សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើសសាលាចូលរៀនដែលមានគុណភាព គឺជាជំហានដំបូង សម្រាប់ជោគជ័យ លើផ្លូវនៃការកសាងអនាគត
លោកបណ្ឌិត មាស បូរ៉ា សាកលវិទ្យាធិការនៃសាកលវិទ្យាល័យឯកទេសសនៃកម្ពុជា ដែលហៅកាត់ថា CUS មានប្រសាសន៍ថា ការបណ្តុះបណ្តាល គឺជាការបង្រៀនសិស្ស-និស្សិតឲ្យមានវិជ្ជាជីវៈ មានលក្ខណៈសមស្របបំផុតសម្រាប់ឯកទេស មុខតំណែង ឬ មុខរបរ ដើម្បីឲ្យមានសមត្ថភាពប្រជែងឈ្នះក្នុងការងារនិងមុខរបរទាំងនោះ ដូច្នេះបាវចនាសម្រាប់ការបណ្តុះបណ្តាល គឺបណ្តុះបណ្តាល ដើម្បីភាពជោគជ័យក្នុងការងារនិងមុខរបរ ហើយសិស្ស-និស្សិត គឺជាអនាគតនៃមូលធនមនុស្ស ហើយការជ្រើសរើសសាលាចូលរៀនដែលមានគុណភាព ...