧត្តម​សង្ឃឹមថា ដើម​ក្រញូង​មេ​ពូជ​ជាង​៥០០​ដើម​នេះ និង​អាច​ផ្ដល់​គ្រាប់ បន្ត​ពូជ​គ្រញូង​ឱ្យមាន​ឡើងវិញ​នៅ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ចខេត្តសៀមរាប រៀបចំពិធីផ្សព្វផ្សាយ ច្បាប់ស្តីពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះ

01/07/2022
កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

កិច្ចប្រជុំឆ្លុះបញ្ចាំង ស្តីពីការអនុវត្តការងាររយៈពេល៦ខែឆ្នាំ២០២២របស់ការិយាល័យប្រជាពលរដ្ឋនៃរាជធានី-ខេត្ត

01/07/2022

​ពិធី​អបអរ បុណ្យ​រុក្ខ​ទិ​ជា​ជាតិ ដែល​បាន​ប្រារព្ធ​នៅ​ខេត្តសៀមរាប​នៅ​ឆ្នាំនេះ ត្រូវបាន​នាំយក​កូនឈើ​ចម្រុះ រួមមាន​ប្រភេទ​កូន​ដើមឈើ​ធ្នង់ បេង គគី និង​ឈើទាល ប្រមាណ​ជាង​៣​ពាន់​ដើម ដាំ​ឈើ​ផ្ទឺ​ដី​ទំហំ ៣ ហិច​តា នេះ​បើតាម​សេចក្តីរាយការណ៍​របស់ លោក ម៉ុង ប៊ុន​លីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​សៀមរាប ។

​សូមបញ្ជាក់ថា ខណ្ឌរ​ដ្ខ​បាល​ព្រៃឈើ​សៀមរាប មាន​ថ្នាល​បណ្តុះ​កូនឈើ​សរុប​ចំនួន ១៧ ថ្នាល នៅតាម​បណ្តា​ស្រុក​នៃ​ខេត្តសៀមរាប និង​មាន​សមត្ថភាព​ផលិត​កូនឈើ​ប្រមាណ ៥០​ម៉ឺន​ដើម ក្នុង​មួយឆ្នាំ ។ កូនឈើ​បណ្ដុះ​រួមមាន ឈើ​សំរាប់​ដាំ​រយៈពេល​វែង រយៈពេល​ខ្លី និង​ឈើ​ហូប​ផ្លែ ដើម្បី​ស្ដារ​គំរប​បៃតង​ឡើងវិញ ។ ជា​រៀងរាល់ឆ្នាំ កូនឈើ ត្រូវបាន​ចែកចាយ​ជូន​ប្រជាពលរដ្ឋ​ដាំ តាម​សាលារៀន វត្ត​អា​រ៉ា​ម លំនៅស្ថាន ម​នី្ទ​រ​-​អង្គភាព​នានា និង​ដាំ​តាម​ដងផ្លូវ​សាធារណៈ ដាំ​ជា​ចំការ ដាំ​តាម​ស្ថានីយ​ស្តារ​និង​ស្រាវជ្រាវ​ព្រៃឈើ ៕

       

​អត្ថបទ និង រូបភាព ៖ ងិន គីម​ឡេង , យូ វង្ស , ម៉ី សុខា​រិ​ទ្ធ , ស៊ាន សុផាត​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: កាប់បំផ្លាញព្រៃឈើគ្រោះមហន្តរាយ​បរិស្ថាន​ធម្មជាតិបុណ្យ​រុក្ខទិវា​ជាតិ​ឆ្នាំ​២០១៩ពិធី​អបអរសាទរ បុណ្យ​រុក្ខទិវា​ជាតិ​ឆ្នាំ​២០១៩
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន ប្តេជ្ញាចិត្ត​រួមគ្នាក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​-​ប្រឆាំងទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដោយសារតែ​ការធ្វើ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព លក់​ចែកចាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ !

ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន ប្តេជ្ញាចិត្ត​រួមគ្នាក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​-​ប្រឆាំងទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដោយសារតែ​ការធ្វើ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព លក់​ចែកចាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ !

ជនសង្ស័យ​ចំនួន ០៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ជនសង្ស័យ​ចំនួន ០៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ប្រតិភូ​រុស្ស៊ី នឹង​តួ​ក​គី​បាន​ប្តេជ្ញាចិត្តធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ PACE

ប្រតិភូ​រុស្ស៊ី នឹង​តួ​ក​គី​បាន​ប្តេជ្ញាចិត្តធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ PACE

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

វិទ្យាសា្រវជ្រាវមួយបង្ហាញថា កូរ៉េខាងជើង ពង្រីកការងារកែលម្អទីតាំង ធ្វើតេស្ដអាវុធនុយក្លេអ៊ែរ ដល់រូងក្រោមដីទី២

16/06/2022
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

14/06/2022
យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

09/06/2022

ព័ត៌មានមើលច្រើនជាងគេ

  • សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    សត្វក្របីរបស់កសិករជាង ២០ក្បាល ក្នុងស្រុកពួក ខេត្ដសៀមរាប បានងាប់ជាបន្ដបន្ទាប់ដោយសាជំងឺសាទឹក

    190 shares
    Share 76 Tweet 48
  • អាជ្ញាធរជាតិអប្សរា នឹងធ្វើការផាកពិន័យចំពោះភ្ញៀវទេសចរល្មើសបម្រាម ដើម្បីរក្សានិរន្ដរភាពបរិស្ថានស្អាត ក្នុងសួនរុក្ខជាតិអង្គរ

    134 shares
    Share 54 Tweet 34
  • ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រកាសបិទជាផ្លូវការហើយ កាលពីម៉ោង៣រសៀលនេះ

    61 shares
    Share 24 Tweet 15
  • ពិធីបញ្ចុះវត្ថុសិរីមង្គល ចំនួន៤គ្រាប់ដែលប្រទះឃើញនៅលើកំពូលខ្លោងទ្វារតាកាវ នៃក្រុងអង្គរធំ ឱ្យស្ថិតនៅកន្លែងដើមវិញ !

    45 shares
    Share 18 Tweet 11
  • សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

    45 shares
    Share 18 Tweet 11

ព័ត៌មានទូទៅ

  • Dating Tips (2)
  • Driver Updater (1)
  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (84)
  • ចំណេះដឹង និង ការអប់រំ (385)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,694)
  • ព័ត៌មានកីឡា (32)
  • ព័ត៌មានជាតិ (4,058)
  • ព័ត៌មានជាតិទូទៅ (116)
  • ព័ត៌មានអន្តរជាតិ (604)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (567)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (735)
  • សាសនា និង មនុស្សធម៌ (721)
  • សេចក្ដីជូនដំណឹង (2)
  • សេដ្ឋកិច្ច និង កសិកម្ម (157)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.