Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឧ​ត្ត​ម​មន្ត្រី​សុខាភិបាល​អាស៊ាន ប្តេជ្ញាចិត្ត​រួមគ្នាក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​-​ប្រឆាំងទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដោយសារតែ​ការធ្វើ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព លក់​ចែកចាយ​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់ !

ដោយ Pothe Thun
03/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ និង ដៃគូ​ពាក់ព័ន្ធ មាន​ក្តី​ក្តីកង្វល់​លើ​ការ​ចរាចរ​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព តាមរយៈ​ការលក់​និង​ចែកចាយ​គ្មាន​ប្រភព​ច្បាស់លាស់ ព្រមទាំង​ការលក់​ឱសថ​តាម​ប្រព័ន្ធ​អន​ឡាញ​ផងដែរ ដែល​បណ្តាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​ក្នុង​តំបន់​អាស៊ាន ប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ និង សេដ្ឋកិច្ច​ក្នុង​តំបន់ ។ បញ្ហា​ទាំងនេះ គឺជា​បន្ទុក​ដ៏​ធ្ងន់ធ្ងរ សម្រាប់​សណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដែល​ត្រូវ​រិះរក​វិធានការ​រួមគ្នា ក្នុងការ​ដោះស្រាយ​បញ្ហា​ដ៏​ស្មុ​គ្រ​ស្មាញ នេះ​បើតាម​របាយការណ៍​នៃ​កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់ សម្រាប់​ការងារ​ប្រយុទ្ធ -​ប្រឆាំង ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ។​

​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល ថ្លែង​ក្នុងឱកាស​បិទ​កិច្ចប្រជុំ​នោះ​ថា កិច្ចប្រជុំ​នេះ​មាន​សារសំខាន់​ណាស់ ក្នុងការ​លើកកម្ពស់​ប្រសិទ្ធភាព និង បង្កើន​កិច្ចសហប្រតិបត្តិការ​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ទាំងអស់​ដើម្បី​ប្រយុទ្ធ​-​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​នៅក្នុង​តំបន់ ។ សេចក្តីព្រាង​ចំណុច​គន្លឹះ​សំខាន់ៗ​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បានបញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុងការ​បង្កើន​សកម្ម​ភាព​ប្រយុទ្ធ​-​ប្រឆាំង​ទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈ ដែលមាន​លក្ខណៈ​ជា​សាកល​នេះ ។

​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បន្តថា លទ្ធផល​នៃ​កិច្ចប្រជុំ​នេះ បានកំណត់ និង​បង្ហាញ​អំពី​បញ្ហា​ប្រឈម​នានា​ពាក់ព័ន្ធ​នឹង​ក​ម្រឹត​នៃ​ការអនុវត្ត​ច្បាប់ និង​ការអនុវត្ត​យុទ្ធសាស្ត្រ​របស់​អង្គការ​សុខភាព​ពិភពលោក ដើម្បី​ទប់ស្កាត់​ការធ្វើ​ចរាចរ ការស្រាវជ្រាវ និង ការឆ្លើយតប​ក្នុងការ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​កើតមានឡើង​នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ។ កិច្ចប្រជុំ​នេះ ក៏បាន​រៀបចំ​ផែនការ​សកម្មភាព​រួម​គ្នា ដែល​នឹងត្រូវ​ស្នើ​ឲ្យ​មានការ​គាំទ្រ​ដោយ​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​បណ្តា​ប្រទេស​អាស៊ាន ជាមួយនឹង​ការឯកភាព​គ្នា កំណត់​លើ​ចំណុច​គន្លឹះ​ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធ​-​ប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដែល​ត្រូវ​ដាក់បញ្ចូល​ទៅក្នុង​សេចក្តី​ថ្លែង​ការរួម​គ្នា​សម្រាប់​ការ​នុ​ម័ត នៅក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន លើក​ទី​១៤ នៅក្នុង​ខែសីហា ឆ្នាំ​២០១៩ ខាងមុខ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​គួរ​បញ្ជាក់ដែរថា កិច្ចប្រជុំ​ពិគ្រោះ​យោបល់ ស្តីពី​ការពង្រឹង​កិច្ចសហការ​ក្នុង​តំបន់ សម្រាប់​ការងារ ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព ដែល​កិច្ចប្រជុំ​នេះ ប្រព្រឹត្តិ​ទៅ​នៅ​ក្រុង​សៀមរាប​រយៈពេល​២​ថ្ងៃ ហើយ​បាន​បិទ​បញ្ចប់​ប្រកបដោយ​ផ្លែផ្កា នា​រសៀល​ថ្ងៃទី​០២ ខែកក្កដា ឆ្នាំ​២០១៩ ។

   

​អត្ថបទ និង រូបភាព ៖​ងិន គីម​ឡេង​
​កែសម្រួល ៖ អ៊ុន ណា​រាជ្យ​

Tags: ​ប្រយុទ្ធ​-​ប្រឆាំងទៅនឹង​ការគំរាមកំហែង​សុខភាព​សាធារណៈសុខាភិបាល​អាស៊ានឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ជនសង្ស័យ​ចំនួន ០៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ជនសង្ស័យ​ចំនួន ០៥​នាក់​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ខេត្ត​ជាប់​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

ប្រតិភូ​រុស្ស៊ី នឹង​តួ​ក​គី​បាន​ប្តេជ្ញាចិត្តធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ PACE

ប្រតិភូ​រុស្ស៊ី នឹង​តួ​ក​គី​បាន​ប្តេជ្ញាចិត្តធ្វើ​កិច្ចសហប្រតិបត្តិការ​នៅ PACE

លោកមូ​ននិង​លោកត្រាំ អះអាង​ពី​ការប្តេជ្ញាចិត្តចំពោះ​សម្ព័ន្ធភាពនឹង​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង

លោកមូ​ននិង​លោកត្រាំ អះអាង​ពី​ការប្តេជ្ញាចិត្តចំពោះ​សម្ព័ន្ធភាពនឹង​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.