Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

លោកមូ​ននិង​លោកត្រាំ អះអាង​ពី​ការប្តេជ្ញាចិត្តចំពោះ​សម្ព័ន្ធភាពនឹង​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង

ដោយ Pothe Thun
03/07/2019
នៅក្នុង ព័ត៌មានអន្តរជាតិ
លោកមូ​ននិង​លោកត្រាំ អះអាង​ពី​ការប្តេជ្ញាចិត្តចំពោះ​សម្ព័ន្ធភាពនឹង​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង
17
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងការបរទេស​អា​ម៉េ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​ប្រធានាធិបតី​កូរ៉េ ខាង ត្បូង​លោក មូ​ន ចា​-​អ៊ិន​(Moon Jae-in) និង​ប្រធានាធិបតី​អាម៉េរិក​លោក ដូ​ណា​ល់ ត្រាំ (Donald Trump) បាន​អះអាង​សារជាថ្មី​ឡើងវិញ​នូវ​ការប្តេជ្ញាចិត្ត​របស់​ពួកគេ ចំពោះ​សម្ព័ន្ធមិត្ត ទ្វេភាគី នឹង​ការ បញ្ចប់​ការធ្វើ​មិន​ឱ្យមាន​អាវុធ​នុយក្លេអ៊ែរ ដែល​បាន​ផ្ទៀង ផ្ទាត់​យ៉ាង​ពេញលេញ នៅ​កូរ៉េ​ខាង ជើង ក្នុងអំឡុងពេល​កិច្ចប្រជុំ​កំពូល​របស់​ពួកគេ​នៅក្នុង​ទីក្រុង​សេ​អ៊ូ​ល​កាល ពី​ចុង សប្តាហ៍​កន្លងទៅនេះ​។​ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​ពីរ​ថ្ងៃ​របស់លោក Trump ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង បាន ធ្វើឱ្យមាន​ការកត់សម្គាល់​ពី​ដំណើរ​ទស្សនកិច្ច​ដែល​មិនបាន​គ្រោងទុក ព្រមទាំង​មាន​កិច្ចចរចា​លើក​ទី​៣ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក គីម ជុង​-​អ៊ុន ដែល​បាន​បង្កើត​កិច្ចព្រមព្រៀង​មួយ ដើម្បី​បន្ត​កិច្ចចរចា​ថ្នាក់​ការងារ​ស្តីពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង នឹង​ការបោះ​ជំហាន​ទៅមុខ​របស់លោក ទៅលើ​ព្រំដែន​អន្តរ​កូរ៉េ ដើម្បី​ក្លាយជា​ប្រធានាធិបតី អាម៉េរិក​ទីមួយ​ដែល​បាន​ជាន់​ទឹកដី​កុម្មុយនីស្ត​មួយ​នេះ​។​

​លោក Moon នឹង Trump បានធ្វើ​កិច្ចចរចា​កាលពី​ថ្ងៃអាទិត្យ មុនពេល​ធ្វើដំណើរ​រួមគ្នា ទៅកាន់​តំបន់​គ្មាន​យោធា​ដែល​បាន​បែងចែក​កូរ៉េ​ខាង​ទាំងពីរ សម្រាប់​កិច្ចប្រជុំ​ត្រីភាគី ជា​ប្រវត្តិ សាស្ត្រ​ជាមួយ​លោក គីម​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រសួងការបរទេស​បាន​និយាយថា មេដឹកនាំ​ទាំងពីរ បាន​អះអាង​នូវ​ចំណង​មិនអាច​បំបែក​បាន​រវាង​ប្រទេស​យើង​ទាំងពីរ នឹង​បាន​ប្តេជ្ញា​ពង្រឹង ទំនាក់ ទំនង​ទ្វេភាគី​របស់​យើង​បន្ថែមទៀត​។ ចំពោះ​កូរ៉េខាងជើង ពួកគេ​បាន សង្កត់ ធ្ងន់ លើ តម្រូវ ការ​ដើម្បី​បន្ត​ការសម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​។​

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

​ក្រសួងការបរទេស​បាន​និយាយថា «​ភាគី​ទាំងពីរ​បានបញ្ជាក់​ឡើង​វិញ​នូវ​ការប្តេជ្ញាចិត្ត របស់ខ្លួន ក្នុងការ​សម្រេច​ឱ្យបាន​នូវ​ការបញ្ចប់​ការធ្វើ​មិនឱ្យ​មាន​នុយក្លេអ៊ែរ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង នឹង​ការអនុវត្ត​ពេញលេញ​នៃ​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ សហប្រជាជាតិ​ទាក់ទង​និង​កូរ៉េខាងជើង » ដោយ​កត់សម្គាល់ថា ការដាក់ទណ្ឌកម្ម​អន្តរជាតិ បាន ដាក់​លើ​ទីក្រុង​ព្យុងយ៉ាង​សម្រាប់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផ្លោង​របស់ខ្លួន ។​

​លោក Trump នៅតែ​ប្តេជ្ញា​ក្នុងការ​សម្រេច​ឱ្យបាន​នូវ​គោលដៅ ដែល​លោក និង លោក គីម ព្រមព្រៀងគ្នា​នៅក្នុង​ជំនួប​លើកដំបូង​របស់ខ្លួន​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា ឆ្នាំ​២០១៨ រួមទាំង​ការផ្លាស់ប្តូរ​ទំនាក់ទំនង​ទ្វេភាគី ការកសាង​សន្តិភាព​យូរអង្វែង នឹង​ការ​លុប បំបាត់ នុយក្លេអ៊ែរ​ទាំងស្រុង​នៅ​ប្រទេស​កូរ៉េខាងជើង​៕

ប្រភព យន់​ហាប់​: បកប្រែ​ដោយ​លោក មាស សំអុល

Tags: Donald TrumpMoon Jae-in
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្យាករណ៍អាកាសធាតុ ខេត្តសៀមរាប

ព្យាករណ៍អាកាសធាតុ ខេត្តសៀមរាប

៦​ខែ​ដើមឆ្នាំ​២០១៩ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លា​ក់ជាង​៩​ភាគរយ​

៦​ខែ​ដើមឆ្នាំ​២០១៩ចំណូល​ពី​ការលក់​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ធ្លា​ក់ជាង​៩​ភាគរយ​

កិច្ចប្រជុំ​គណៈកម្មការ​ការងារ VECONAC ឆ្នាំ​២០១៩

កិច្ចប្រជុំ​គណៈកម្មការ​ការងារ VECONAC ឆ្នាំ​២០១៩

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.